A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 November 2014

Vietnamese nationals continue to illegally log inside Cambodian territory in O'Yadao district, Ratanakiri province ពលរដ្ឋ​វៀតណាម​បន្ត​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ក្នុង​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី

ជនជាតិ​វៀតណាម​កាប់​ឈើ​នៅ​រតនគិរី ៦១០
ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់​នេះ​បាន​ចូល​មក​កាប់​ឈើ​នៅ​ដី​ខ្មែរ ចំណុច​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ច្រក​អូរថ្មដា ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ These two Vietnamese nationals illegally logged Cambodian forest in O'Yadao district, Ratanakiri province, on 25th November 2013.
Photo Provided
មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (adhoc) អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ករណី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់ញ៉ៃ ដែល​សង្ស័យ​ថា​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម ក្នុង​ករណី​បទល្មើស​ព្រៃ​ឈើ។
ការ​សង្ស័យ​នោះ កើត​មាន​នៅ​ពេល​មន្ត្រី​ប៉ូលិស បាន​វត្ថុ​តាង​ដឹក​ជញ្ជូន​បទល្មើស​ព្រៃ​ឈើ​របស់​ពលរដ្ឋ​វៀតណាម ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​កាល​ពី​ចុង​សប្ដាហ៍​មុន។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ រឹប​អូស​បាន​ម៉ូតូ ៣​គ្រឿង​របស់​ពលរដ្ឋ​វៀតណាម ចូល​មក​ដឹក​ជញ្ជូន​ឈើ​ក្នុង​ដី​ខ្មែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​ប៉ូលិស មិន​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​ទេ បែរ​ជា​ប្រគល់​ម៉ូតូ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​វិញ។
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ ថា​ជា​ការ​ឃុបឃិត​បង្ក​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ លោក​បន្ត​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ សហគមន៍​បាន​ខិតខំ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​វៀតណាម ច្រើន​ករណី។ ដូច្នេះ ការ​រក​ឃើញ​ម៉ូតូ​កែច្នៃ​ដឹក​ឈើ​របស់​ពលរដ្ឋ​វៀតណាម ជា​ភស្តុតាង​ថ្មី​បង្ហាញ​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​លួច​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​បន្ត​ទៀត។
លោក ឆាយ ធី៖ «ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​វៀតណាម ងាយ​នឹង​ឆ្លង​ដែន​មក​លួច​កាប់​ឈើ​ខុស​ច្បាប់ ហើយ​មិន​ត្រឹម​មក​ដោយ​របៀប​ស្លូត​ត្រង់​ទេ គឺ​មាន​ទាំង​កាំបិត មាន​ទាំង​អាវុធ ជាដើម មាន​ភាព​មិន​ប្រក្រតី​ដែរ យើង​អាច​ថា​ការ​ដោះ​លែង​នេះ គឺ​ជា​ការ​រួម​គ្នា​ឃុបឃិត​ឲ្យ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ក៏​ថា​បាន»
ប្រជាពលរដ្ឋ​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ រាយការណ៍​ថា សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​បាន​ប្រទះ​ឃើញ​ម៉ូតូ​កែច្នៃ​សម្រាប់​ដឹក​ជញ្ជូន​ឈើ​របស់​ពលរដ្ឋ​វៀតណាម ៣​គ្រឿង នៅ​ចម្ងាយ​ប្រមាណ ៣​គីឡូ​ម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរថ្មដា ចំណុច​អូរប្រែស ក៏ប៉ុន្តែ​ប៉ូលិស​មិន​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ជា​ម្ចាស់​ម៉ូតូ​បាន​ម្នាក់​ណា​ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ប៉ក់ញ៉ៃ លោក ពូយ ច្រូត សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ ក៏ប៉ុន្តែ​អធិការ​នគរបាល​ប៉ូលិស​ស្រុក​អូរយ៉ាដាវ​ស្តីទី លោក ងយ ដន ទទួល​ស្គាល់​ថា ប៉ូលិស​ប៉ុស្តិ៍ និង​សហគមន៍ ចុះ​ល្បាត​ក្នុង​ព្រៃ ហើយ​ប្រទះ​ឃើញ​ម៉ូតូ​បី​គ្រឿង​នោះ​មែន ក៏ប៉ុន្តែ​ដោយសារ​មិន​ឃើញ​មាន​វត្ថុ​តាង​អ្វី​ផ្សេង​ក្រៅ​ពី​ម៉ូតូ ទើប​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ស្នើសុំ​សម្រុះសម្រួល ប្រគល់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ជា​ម្ចាស់​ម៉ូតូ​នោះ​វិញ។ លោក​បន្ត​ថា មិន​បាន​ដឹង​ថា​តើ​ការ​សម្រុះសម្រួល​នោះ សមត្ថកិច្ច និង​សហគមន៍​ផាក​ពិន័យ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​បញ្ហា​នេះ​ជា​កំហុស​តូចតាច។ ហេតុ​នេះ ស្នងការ​ប៉ូលិស​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ពលរដ្ឋ​វៀតណាម ទាំង​នោះ៖ «ម៉ូតូ​ចូល​មក​តាម​ច្រក​ប៉ុស្តិ៍​អូរតាង ហើយ​ចូល​មក​ក្នុង​ទឹក​ដី​យើង។ រឿង​ដឹក​ឈើ​យើង​អត់​បាន​ឃើញ​ដឹក បាន​បី​គ្រឿង ប៉ុន្តែ​សហគមន៍​គាត់​សុំ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​វៀតណាម ប៉ុន្តែ​ខាង​វៀតណាម ហ្នឹង មេ​ប៉ុស្តិ៍​គេ​មក​ដោះស្រាយ មេ​ប៉ុស្តិ៍​អូរតាង ហើយ​បើ​សិន​មាន​ឈើ យើង​នឹង​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ហ្នឹង​ហើយ។ បើ​សិន​ចាប់​បាន​ទាំង​វៀតណាម ទាំង​ស្អី​មក យើង​ត្រូវ​ធ្វើ​សំណុំ​រឿង​មក​ស្នងការ ស្នងការ​ចាត់​ចែង​តាម​នីតិវិធី»

ផ្ទុយ​ពី​ការ​អះអាង​នេះ សមាជិក​សហគមន៍​ភូមិ​ឡំ លោក រម៉ាស ស្វាន់ បដិសេធ​ថា សហគមន៍​មិន​ពាក់ព័ន្ធ​ករណី​រឹប​អូស និង​សម្រប​សម្រួល​បញ្ហា​នេះ​ទេ។ លោក​ថា ប្រសិន​សហគមន៍​ចាប់​បាន​វត្ថុ​តាង​ទាក់ទិន​បទល្មើស​ព្រៃ​ឈើ​នេះ សហគមន៍​នឹង​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ព្រៃ​ឈើ ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ ពីព្រោះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ៖ «ពួក​ខ្ញុំ​ចុះ​ទៅ​ដែរ​អត់​ជួប យួន គេ​ចុះ​មក ហើយ​ប៉ូលិស​គេ​ទៅ​យួន គេ​ជួប​តែ​ប៉ូលិស​ហ្នឹង គណៈកម្មការ​សហគមន៍​អត់​ដឹង​ផង បើ​សហគមន៍​ចាប់​យួន អត់​មក​ដោះស្រាយ​បាន​ទេ»
កាល​ពី​ចុង​ឆ្នាំ​២០១២ សហគមន៍​ភូមិ​ឡំ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម ៩​នាក់ រថយន្ត​ដឹក​ឈើ ១​គ្រឿង ត្រាក់ទ័រ ២​គ្រឿង ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង និង​ឈើ​មូល​ជាច្រើន​ដើម ដែល​ពលរដ្ឋ​វៀតណាម ឆ្លង​ចូល​អារ​រំលំ​ឈើ​ក្នុង​ដី​ខ្មែរ ហើយ​ដឹក​ជញ្ជូន​ចូល​ទឹក​ដី​វៀតណាម។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា សមត្ថកិច្ច​ប៉ូលិស​ស្រុក​អណ្ដូងមាស និង​សហគមន៍​ភូមិ​កែត បាន​រក​ឃើញ​កន្លែង​កាប់​ឈើ​មួយ​កន្លែង​នៅ​ជាប់​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​សេដ្ឋី ខណៈ​ពលរដ្ឋ​វៀតណាម ៨​នាក់ មាន​ម៉ាស៊ីន​កាត់​ឈើ ៦​គ្រឿង និង​អាវុធ​ច្នៃ​មួយ​ដើម ចូល​មក​កាប់​ឈើ​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម៕

1 comment:

Anonymous said...

Hun Sen never care because he is a Viet puppet.