A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 November 2014

Ven. Loun Sovath petitions the embassies of the superpowers to monitor the Cambodian court which accused him of treason [video inside] ព្រះ​តេជគុណ​លួ​ន សុ​វ៉ាត ស្នើ​ប្រទេស​មហាអំណាច​ឃ្លាំ​មើល​តុលាការ​ខ្មែរ​ដែល​ចោទ​ព្រះអង្គ​ថា​ក្បត់ជាតិ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក

​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត (រូបថត៖ ញឹម សុខន)
​ព្រះសង្ឃ​មួយ​អង្គ ដែល​ចូលរួម​យ៉ាង​សកម្ម ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស ទទូច​ឲ្យ​ស្ថានទូត មហាអំណាច​នានា ជួយ​តាមដាន ពី​ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា ខណៈ​ព្រះអង្គ​មាន​ដីកាកោះ ឲ្យចូល​បំភ្លឺ​នៅ​ចុង​ខែ​នេះ ជុំវិញ​បទ​ចោទ​ថា​ក្បត់ជាតិ​។​
ការជំរុញ​នេះ ធ្វើឡើង​តាមរយៈ​ការ​និមន្ត​ហែ​ញត្តិ ដាក់​នៅ​ស្ថានទូត​អាមេរិក ទូត​អង់គ្លេស បារាំង សហភាព​អឺរុប និង​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានទូត​មួយចំនួនទៀត នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ដែល​មាន​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ជិត​២០០​អង្គ​/​នាក់​ចូលរួម​។​
​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាកោះ និមន្ត​ព្រះអង្គ​ចូល​សវនាការ​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​បំភ្លឺ​ពី​បទ​ក្បត់ជាតិ រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត ឬ​អុកឡុក​ការិយាល័យ​បោះឆ្នោត និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​
​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មាន​ថេរ​ដីកា​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ដាក់​ញត្តិ​ថា តាំង​ពី​ព្រះអង្គ​បួស​ជា​ង​២០​វស្សា​មកនេះ ព្រះអង្គ​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ពុទ្ធឱវាទ​ឬ​ច្បាប់​រដ្ឋ​ទេ ដូចនេះ​អ្វីដែល​តុលាការ​ចោទប្រកាន់​ព្រះអង្គ​នោះ​ហាក់​ឆ្ងាយ​ពី​ការពិត​។ ព្រះអង្គ​មាន​ថេរ​ដីកា​បញ្ជាក់ថា «​មនុស្ស​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង ៥-៦​នាក់ ក៏​មិនមែន​អាត្មា​ញុះញង់ ស្ពាន​មុនី​វង្ស​ស្លាប់​មនុស្ស​ម្នាក់​ក៏​មិនមែន​អាត្មា​ញុះញង់ មុខ​វត្ត​ស្ទឹងមានជ័យ​ស្លាប់​ស្ត្រី​លក់​បាយ​ម្នាក់ ក៏​មិនមែន​អាត្មា​ញុះញង់ ទីលាន​ប្រជាធិបតេយ្យ​វ៉ៃ​ទាំង​ព្រះសង្ឃ វ៉ៃ​ទាំង​ព្រះ​ពុទ្ធរូប វ៉ៃ​ទាំង​ពុទ្ធបរិស័ទ ក៏​មិនមែន​អាត្មា​ញុះញង់ ដោយ​លែ​ករឿង​ដីធ្លី​នៅ​បឹង​កក់ ក៏​មិនមែន​អាត្មា​ទៅ​ញុះញង់​»​។​
ជា​ការកត់សម្គាល់ ព្រះ​តេជគុណ លួ​ន សុ​វ៉ាត បានបង្ហាញ​ព្រះកាយ​ញឹកញាប់ ផ្តិត​យក​រូបភាព នៃ​ព្រឹត្តិការណ៍​តវ៉ា រឿង​ដីធ្លី សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម យុទ្ធនាការ​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស និង​ផលិត​ជា​ខ្សែ​វីដេអូ បង្ហោះ​តាម​បណ្តាញ​សង្គម ទាក់ទិន​នឹង​អាជ្ញាធរ​ដុត​ផ្ទះ​ប្រជាពលរដ្ឋ រឿង​បណ្តេញចេញ ក្នុង​ជម្លោះ​ដីធ្លី​ជាដើម​ចម ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់​ព្រះកាយ​ជា​ញឹកញាប់ និង​ដាក់​លក្ខខណ្ឌ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត​។​
ព្រះអង្គ លួ​ន សុ​វ៉ាត ឲ្យដឹង​ដែរថា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ជា​អ្នក​បួស កាន់​ព្រះពុទ្ធសាសនា រយៈពេល​២៥​ឆ្នាំ​មកនេះ ព្រះអង្គ​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ដីកាកោះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​បញ្ជាក់ថា «​អាត្មា​នឹង​ចូល​ទៅ​ទេសនា​ក្នុង​បន្ទប់​តុលាការ ឲ្យ​ចៅក្រម​ព្រះរាជអាជ្ញា​កាន់​ធម៌ ព្រហ្ម​វិហារធម៌ កាន់សីល​៥​ជាដើម ហើយ​និង​កុំ​កាត់ក្តី​ប្រកប​ដោយ​អគតិ​ធម៌​ទាំង​បួន​»​។​
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹកកក់​ម្នាក់ ដែល​រដ្ឋាភិបាល​ធ្លាប់​ចាប់​ដាក់​ពន្ធនាគារ ជាង​១​ខែ ដោយសារ​ប្រឆាំង  នឹង​ការបណ្តេញចេញ អ្នកស្រី បូ​វ សុភា បានដើរ​ហែ​ក្បូន​នៅ​ព្រឹក​មិញ​នេះដែរ អះអាងថា បើ​រដ្ឋាភិបាល នៅតែ​បន្ត​អភិវឌ្ឍន៍ ដោយ​រំលោភ​សិទ្ធិមនុស្ស​នោះ អ្នករងគ្រោះ​ទំនងជា​មិន​បញ្ឈប់​ដើរ​តាម​ផ្លូវ​សាធារណៈ​ដើម្បី​ស្វែងរក​យុត្តិធម៌​ទេ​។ អ្នកស្រី​ថា «​ពួក​ខ្ញុំ​អត់​ខ្លាច​ទេ កុំ​ថា​ឡើយ​តែ​ចាប់​ប្រជាពលរដ្ឋ​បឹងកក់​៨​នាក់ ឬ​ព្រះសង្ឃ​ទៀត គ្រប់​ទាំងអស់​១៨​អង្គ /​នាក់​ហ្នឹង គឺ​ពួក​ខ្ញុំ​អត់​មានការ​ខ្លាច​ទេ អ្វី​ដែល​ខ្លាច​គឺ​ខ្លាច​អត់​មាន​សេរីភាព និង​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ គឺជា​ខ្លាច​បំផុត​សម្រាប់​ពួក​ខ្ញុំ​»​។

​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មកនេះ ធ្លាប់​អះអាង​ម្តងទៀត ក្រោយ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ​ថា នឹង​ធ្វើ​កំណែទម្រង់​ទប់ស្កាត់​អំពើពុករលួយ និង​ប្រព័ន្ធ​យុត្តិធម៌​ផងដែរ ដើម្បី​ដណ្តើម​ប្រជាប្រិយភាព​ពី​ដៃគូ​នយោបាយ បន្ទាប់​ពី​ធ្លាក់​ប្រជាប្រិយភាព អស់​២២​អាសនៈ​ក្នុង​សភា​។​
ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មានជំនឿថា តាមរយៈ​យុទ្ធនាការ​ដាក់​ញត្តិ​ថ្ងៃនេះ តំណាង​ស្ថានទូត ជា​ប្រទេស​មហាអំណាច និង​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​នេះ នឹង​តាមឃ្លាំមើល​សវនាការ​នា​ថ្ងៃទី​២៥​ខែ​វិច្ឆិកា​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​៕
​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com




No comments: