A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 November 2014

Mr. Hun Sen warned [the court] not to release the 10 female land rights activists imprisoned in Preysor Prison នាយករដ្ឋមន្ត្រី​គំរាម​មិន​ឲ្យ​លើកលែង​ទោស​ស្ត្រី​សកម្មជន​ដីធ្លី​ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​​

ដោយ៖​ ​ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នា​ពេល​កន្លងមក
​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គំរាមថាបើ​មាន​ការចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​បិទ​ផ្លូវ​សាធារណៈ នោះនឹង​មិន​មាន​ការអត់ឱន​យោគយល់​ទេ ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​សាធារណៈ​ ។​
ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ក្នុង​វិទ្យាស្ថាន​មួយ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា​ ឆ្នាំ២០១៤​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការតវ៉ា​បិទផ្លូវ ជាការប៉ះពាល់​ដល់​សណ្តាប់ធ្លាប់​សាធារណៈ ដូចនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​ ។ លោក​ថា រីឯ​ការចោទ​ប្រកាន់​ទៅលើ​ជនសង្ស័យ ឬ​ជនជាប់ចោទ ជា​អំណាច​របស់​តុលាការ មិនមែន​រាជរដ្ឋាភិបាល​ជា​អ្នកបញ្ជា​ដូច​ការចោទប្រកាន់​ទេ​ ។​ លោក​មានប្រសាសន៍​ថា «ខ្ញុំ​គិត​ថា​យល់​ល្អ​ កុំ​ចាក់​សាំង​លើ​ភ្លើង វា​មិន​ល្អ​ទេ ដំណើរ​អ្វី​ៗ​ឲ្យ​វាទៅ​តាម​ច្បាប់ ទន្ទឹម​នឹង​ប្រជាធិបតេយ្យ​ ក៏​ត្រូវ​ពង្រឹង​នីតិ​រដ្ឋ​ដែរ មិ​នអាច​ទេ ហើយ​ក៏​មិន​អាច​យោគ​យល់​បាន​ដែរ ឬ​ក៏​មិន​អាច​អត់​ឱន​ឲ្យ​បាន​ដែរ រឿង​អី​ឡើង​បិទ​ផ្លូវ​ៗ អាហ្នឹង​គឺ​ដល់​ពេល​វេលា​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​គេ​ត្រូ​វធ្វើ​ គេ​ចាត់​ការ​ហើយ អារឿង​បិទ​ផ្លូវ​ៗហ្នឹង​ បិទ​ទៅ​ស្មាន​ថា​ស្រួ​លណាស់ អ្នកជំងឺ​កំពុង​តែនេះ ឯង​បិទ​ផ្លូវ រួច​ស្អី​ក៏​នយោបាយ​ដែរ។ អារឿង​ព្រហ្មទណ្ឌ​សោះ កាឡៃ​ទៅ​នយោបាយ បើ​កាឡៃ​ទៅនយោបាយ​​ ស្រេច​តែ​ធ្វើ​មិន​ដឹង​តែម្តង​ ឲ្យ​តុលាការ​គេ​លេង​ម៉េច​ លេង​ទៅ។ ប៉ុន្តែទោះ​បី​ជា​យើង​ដឹង​ ក៏​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េ​ចដែរ បើ​អាហ្នឹង​សិទ្ធិ​តុលាការ​ និយាយ​ឲ្យ​ត្រង់​ៗអ៊ីចឹង​តែម្តង​ វា​ស្រួល​» ។​
ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​ពេល​នេះ បើទោះបី​លោក​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​គេ​សង្គេតឃើញថា ស្ត្រី​ជា​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ នៅ​សហគមន៍​បឹងកក់ និង​សហគមន៍​ថ្មគោល ត្រូវ​សមត្ថកិច្ចចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ពេល​ពួកគេ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស មុខ​សាលា​រាជធានី​ភ្នំពេញ ថ្ងែទី​១០ ​ខែវិច្ឆិកា ជំរុញ​ឲ្យ​អាជ្ញាធរ​រំដោះទឹកស្អុយ​ដែល​ជន់​លិច​សហគមន៍ ​។​
ប៉ុន្តែ​សម្រាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោកស្រី ​មូរ សុខ​ហួរ ដែល​បាន​ចូល​សួរសុខទុក្ខសកម្មជន​ដីធ្លី​ទាំង​១០​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ អះអាងថា ការចាប់ខ្លួន​ស្ត្រី​អ្នក​តវ៉ា​មក​ដាក់​ឃុំ​នៅ​ពេល​នេះ ជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មនុ​សុ្ស ។ លោក​ស្រីបញ្ជាក់ថា «យើង​យល់​ឃើញ​ថា ការ​ចាប់​ចង ប្រជាពលរដ្ឋ​ យើង​ជា​ពិសេស​ស្ត្រី​ដោយ​ការ​ទាម​ទារ​ឲ្យ​មាន​ផ្ទះ​សម្បែង ទាម​ទារ​រស់​នៅ​ដោយ​ភាពថ្លៃ​ថ្នូរ ជាសិទ្ធិ​ដែល​មាន​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ការ​ចាប់​ចង​នេះ ​យើង​ខ្ញុំ​យល់​ឃើញ​ថា ជាការ​រំលោភ​ទៅលើ​អ្វីដែល​ជា​ច្បាប់​កំពូល​របស់​យើង​» ។

​ស្ត្រី​អ្នកតំណាង​រា​ស្ត្រី​បក្ស​ប្រឆាំង​ដែល​ធ្លាប់​តតាំង​ក្តី​ជាមួយ​នាយក​រដ្ឋមន្ត្រី​រូបនោះ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ពន្ធ​ផ្តល់​យុត្តិធម៌​ស្ត្រី​ទាំង​នោះ​ឲ្យមាន​សេរីភាព​វិញ ។​
នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ យល់ថាអ្វីដែល នាយករដ្ឋមន្ត្រី​លើកឡើង​ពេលនេះ ជាការ​គេចវេស ពី​ការទទួលខុសត្រូវ ហើយ​ព្យាយាម​ទម្លាក់កំហុសដាក់​ជនរងគ្រោះ​ ។ លោក​បន្ថែម​ថា «ហើយ​ពេល​ដែល​ប្រជារាស្ត្រ​លិច​លង់​ផ្ទះ​សម្បែង​ ហើយ​គាត់​ទៅ​រក​អន្តរគមន៍ ពី​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​បែរ​ជា​អាជ្ញាធរ​រដ្ឋាភិបាល ចាប់​ពួក​គាត់​យក​ទៅដាក់​គុក​ ដោយ​អយុត្តិធម៌​ នេះ​គឺ​មិន​សម​ជាអ្នកដឹក​នាំ​ប្រទេស​ អ្នក​បម្រើ​ខ្មែរ​ទេ​» ។
ក្រោយពី​ចាប់​ឃុំខ្លួន​ស្ត្រី​អ្នកមាន​ជម្លោះ​ដីធ្លី អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា សូ​ប៊ែ​ឌី ចាត់ទុក ការចាប់ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា និង​សកម្មជន​បក្សប្រឆាំង​ថា ជា​ចំណាត់ការ​ដដែលៗ ដែល​តុលាការ​មិន​ទាន់​ធ្វើឲ្យ​ស្ថាប័ន​ខ្លួន គេចផុត​ពី​សម្ពាធ​អ្នកនយោបាយ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: