A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 November 2014

Meach Sovannara told the CNRP to stand firm on negotiation with the ruling CPP despite his arrest លោក មា​ជ​ សុវណ្ណារ៉ា ​ស្នើ​ថ្នាក់ដឹកនាំ​ CNRP ​រក្សា​ជំហរ​ក្នុងការ​ចរចា​ជាមួយ ​CPP​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014, 

លោក​ កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍​ដល់អ្នកសារព័ត៌មាន​ បន្ទាប់​ពី​សួរសុខទុក្ខលោក មា​ជ សុវណ្ណារ៉ា នៅ​ពន្ធ​ធនាគារព្រៃសរួច (រូបថត៖ ជន ស្រីណុច)
មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​រក្សា​ជំហរ​ក្នុង​ការចរចា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើកំណែទម្រង់​ការដឹកនាំ​ គ.ជ.ប បច្ចុប្បន្ន​។​
ការស្នើ​នេះធ្វើឡើង​នៅពេលដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ទៅសួរសុខទុក្ខ​លោក មា​ជ សុ​វណ្ណា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។  
លោក កឹម សុខា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពេល​លោក​ជួប​លោក មា​ជ សុវណ្ណារ៉ា ថា លោក មា​ជ សុវណ្ណារ៉ា មាន​សុខភាព​ល្អ មាន​ស្មារតី​រឹងមាំ​។ លោក មា​ជ សុវណ្ណារ៉ា ក៏​បាន​ប្រាប់​លោក កឹម សុខា ថា ការចាប់​លោក​នេះ​មិន​អាច​ធ្វើឲ្យ​គណបក្ស​ប្រជាជន​ប្រើ​ធ្វើ​ជា​ឈ្នាន់​ដាក់​ សម្ពាធ​លើ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការចរចា​បានទេ​។​ លោក​បញ្ជាក់ថា «បណ្តំារបស់គាត់ គាត់គ្រាន់តែប្រាប់ថា គាត់នៅតែបន្តទាមទាររកយុត្តិធម៌ដើម្បីប្រទេសជាតិដដែល ហើយគាត់ក៏សំណូមពរមិនឲ្យគណបក្ស យករឿងដែលគេចាប់គាត់យកទៅថ្នូរជាមួយនិងការថយចុះនៃការចរចាទេ ហើយខ្ញុំបានប្រាប់គាត់ហើយថា ជំហររបស់គណបក្សសង្រ្គោះជាតិយើងអត់មានថាចរចាហ្នឹង ហើយរឿងចាប់គាត់ហ្នឹងអត់មានយកទៅដោះដូរគ្នាទេយើងអត់មានទេ រឿងផ្សេងគ្នា រឿងជំហរគណបក្សចរចា យើងចរចាម៉ោងបីនេះក៏ខ្ញុំបានណែនំាទៅក្រុមចរចាហើយថា យើងអត់មានអីយកមកបន្ទាន់ដើម្បីមកថ្នូរអីអត់មានទេ ហើយស្របនឹងគំនិតយោបល់គាត់ក៏អ៊ីចឹងដែរ»។

​លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ដើម​សប្តាហ៍​មុន ដោយ​ចោទ​ពី​បទ​ពាក់ព័ន្ធ​អំពើហិង្សា ករណី​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​កាលពី​ពាក់កណ្ដាល​ខែ​កក្កដាកន្លងទៅ បន្ទាប់​ពី​ខកខាន​មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះ​របស់​តុលាការ​ចំនួន​៣​លើក​។​
ទោះ​យ៉ាងណា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ការចាប់ខ្លួន​លោក​ មា​ជ សុវណ្ណារ៉ា មិន​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជាទេ គឺជា​រឿង​របស់​តុលាការ​។​
​ការលើកឡើង​របស់​លោក មា​ជ សុវណ្ណារ៉ា ស្របពេល​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ពិភាក្សា​គ្នា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​រសៀល​ថ្ងៃចន្ទ ​ទី​១៧ ខែវិច្ឆិកា​នេះ​នៅ​រដ្ឋសភា​៕
សូមសរសេរមកកញ្ញា ជន ស្រីណុច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: