A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 November 2014

What happened to the CNRP? ម៉េចទៅហើយបក្សសង្គ្រោះជាតិ?


By Chou Leang Hak (ដោយជូលាងហាក់)

ចំពោះសតិអារម្មណ៍ខ្មែរ ខ្ញុំនឹងសរសេររំឭកឡើងវិញថា យួនជាជនជាតិឈ្លានពានគ្មានព្រំដែន។ ខ្មែរនឹងស្លាប់ បើខ្មែរភ្លើ
ហើយកំសាកគ្មានចិត្តក្លាហាននឹងការពារទឹកដីរបស់ខ្លួន។ សូម(កុំ)បន្ទោសសោះឡើយចំពោះមេដឹកនាំខ្មែរដែលអាក្រក់,
ដែលល្ងង់ខ្លៅ, ដែលក្រអឺតក្រទម ហើយដែលកាចសាហាវចំពោះតែជនជាតិឯងនោះ។  វាមិនមែនតែខ្មែរអ្នកដឹកនាំជាតិ
ម្នាក់ពីរនាក់នោះទេដែលនឹងទទួលខុសត្រូវក្នុងសៀវភៅប្រវត្តិសាស្ត្រ ចំពោះការបាត់បង់បូរណភាពទឹកដី។  ប៉ុន្តែគ្រប់ៗ 
គ្នាដែលជាឥស្សរជនរបស់ជាតិ ក្នុងជួរអ្នកដឹកនាំប្រទេស ក៏នឹងត្រូវទទួលខុសត្រូវក្នុងរឿងនេះដែរ។ ពេលនេះគណបក្ស
មួយដែលយកពាក្យថា "សង្គ្រោះជាតិ" មកដាក់ជាឈ្មោះខ្លួននោះ ក៏បានសម្រេចចិត្តចូលសភា ប្រកបការងារក្នុងគោល
ដៅ"សង្គ្រោះជាតិ"ផងដែរ។ អ៊ីចឹងយើងមានសមាជិកសភាសារុប១២៣នាក់ ធ្វើការសង្គ្រោះជាតិ ពេលណាជាតិត្រូវការ
ពួកគេ។  សួរថា តើខ្មែរនឹងមានទឹកចិត្តហ៊ឹកហ៊ាក់ហើយជឿជាក់ឫទេ ថាលោកខ្មែរអស់ទាំងហ្នឹងអាចសង្គ្រោះជាតិបាន?

យើងយល់ដឹងហើយថា ពាក្យ "សង្គ្រោះ" គឺជួយ ដែលវាតម្រូវឱ្យមានការលះបង់ផ្សេងៗ រហូតដល់អាយុជីវិតផងក៏សឹង
មាន។ គេមិនអាចមានឈ្មោះថាជាជនសង្គ្រោះបានទេ បើគេខ្វះចិត្តក្លាហាន មិនទាំងហ៊ានធ្វើពលិកម្មអ្វីបន្តិចសោះនោះ
ក្រៅតែពីការឈរត្រេតត្រត ចាំមើលគេឬចាំតែស្តាប់គេ។ ដូច្នេះការដែលមនុស្សមួយក្រុម សម្រេចចិត្តយកពាក្យនេះមក
ប្រើដើម្បីដាក់ជាឈ្មោះគណបក្សរបស់ខ្លួននោះ វាបានក្លាយជាក្តីសង្ឃឹមចំពោះខ្មែរ ដែលស្រេកឃ្លានយុត្តិធម៌ និងការថែ
រក្សា បូរណភាពទឹកដីជាតិ ដែលកំពុងតែបាត់បង់ជាបន្ថែម ជាបន្តបន្ទាប់ទៅក្នុងដៃយួន - សត្រូវប្រវត្តិសាស្ត្ររបស់ខ្មែរ។ 


ចំពោះរឿងស្តារស្រោចស្រង់ជាតិនេះ ខ្មែររាល់គ្នាដឹងអស់ហើយថា គណបក្សប្រជាជនមិនមែនជាប្រភព នៃជំនឿរបស់
យើងនោះទេ។ ព្រោះយើងឃើញ យើងដឹងពីទំនាក់ទំនងរវាងយួននិងបក្សខ្មែរមួយនេះ។ វាជាមហាអាម៉ាស់នៃជនជាតិ
យើង ព្រោះមានខ្មែរដែលមិនស្គាល់ទុក្ខសោកខ្មែរ ហើយនៅកាន់អំណាច ដែលជាបច្ច័យល្អសម្រាប់យួន។ ឯគណបក្ស
សង្គ្រោះជាតិ ដែលដឹកនាំដោយសមរង្ស៊ីនិងកឹមសុខាមកទល់ពេលនេះ យើងសង្កេតឃើញដូចជាមិនសូវមានឋាមពល
យ៉ាងជាក់ស្តែងប៉ុន្មានឡើយ ឱ្យសមស្របទៅនឹងអត្ថន័យ នៃពាក្យ(សង្គ្រោះជាតិ) ក្នុងពេលដែលជាតិកំពុងត្រូវការ។

ក្នុងពេលជាបន្ទាន់នេះ តើកម្ពុជាត្រូវការអ្វីពីគណបក្សសង្គ្រោះជាតិ? ក្រៅតែពីការដុតដៃដុតជើង រត់រកសោចាក់ទ្វារគុក
ឱ្យមនុស្សប៉ុន្មាននាក់មានសេរីភាពមកវិញនោះ គណបក្សមួយនេះ គួរផ្ចង់ស្មារតីជាអតិបរមាទៅលើបញ្ហាព្រំដែនខ្មែរ។
ខាងដីសៀមឯណោះ គេការពារព្រំដែនគេយ៉ាងតឹងរ៉ឹងមិនងាយខ្មែរណា ចូលទៅផ្តេសផ្តាស លួចកាប់ដើមឈើ ដោយ
ងាយៗបានទេ កុំថាឡើយដល់ទៅយកបង្គោលថ្ម ចូលទៅដោតតាមចិត្តធ្វើជាព្រំប្រទល់ដែនថ្មីនោះ។ ប៉ុន្តែនេះជារឿង
ពិតជាក់ស្តែងក្នុងដីខ្មែរប៉ែកខាងកើត ដែលយួនវាចូលមកបានដោយធូររលុង ហើយមានទាំងខ្មែរក្បត់ជាតិធ្វើការឱ្យវា
ជួយដាំបង្គោលទាំងនោះថែមទៀត។ ឮថា វាគម្រាមរកវ៉ៃម្ចាស់ចម្ការស្វាយចន្ទីរ ដែលជំទាស់មិនព្រមឱ្យវាដាំបង្គោលថ្ម
ជាព្រំដែនថ្មីក្នុងដីរបស់គាត់។ ឯរដ្ឋាភិបាលខ្មែរឯណោះក៏ស៊ុំគ្រលំ នឹងខ្មែរក្បត់ជាតិទាំងនោះដែរ។ គឺវាទៅទាំងប៉ីទាំងទ្រ
អស់ហើយ។ នៅលើពិភពលោកនេះ តើមានរដ្ឋាភិបាលប្រទេសណាមួយ ដូចរដ្ឋាភិបាលហ៊ុនសែនដែលក្បត់ជាតិឯង?

យោងតាមអត្ថបទមួយ ចុះផ្សាយក្នុងភ្នំពេញប៉ុស្តិ លោកប៉ែនសុវណ្ណអតីតនាយករដ្ឋមន្ត្រីខ្មែរបន្តុបដោយយួន ក៏យួនវា
បង្គាប់ឱ្យលោកទទួលពួកយួន ពី៣ពាន់ទៅ៥ពាន់នាក់ មករស់នៅក្នុងខេត្តនិមួយៗនៃកម្ពុជា ហើយក៏បង្គាប់ឱ្យលោក
(កាត់ទឹកដីខ្មែរ)ឱ្យវាផងដែរ។ តែដោយសារភក្តីភាពចំពោះប្រទេសជាតិ លោកប៉ែនសុវណ្ណមិនបានឈ្លក់វង្វេងនឹងស្រី
យួន លុយកាក់ បុណ្យសក្តិលាភសក្ការៈ ដែលយួនឱ្យមកលោកនោះទេ។ ដូច្នោះលោកក៏បានជំទាស់សំណើររបស់វា
ជាហេតុធ្វើឱ្យយួនមួរម៉ៅ។  យួនមិនទាន់ទាល់ច្រកនោះទេ  ក្នុងការតាមចាប់យកប្រយោជន៍ពីខ្មែរណា ដែលល្ងង់ខ្លៅ
ហ៊ាន(បូជាជាតិ)ដើម្បីជីវិតខ្លួន។ យួនវាសម្គាល់មើលចរិតឭកពារ(យុវជន)ហ៊ុនសែន ថាតើហ៊ុនសែនជាមនុស្សប្រភេទ
ណា។ ត្រូវប៉ាច់ល្អណាស់ប៉ះចំបុរសអុងអាត់ហ៊ុនសែន យួនវាអរឡើងភើតពោះ វាដេកដើរញញឹមពព្រាយ ដូចបានរក
ឃើញកូនក្រកមួយ ដ៏មានតម្លៃមហាសាលដែលនឹង(ជួយ)សម្រេចគោលដៅនៃចក្ខុវិស័យវាតទី កាត់យកទឹកដីខ្មែរ។

បានដូចចិត្តយួន ដែលវាដើរចូលដីខ្មែរ ដោតបង្គោលព្រំដែនថ្មី តាមអំពើចិត្ត ដោយ(គ្មាន)ប្រតិកម្មអ្វីសោះឡើយ ពីជន
ក្បត់ជាតិដែលគ្រប់គ្រងរដ្ឋកម្ពុជា ហើយដែលមានកាតព្វកិច្ចចម្បងក្នុងការថែរក្សាការពារបូរណភាពទឹកដីឱ្យបានគង់
វង់ស្ថិតស្ថេរ។ គឺជាពួកជនធំៗ ក្នុងជួរគណបក្សប្រជាជន ដែលឥឡូវនេះគណបក្ស(សង្គ្រោះជាតិ) (??) ក៏ចូលរួមធ្វើការ
បម្រើជាតិ ជាមួយបក្សខ្មែរដ៏អាស្រូវមួយនេះដែរ។ ហើយក្លិនស្អុយអាចនឹងជះមកលើបក្សនេះដូចគ្នា។ រីឯពលរដ្ឋយួន សព្វថ្ងៃនេះក៏បានហូរចូលមកនៅពាសពេញកម្ពុជាចាប់ពីទិសខាងកើតរហូតទៅដល់ដែនសមុទ្រខ្មែរខាងលិច។ យួ
សប្បាយចិត្ត បានហ៊ុនសែនជាជំនួយធំ ដ៏មានប្រសិទ្ធភាពក្នុងការសម្រេចបំណងវាតទីនិយមរបស់វា។ រឿងរ៉ាវលោក
ប៉ែនសុវណ្ណ យួននៅខឹងហើយមិនបំភ្លេចចោលទេ។ យួនផ្លុំត្រចៀកហ៊ុនសែនពីរឿងបានឡើងធ្វើធំមានអំណាចអ៊ីចេះ
មានអំណាចអ៊ីចុះ។ បូកទាំងស្រីស្រា លុយកាក់មាសប្រាក់ និងលាភសក្ការៈផងដែរនោះ យួនទិញបានហ៊ុនសែនទាំង
ស្រុងដោយមិនពិបាក។ ហ៊ុនសែន(គ្មាន)ភក្តីភាពចំពោះប្រទេសជាតិខ្លួននោះទេ។ ភស្តុតាងគឺមានគ្រប់គ្រាន់មិនខ្វះ។
ហើយបើខ្មែរណាហ៊ានថា ចង់កើនទ័ពទៅដេញយួន ហ៊ុនសែនស្រែកផ្តាំថា គាត់នឹងផ្ញើក្តាម្ឈូសទៅតាមក្រោយ។

ឥឡូវនេះនិយាយពីរឿងលោកប៉ែនសុវណ្ណ ដែលមិនធ្វើតាមបង្គាប់យួន ឱ្យលោកកាត់ទឹកដីខ្មែរឱ្យវា។  វាស្រែកប្រកូក
ពីហាណូយចូលត្រចៀកកូនក្រកហ៊ុនសែន ឱ្យហ៊ុនសែនធ្វើបាបខ្មែរគ្នាឯង។ បានដូចចិត្តយួនប្រាថ្នា។ ដល់ថ្ងៃទី២ ខែ
ធ្នូឆ្នាំ១៩៨១ ហ៊ុនសែនធ្វើតាមបង្គាប់យួន ឱ្យកងកម្លាំងទៅចាប់ប៉ែនសុវណ្ណដល់ផ្ទះនៅក្រុងភ្នំពេញ ហើយបញ្ជូនទៅ
ឱ្យយួនហាណូយយកគាត់ទៅដាក់គុក១០ឆ្នាំប្លាយ។ លោកប៉ែនសុវណ្ណសព្វថ្ងៃចូលរួមគណបក្សសង្គ្រោះជាតិ។

រឿងលោកសង្ឃទឹមសាខន គង់នៅវត្តមួយក្នុងខេត្តតាកែវ ក៏ហ៊ុនសែនបានធ្វើតាមបង្គាប់យួនផងដែរ ដោយចាប់ផ្សឹក
លោក ហើយញាត់ក្នុងឡានដឹកយកទៅឱ្យយួនដាក់គុកធ្វើទុក្ខធ្វើទោស។ ឧបាសកហ៊ុនសែនមានបាបខ្លាំងណាស់។ ប៉ុន្តែគាត់តែងតែខឹងចំពោះជនណាដែលហៅគាត់ថា អាក្បត់ជាតិចង្រៃឧត្បាទ។ តាមពិតមិនមែនទេគឺសកម្មភាពមក
ពី នរកប្រេត របស់គាត់ផ្ទាល់ខ្លួនទេតើ ដែលជេរប្រមាថគាត់។ មិនមែនអ្នកណាម្នាក់ចង់ជេរគាត់ ដោយឥតសមហេតុ
ផលនោះទេ។ លោកប៉ែនសុវណ្ណមិនព្រមកាត់ទឹកដីឱ្យយួន ត្រូវជាប់គុក។ ហ៊ុនសែនដែលកាត់ទឹកដីខ្មែរឱ្យយួន ត្រូវ
បានទទួលជីវិតខ្ពង់ខ្ពស់មហាសាល រកស៊ីមានបានកប់ពពក ពេលដែលរាស្ត្រខ្មែរកន្លះនគររងទុក្ខលំបាករាល់ថ្ងៃ។ 

តើសាសន៍ខ្មែរសង្ឃឹមអ្វីចំពោះលោកនាយករដ្ឋមន្ត្រីផ្កាយ៥ហ៊ុនសែន? គឺអត់សង្ឃឹមសោះ។ តាមពិត ការដែលហ៊ុន
សែនបានឡើងជាធំ បានក្លាយជាម៉ាស៊ីនដ៏ធំចំពោះយួនទៅវិញ ក្នុងការបូមយកផលចំណេញពីកម្ពុជា។ យួនបាន
រកឃើញភ្នំមាសភ្នំពេជ្រឈ្មោះហ៊ុនសែន។ តែហ៊ុនសែនមានកំណើតពីម៉ែឪជាជនជាតិខ្មែរសុទ្ធ។ មានឈាមជាខ្មែរ
តែធ្វើការឱ្យផលប្រយោជន៍យួន។ សាសន៍ខ្មែរកំពុងតែវិនាសជាបណ្តើរៗហើយ។ ព្រៃឈើ... អណ្តូងរ៉ែ... មច្ឆាជាតិ
តាមបឹងបួរនិងសមុទ្រខ្មែរ ត្រូវគេឈ្លានពានបានយ៉ាងងាយ គ្មានការទប់ស្កាត់។ រាស្ត្ររស់មិនសុខ ស្រែកតវ៉ាត្រូវគេ
ចាប់ដាក់គុកតាមទំនើងចិត្ត ហើយគេស្រែកថា នេះជាច្បាប់។ សង្គមខ្មែរ ម្តេចក៏ចេះតែងងឹតទៅអ៊ីចឹង? នរណាជួយ
សង្គ្រោះនរណា បើម្នាក់ៗមានចិត្តតូចល្អិតដល់ទៅពីរ។ ចិត្តមួយចង់ជួយ តែចិត្តមួយទៀតរួញរា ហើយភ័យខ្លាច។

ពេលនេះលោកអ្នកសង្គ្រោះជាតិ ដែលមានសណ្តានចិត្តភក្តីចំពោះជាតិសាសន៍ខ្លួន សូមមេត្តាយល់ឱ្យច្បាស់ នូវអត្ថ
ន័យនៃពាក្យថា"សង្គ្រោះ" ដែលវាតម្រូវឱ្យមានទឹកចិត្តក្លាហានខ្លាំង ក្នុងការរត់ទៅជួយសង្គ្រោះអ្វីមួយ ឬនរណាម្នាក់
បើគេ(គ្មានសោះ)ទឹកចិត្តក្លាហាន តែមានតែផ្លាកសញ្ញា នោះជាការបោកប្រាសភ្នែកមនុស្សរាល់គ្នាទៅវិញ។ ជារឿង
គួរខ្មាស់អៀនមួយដែរ។ ពេលនេះ បក្សសង្គ្រោះជាតិមិនអាចប្តូរឈ្មោះខ្លួនបានទៀតទេ។ គឺមានតែម៉្យាង ដើម្បីឱ្យវា
ស្របតាមការស្រែកហៅរបស់ជាតិ ដែលកំពុងរបេះបាត់បង់ទឹកដី គឺសូមឱ្យអស់លោកនិយាយសួរដេញដោលយ៉ាង
សមរម្យ ទូលំទូលាយ វែងឆ្ងាយចំពោះបក្សកាន់អំណាច ពីរឿងយួនដើរចូលដីខ្មែរបានដោយធូរៗ ហើយដាំបង្គោល
ថ្មីៗស្រេចទំនើងចិត្ត ដូចជាដីហ្នឹងគ្មានរដ្ឋគ្រប់គ្រង។ សូមប្រកាសប្រាប់រាស្ត្រឱ្យបានដឹងពីកិច្ចការអស់លោក។ ខ្មែរ
រាល់គ្នាមានសិទ្ធិនឹងការពារទឹកដីនៃមាតុភូមិរបស់ខ្លួន។ កម្ពុជាមិនមែនជាកម្មសិទ្ធរបស់ជនណាម្នាក់នោះទេ។

នេះជាបញ្ហាអាយុជីវិតជាតិសាសន៌ខ្មែរ ដែលគេមិនអាចនៅស្ងៀម ដោយសារចិត្តកំសាកខ្លាចនេះខ្លាចនោះដូច្នោះ
ទេ។ បើគណបក្សសង្គ្រោះជាតិ មិនអើពើរឿងបូរណភាពទឹកដីខ្មែរ ឬក៏គ្មានសមត្ថភាពនឹងសង្គ្រោះជាតិក្នុងករណី
នេះ ហើយចេះតែបន្តកិច្ចការរបស់ខ្លួនជាមួយបក្សប្រជាជន តទៅមុខទៀត គឺវាមានន័យថា បក្សសង្គ្រោះជាតិក៏ជា
ពួកមនុស្សអត់ប្រយោជន៍ចំពោះជាតិ ដូចគ្នានឹងបក្សប្រជាជនដែលធ្វើតាមយួន កាត់ដីឱ្យយួន និងទទួលរាស្ត្រយួន
ឱ្យនៅកកកុញ ពេញទឹកដីខ្មែរ។ បើជាមួយដំបរនិងបួនទេ គណបក្សសង្គ្រោះជាតិគួរឈប់ក្អេងក្អាងនៅមុខពលរដ្ឋ
ខ្មែរ ដើម្បីសុំសន្លឹកឆ្នោតទៀតទៅ។ ខ្មែរត្រូវការមនុស្សដែលក្លាហាន ហ៊ានប្តូរជីវិតដើម្បីប្រទេសជាតិ។ តែមិនមែន
ជាមនុស្សដែលកាត់ទឹកដីប្រទេសជាតិ ដើម្បីប្តូរយកជីវិតផ្ទាល់ខ្លួនដូចហ៊ុនសែននោះទេ។ រាល់គ្នាគួរយល់ពីគ្រោះ
អាសន្នរបស់ជាតិ នាពេលនេះ ហើយមានចិត្តក្លាហាន ហ៊ានតវ៉ាជួយជាតិដែលកាន់តែរួញតូចទៅៗ។ បើរាស្ត្រខ្មែរ
មានចិត្តកំសាក ហើយខ្វះទាំងបញ្ញា គឺខ្មែរនឹងស្លាប់ហើយ។ យួនជាជនជាតិឈ្លានពានគ្មានព្រំដែន។ រីឯហ៊ុនសែន
គឺចាញ់ប៉ែនសុវណ្ណឆ្ងាយណាស់ បើនិយាយពីរឿងភក្តីភាពចំពោះមាតុភូមិជាទីស្នេហា។ សូមខ្មែរជួយខ្មែរផង៕៚

ជូលាងហាក់ ពីសហរដ្ឋអាមេរិក

No comments: