A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 November 2014

Independent Monk Network for Social Justice demands an apology from Chheang Vun for insulting monks at Wat Chass Pagoda ព្រះសង្ឃ​ឯករាជ្យ​ទាមទារ​ឲ្យ​លោក​ឈាង​វុន​សុំទោស​ពី​រឿង​ប្រមាទ​ព្រះសង្ឃ

ឈាង វុន ៦១០
លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​២៨ តុលា ឆ្នាំ​២០១៣។
RFA
បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ ចាត់​ទុក សកម្មភាព​អ្នក​តំណាងរាស្ត្រ ឈាង វុន ក្នុង​ការ​ទិញ​ស្រាបៀរ និង​ចែកចាយ​ឲ្យ​មនុស្ស ផឹក​ក្នុង​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ទ្រគោះ​បោះបោក ឥត​គួរ​សម​មក​លើ​ព្រះសង្ឃ ហើយ​ថែម​ទាំង​ព្រមាន​បណ្ដេញ​បក​ស្បង់​ចីវរ​ព្រះសង្ឃ ជា​ការ​ប្រមាទ​មក​លើ​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា។
ការ​លើក​ឡើង​របស់​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ដឹក​នាំ​ដោយ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ភោជនដ្ឋាន​បៃតង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ០៤ វិច្ឆិកា​នេះ។
ចំណែក​លោក រិន រ៉េន អ្នក​សម្របសម្រួល​នៃ​បណ្ដាញ​ព្រះសង្ឃឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បានរិះគន់ថា ទង្វើ​របស់​លោក ឈាង វុន ដែល​ជា​តំណាងរាស្ត្រ​មួយ​រូប ពុំ​គួរ​គប្បី​ប្រើប្រាស់​ពាក្យ​អសុរ ខ្វះ​សុជីវធម៌ ក្នុង​នាម​ខ្លួន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។
លោក រិន រ៉េន បន្ត​ថា​ព្រះ​សង្ឃ​មាន​សិទ្ធិ​ចូល​រួម​ការងារ​សង្គម ជួយ​ការងារ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ មិនមែន​ដូច​ជា​សម្ដី​លោក ឈាន វុន ថា​ព្រះ​សង្ឃ​មិន​គួរ​ចេះ​ដឹង​រឿង​ឃរាវាស ហើយ​ស្រែក​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត និង​ ព្រមានបក​ស្បង់​ចីវរ​របស់​ព្រះសង្ឃ​ឡើយ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទីញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បាន​សម្ដែង​ការ​ខក​ចិត្ត ខណៈ​មន្ត្រី​ជាន់​បក្ស​ប្រជាជន និង​ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​រូប​នោះ ​ប្រើ​សម្ដី​អសីលធម៌​បែប​នេះ ហើយ​ព្រះតេជព្រះគុណ នឹង​តវ៉ា​ដោយ​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​លោក ឈាង វុន បន្ទាប់​ពី​បុណ្យ​អុំទូក​រួច ដើម្បី​ឲ្យ​លោក ឈាង វុន សុំទោស​ព្រះសង្ឃ​ជា​សាធារណៈ។

យោង​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​មាត្រា ៥១៦ និយាយ​ពី​បទ​ប្រមាទ​ចំពោះ​ព្រះសង្ឃ ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ទី១​ថ្ងៃ ទៅ ៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី ១ពាន់​រៀល ដល់ ១សែន​រៀល៕
Chheang Vun chased out of Wat Chass Pagoda after angering land-grab victims and insulting Buddhist monks.




ព្រះសង្ឃ​ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអង្គារ ទី4 វិច្ឆិកា 2014

ស្តាប់សំឡេង៖​

ចម្លងទុក

ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹកមិញ (រូបថត៖ ណាត សុភាព)
សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ទាមទារ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​រឿង​ដែល​ព្រះសង្ឃ​ចោទថា ជាការប្រមាថ​ព្រះសង្ឃ និង​ទិញ​ស្រា​ឲ្យកីឡាករដែល​មក​អុំទូកផឹក​ក្នុង​វត្ត​។​
​ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ឈាង វុន កាល​ពី​ម្សិលមិញ បាន​ចុះ​ទៅ​ជួប​អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​១០០​នាក់​ដែល​មកពី​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេល ខេត្ត​បាត់ដំបង ដែល​កំពុង​ស្នាក់​នៅ​វត្ត​ចាស់ ក្នុង​រាជធានី​ភ្នំពេញ​។ ​នៅពេលនោះ​មាន​ការ​ប៉ះ​ពាក្យសម្តី​ជាមួយ​ព្រះសង្ឃ ដែលជា​អ្នក​សម្របសម្រួល​រវាង​ពលរដ្ឋ និង​តំណាងរាស្ត្រ​រូបនេះ​។​
សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះ​តេជគុណ ណុប វណ្ណី មាន​ថេរ​ដីកា​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ប្រមាថ​ព្រះអង្គ​ឲ្យ​ដោះ​ស្បង់​ចីពរ​ចេញ​ពេល​និយាយ​រឿង​ដីធ្លី​។ ​ព្រះ​តេជគុណបន្តថា លោក ឈាង វុន ក៏​ទិញ​ស្រា​បៀរ​ឲ្យកីឡាករ​មក​អុំ​ទូក​ដែល​ស្នាក់​នៅ​វត្ត​ចាស់​នោះ ផឹក​នៅ​ក្នុង​វត្ត​។ ព្រះអង្គមានសង្ឃដីកាថា «តួនាទី​ជាព្រះ​សង្ឃ​ ហើយ​ដល់​អាត្មា​លូក​មាត់​ថា គ្រាន់​តែ​ចង់​និយាយ​តែ​បន្តិច​សោះ​ គាត់​ថា តេជគុណឯង​គ្មាន​សិទ្ធិ​ទេ បើ​តេជ​គុណ​ឯង​ចង់​លូក​លាន់​រឿង​ហ្នឹង​ តេជ​គុណ​ឯង​ម៉េច​មិន​ដោះ​ស្បង​ចីពរ​ចេញ គាត់​និយាយ​ទៅ​ចឹង​វិញ​ទៅ ហើយ​ចុះ​គាត់​មាន​សិទ្ធិ​អ្វី​ តួ​នាទី​គាត់​ផ្សេងគ្នា​ ហើយ​គាត់​មាន​សិទ្ធិ​អី​មក​ដោះ​ស្រាយ​រឿង​ដី​ធ្លី​ហ្នឹង​»។
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ឆ្លើយតប​ថាលោក​មិន​មាន​កំហុសនោះ​​ទេ ហើយ​លោក​មិន​សុំ​ទោស​ដែរ​។​ ចំណែក​បញ្ហា​ស្រា​វិញ​លោក​មិនមែន​ជា​អ្នកទិញ​នោះទេ​។​ លោកមាន​ប្រសាសន៍​ថា «ខ្ញុំ​អត់​មាន​ទោស​សុំ​លោក​ទេ បើ​លោក​មាន​ទោស​ទុក​ខ្លួន​ឯង​ចុះ​ បើ​លោក​មុសា សូម​ឲ្យ​លោក​ដាច់​អាបត្តិ​និង​ចុះ​នរក។ ខ្ញុំ​អត់​មាន​ទិញ​ស្រាជូន​អ្នក​អុំ​ទូក​ទេ នៅ​ក្នុង​វត្ត​ទេ។ ខ្ញុំ​ឃើញ​អ្នក​ផឹក​ស្រាសក្នុង​វត្ត​ហ្នឹង ខ្ញុំ​ទើស​ចិត្ត ខ្ញុំ​បាន​អង្វរករគាត់កុំ​ឲ្យ​ផឹក​ស្រា​ ស្រាស​វា​ខូច​សុខភាព​ ព្រោះ​ជាតិ​ពុល​វា​ខ្លាំង។ គាត់​ថា ឯក​ឧត្តម​អើយ​ បើ​ខ្ញុំ​ឈប់​អាហ្នឹង ឥឡូវ​វា​ជាប់​មាត់​ហើយ ​អ៊ីចឹង​សុំប៊ីយ៉ែ(ស្រាបៀ)ទៅ ខ្ញុំ​ថា​បើ​ប៊ីយ៉ែ សុំ​ឲ្យ​ផឹក​តែ​មួយ​កំប៉ុង​ទេ»។
ក្នុង​សន្និសីទ​នោះដែរ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ ព្រមាន​ថាបើ​លោក ឈាង វុន មិន​ចេញ​មុខ​សុំ​ទោស​ទេ ព្រះអង្គ​នឹង​ដឹកនាំ​ធ្វើ​ធម្ម​យាត្រា​ឲ្យ​សុំទោ​សនូវ​អ្វី​ដែល​លោក ឈាង វុន ធ្វើ​នោះ។ ព្រះអង្គមាន​ថេរដីកា​ថា «ប៉ុន្តែ​អាត្មា​នឹង​ឆ្លៀត​ធ្វើ​ទ្រង់​ទ្រាយ​តូច  ហែ​ញត្តិ យក​ញត្តិ​ទៅ​ដាក់​ជូនប្រធាន​សភា តាម​រយៈ​គណៈកម្មការ​ទី​៧ ឲ្យណែ​នាំ​ ឈាង​ វុន ពី​ព្រោះ ឈាង​ វុន​ ជាប់​ធ្វើ​តំណាង​រាស្ត្រ​ជិត​២៥​ឆ្នាំ អត់​បាន​អាន​សៀវ​ភៅ អត់​បាន​ពិនិត្យ​ទៅលើ​វប្បធម៌​ខ្មែរ​ទេ ប្រហែល​គាត់​រវល់​ធ្វើ​ច្បាប់​អី​ក៏​មិន​ដឹង ច្បាប់​ដែល​ខ្មែរ​គេ​មិន​ប្រើ​ក៏​មិន​ដឹង បើ​គាត់​ធ្វើ​ច្បាប់​ដែល​ខ្មែរ​គេ​ប្រើ​ ប្រហែល​គាត់​អត់​មក​ប្រមាថលើ​ស្ថាប័ន​ព្រះ​សង្ឃ​ទេ។ ដូច្នេះ​យើង​គិតថា យើង​នឹង​ហែ​ញត្តិ​ក្រោយ​បុណ្យអុំ​ទូក​៥​ថ្ងៃ យើង​នឹង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​សភា​»។
កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក ឈាង វុន ធ្លាប់​មាន​ជម្លោះ​ពាក្យ​សម្តី​នៅ​ក្នុង​សភាជាតិ​ជាមួយ លោក កឹម សុខា និង​លោក សុន ឆ័យ​។ ពេលនោះ​លោក ឈាង វុន បាន​ប្រៀបប្រដូច​តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​ថាជា​មនុស្ស​ព្នង ព្រៃផ្សៃ​។ ប៉ុន្តែ​សំដីលោក ឈាង វុន ធ្វើឲ្យ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ប្រតិកម្ម​ភ្លាមៗ ថា លោក​បាន​មើលងាយ​ដល់​ប្រពៃណី ទំនៀមទម្លាប់ និង​ជំនឿ​សាសនា​របស់​ពួកគេ និង​ទាមទារ​ឲ្យ​ត្រូវ​សុំ​ទោស​ជា​សាធារណៈ ហើយ​លោក ឈាង វុន ក៏​ព្រម​ចេញមុខ​សុំទោស​ផងដែរ​៕
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

I watched the video clip. The Khmer monks were angry, hostile, aggressive, yelling in loud voices. That's terrible. I say, "Fake monks."

Well, shall I say, "Low quality monks." Khmer folks cannot do anything right. lol... They cannot pass their own national exams. They cheat, and now, they have fake monks.

What a sad race.

-Drgunzet-