A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 November 2014

Cambodia has not used "bodyguards" properly (most bodyguards of the rich and the powerful often abuse their roles, Hun Sen's bodyguards are the worst offenders) នៅ​កម្ពុជា​ការ​ប្រើប្រាស់​អង្គរក្ស​មិន​ទាន់​មាន​បែបផែន​ត្រឹមត្រូវ​នៅ​ឡើយ

អង្គរក្ស​ដែល​ដើរ​ការពារ​ព្រះ​មហាក្សត្រ​នៅ​ពេល​ដែល​ព្រះ​អង្គយាង​មក​ទត​ព្រះ​រាជ​ពិធីបុណ្យ​ អុំទូក​​ អក​អំបុក​​។
អង្គរក្ស​ដែល​ដើរ​ការពារ​ព្រះ​មហាក្សត្រ​នៅ​ពេល​ដែល​ព្រះ​អង្គយាង​មក​ទត​ព្រះ​រាជ​ពិធីបុណ្យ​ អុំទូក​​ អក​អំបុក​​។ ម៉ៃ វីរៈ
ក្នុង​ហាង​កាហ្វេ​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ដើម​ឆ្នាំ​នេះ ភ្ញៀវទេសចរ​ម្នាក់ បាន​ជួប​មនុស្ស​ខុស​នៅ​ថ្ងៃ​ស៊យ​។ អ្វីៗ​បាន​ចាប់ផ្តើម​ខណៈ​ដែល​ជម្លោះ​ពាក្យសម្តី​ជាមួយ​អតិថិជន​ម្នាក់​ទៀត បាន​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​។
ជនរងគ្រោះ និយាយ​ទាំង​កំហឹង​ថា គូបដិបក្ខ​របស់​គាត់​ជា​បុរស​នៅ​ស្រុក​ខ្មែរ ដែល​មាន​ទ្រព្យធន បាន​សម្រុក​បុក​អង្គរក្ស​របស់​គាត់ ដែល​កំពុង​តែ​ឈរ​នៅ​ក្បែរ​។ អង្គរក្ស​រូប​នោះ បាន​ទាញ​កាំភ្លើង ហើយ​បាន​ហុច​វា​ទៅ​ឲ្យ​មេ​របស់​គាត់ ហើយ​គាត់ ក៏​បាន​វាយ​។ ការ​ប្រើប្រាស់​អង្គរក្ស បាន​ក្លាយ​ជា​បាតុភូត​មួយ ដែល​គេ​ចង់ដឹង​ចង់ឮ​នៅ​កម្ពុជា​។
ចាប់​តាំងពី​អ្នក​ហែហម​របស់​សម្តេចតា នរោត្តម សីហនុ មកពី​កងយោធា​កូរ៉េ​ខាង​ជើង កាលពី​ដើម​ទសវត្សរ៍ ១៩៩០ រហូត​ដល់​អង្គរក្ស ដែល​បាន​ព្យាយាម​ហែហម​អ្នក​ឃ្លាំ​មើល​ម្នាក់ ចូល​ក្នុង​បន្ទប់​ប្រឡង​ថ្នាក់​ជាតិ​កាលពី​ខែ​មុន អង្គរក្ស​មាន​ប្រភេទ​ផ្សេងៗ ហើយ​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ​ដែរ​។ ខណៈ​ដែល​ការ​ការពារ​បែប​នេះ អាច​ជា​និមិត្តសញ្ញា​នៃ​អំណាច​សម្រាប់​ប្រភេទ​មនុស្ស​ខ្លះ ប៉ុន្តែ​អ្នក​ផ្សេង​មើល​ឃើញ​ថា​ឧស្សាហកម្ម​អង្គរក្ស​នេះ ត្រូវ​មាន​អាជីព​ជា​ផលិតផល​សង្គម​ដែល​សុវត្ថិភាព​មនុស្ស​មិន​អាច​ត្រូវ​បាន​ធានា​ឡើយ​។
លោក John Muller នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ដំណោះស្រាយ​សន្តិសុខ​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា​៖ «​ភ្នំពេញ​មាន​បទល្មើស​ច្រើន​ជាង​...​។ ជម្លោះ​ជាច្រើន​នៅ​ទីក្រុង​បណ្តាល​មកពី​ជម្លោះ​រកស៊ី​។ អ្នក​ក៏​មាន​ការ​ច្រណែន អំពើ​ហិង្សា​នៅ​កន្លែង​ធ្វើការ និង​ការ​តវ៉ា​ផង​ដែរ​»​។
ក្រុម​អង្គរ​ក្សដើរ​ល្បាត​នៅ​ជុំ​វិញ​កន្លែង​ដែល​ប្រារព្ធពិធីបុណ្យអុំទូក​ ដើម្បីសុវត្ថិភាព ថ្នាក់ដឹក​នាំ​​។
ក្រុម​អង្គរ​ក្សដើរ​ល្បាត​នៅ​ជុំ​វិញ​កន្លែង​ដែល​ប្រារព្ធពិធីបុណ្យអុំទូក​ ដើម្បីសុវត្ថិភាព ថ្នាក់ដឹក​នាំ​​។ ហេង ជីវ័ន
ដោយសារ​តែ​និទ្ទណ្ឌភាព ការ​អនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ និង​ភាព​ក្រីក្រ​«​អ្នក​ចាំបាច់​ត្រូវ​តែ​គិត​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​»​។
លោក Muller បាន​ថ្លែង​ថា​៖ «​ដើម្បី​ជួល​ឃាតករ​ស៊ីឈ្នួល ដែល​ប្រើ​កាំភ្លើង មិន​ថ្លៃ​ទេ ប៉ុន្តែ​ខ្ញុំ​ថា ការ​គំរាមកំហែង​ធំ​បំផុត...​ក្នុង​ប្រទេស​កម្ពុជា​គឺ​ផ្លូវ​ទៅវិញ​ទេ​។ យើង​មាន​គ្រោះថ្នាក់​អាថ៌កំបាំង​ច្រើន​ណាស់​»​។
នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ អតីត​ទាហាន​កងយោធពល​ខេមរភូមិន្ទ និង​ជា​គ្រូបង្វឹក​យោធា​លោក យីន សារារ័ត្ន នៅពេល​ថ្មីៗ​នេះ បាន​បើក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ​ឈ្មោះ Star World Security ។ ជាមួយ​នឹង​សេវា​ធម្មតា​ជាច្រើន​លោក សារារ័ត្ន អាច​ផ្តល់​ប្រភព​អង្គរក្ស​ប្រដាប់​អាវុធ​ពី​ក្រសួង​មហាផ្ទៃ​។
លោក សារារ័ត្ន បាន​ថ្លែង​ថា​៖ «​យើង អាច​រក​ពួកគេ​តាម​តម្រូវការ​។ យើង​គ្រាន់តែ​សរសេរ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​អង្គរក្ស​។ វា​ស្រេច​តែ​លើ​អតិថិជន​ថា​ត្រូវការ​ប៉ុន្មាន​នាក់ និង​រយៈពេល​ប៉ុន្មាន​?

យើង​គិត​ប្រាក់​ទៅ​តាម​នោះ​។ អង្គរក្ស​ទាំងនោះ​មាន​បទពិសោធ​ច្រើន​ជាង​សន្តិសុខ​។ នៅពេល​យើង​និយាយ​ដល់​ការ​ការពារ​ផ្ទាល់​ខ្លួន ហើយ​ពួកគេ អាច​មាន​សិទ្ធិ​កាន់​កាំភ្លើង​»​។
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​បាន​ទេ នៅ​សប្តាហ៍​នេះ រីឯ​លោក ទូច ណារ៉ុថ ប្រធាន​នាយកដ្ឋាន​អង្គរក្ស បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេវា​ឯកជន​ដែល​ក្រសួង​ផ្តល់​ឲ្យ​ទេ​។
សម្រាប់​អ្នក​ដែល​មិន​អាច​រក​អង្គរក្ស​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ឬ​អ្នក​ដែល​មិន​ត្រូវការ​សន្តិសុខ​ផ្ទាល់​ខ្លួន គឺជា​រឿង​មួយ​ផ្សេង​ទៀត​។ លោក Steven ជា​ជនបរទេស ដែល​ក្រុមហ៊ុន​របស់​លោក​ឈ្មោះ Cambodia Bodyguard.com ផ្តល់​អង្គរក្ស​សម្រាប់​ពាណិជ្ជករ ដែល​មក​ទស្សនកិច្ច​កម្ពុជា​បាន​ថ្លែង​ថា​៖«​កម្ពុជា ជា​ប្រទេស​ស្វ័យគ្រប់គ្រង​។ ប្រសិន​បើ​មាន​អ្វី​មួយ​កើតឡើង​ចំពោះ​អ្នក តើ​អ្នក​ហៅ​នរណា​? តើ​នរណា​នឹង​មក​ជួយ​អ្នក​?​»​។
លោក បាន​បញ្ជាក់​ថា អង្គរក្ស​របស់​លោក Steven ត្រូវ​បាន​គេ​ទុក​ចិត្ត​ថា ជា​អ្នក​ដែល​មាន​អាជីព​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​របស់​ពួកគេ​។
Content image - Phnom Penh Post
លោក បាន​ថ្លែង​បន្ត​ថា​៖«​ការងារ​ប្រមាណ ៩០ ភាគរយ គឺ​មនោគមវិជ្ជា ដែល​រារាំង​មិន​ឲ្យ​ឧបទ្ទវហេតុ​កើតឡើង​។ ការ​ធ្វើ​បទសម្ភាស​អតិថិជន​លើក​ដំបូង ជា​រឿង​សំខាន់​។ អ្នក​មិន​ត្រូវការ​នរណា​ម្នាក់​ដែល​មក​ទី​នេះ​ហើយ​មិន​គោរព​វប្បធម៌​ទេ​»​។
ក្រុមហ៊ុន​របស់​លោក Muller ឈ្មោះ GSS ផ្តល់​«​ការ​ការពារ​ពិសេស»​ដែល​រួមមាន​ភ្ញៀវ​លំដាប់​ខ្ពស់​ដែល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​សេវា​ការពារ​បែប​នេះ ពិតជា​ថ្លៃ ហើយ​គេ​ក៏​កម្រ​រក​ដែរ​។ លោក Muller បាន​បញ្ជាក់​ថា ការ​ការពារ​អាជីព ថ្លៃ​ជាង​ប្រាក់​ឈ្នួល​អប្បបរមា​ច្រើន​ណាស់ ដោយ​ធ្វើឲ្យ​អ្នក​ដែល​មិន​មាន​លទ្ធភាព​រក​អង្គរក្ស​អាជីព​ទៅ​ជួល​មិត្តភក្តិ ឬ​ក៏​គ្រួសារ​របស់​ពួកគេ ជាពិសេស អ្នក​ដែល​ធ្វើការ​ជា​ប៉ូលិស ឬ​យោធា​។
លោក​ថ្លែង​ថា​៖ «​ពួកគេ​ទាំងនោះ គ្រាន់តែ​ជា​ប៉ូលិស​ចរាចរណ៍ ដែល​មាន​កាន់​កាំភ្លើង​តែ​ប៉ុណ្ណោះ​»​។
សន្តិសុខ​ផ្ទាល់​ខ្លួន គឺជា​អ្នក​ជិតស្និទ្ធ​របស់​អ្នកចម្រៀង ខេមរៈ សេរីមន្ត​។ នៅពេល​លោក​បង្ហាញ​ខ្លួន​ជា​សាធារណៈ លោក​ចង់​ឲ្យ​បងប្អូន​ជីដូន​មួយ​ពីរ​នាក់​ទៅ​ជាមួយ​គាត់។
លោក​បាន​ថ្លែង​ថា៖ «​ពួកគេ​ការពារ​ខ្ញុំ នៅពេល​មនុស្ស​មក​ស្វាគមន៍​ខ្ញុំ​។ ពួកគេ​ត្រូវ​ទុក​ចន្លោះ​ជុំវិញ​ខ្ញុំ។ ម្នាក់​គឺជា​អ្នក​បើកបរ​របស់​ខ្ញុំ​»។ លោក​បន្ថែម​ថា ម្នាក់​ទៀត​គឺជា​ជំនួយការ​ផ្ទាល់​ខ្លួន ដែល​មាន​ការងារ​ផ្តល់​យោបល់​ឲ្យ​លោក ខេមរៈ សេរីមន្ត​អំពី​ការ​សម្តែង​របស់​លោក​។
តំណែង​ទាំងនេះ គឺ​ទទួល​បាន​ប្រាក់ឈ្នួល ប៉ុន្តែ​ការងារ​ទាំងនេះ មិនមែន​ជា​ការងារ​ផ្លូវការ​ពេញ​ម៉ោង​ទេ។ លោក​បាន​បន្ថែម​ថា៖ «​អ្នក​ខ្លះ​គិត​ថា គេ​ជា​អង្គរក្ស​ខ្ញុំ ប៉ុន្តែ​គេ​ក៏​មាន​ការងារ​ផ្ទាល់​ខ្លួន​ដែរ។ ប្រសិន​បើ​គេ​ជាប់​រវល់ ខ្ញុំ​ហៅ​បងប្អូន​ជីដូន​មួយ​ផ្សេង​ទៀត​របស់​ខ្ញុំ»។
ក្នុង​វិស័យ​ដទៃ​ទៀត សន្តិសុខ​ផ្ទាល់ខ្លួន មាន​លក្ខណៈ​បណ្តោះអាសន្ន​ដូច​គ្នា​។
ល្បី​ថា​មាន​អំពើ​ពុករលួយ និង​ចលាចល​កម្មករ វិស័យ​កាត់ដេរ គឺជា​វិស័យ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា។ ចាប់​តាំងពី​ចលនា​សហជីព​ឯករាជ្យ ទទួល​រង​ការ​ប៉ះទង្គិច​ក្នុង​ទសវត្សរ៍​ទី ៩០ មេដឹកនាំ​សហជីព​ជាច្រើន​ត្រូវ​បាន​គេ​សម្លាប់ នៅពេល​បំពេញ​ការងារ​របស់​ខ្លួន។
នៅពេល​លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ បាន​ទទួល​ពាក្យ​គំរាម​សម្លាប់​ដោយសារ​វិវាទ​រោងចក្រ លោក​មិន​មាន​លទ្ធភាព​ជួល​អង្គរក្ស​អាជីព​ទេ។ ដូច្នេះ លោក​ជួល​សេវា​មិត្ត​សហជីព ២ នាក់ ឲ្យ​ការពារ​លោក។
លោក​បាន​បន្ត​ថា៖ «​នៅពេល​ខ្ញុំ​ទៅ​ចរចា ជា​ធម្មតា មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ទៅ​តាម​។ ប្រាកដ​ណាស់ ជា​ការ​ល្អ​ប្រសើរ ដែល​មាន​អង្គរក្ស​ផ្ទាល់​ខ្លួន ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​គ្មាន​ប្រាក់​ទេ»។
លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​ចងសម្ព័ន្ធ​នឹង​រដ្ឋាភិបាល ដឹង​ថា ខ្លួន​ទទួល​បាន​ការ​ការពារ​ពី​រាល់​ការ​គំរាម បើ​ទោះបី​ជា​លោក​មិន​ដឹង​ថា តើ​ការ​គំរាម​ទាំងនោះ អាច​ជា​អ្វី​ក៏ដោយ។
លោក​បន្ត​ថា៖ «​ខ្ញុំ​មាន​អង្គរក្ស​ពីរ​នាក់។ ខ្ញុំ​គ្មាន​អ្នក​ណា​គំរាម​ខ្ញុំ​ទេ។ ប៉ុន្តែ អ្នក​មិន​ដឹង​ទេ​ថា​តើ អ្នក​ណា​ដែល​ស្អប់​អ្នក​»។ អង្គរក្ស​របស់​លោក មុំថុល បាន​ហាត់​ក្បាច់គុន ប៉ុន្តែ ពួកគេ​ក៏​ធ្វើ​ជា​ជំនួយការ​ផ្ទាល់​ខ្លួន​ដែរ ដោយ​ម្នាក់​គឺជា​អ្នក​បើកបរ​ដែល​ប៉ិនប្រសប់​ក្នុង​ការ​ជួសជុល​ម៉ាស៊ីន។
នៅពេល​ក្រសួង​មហាផ្ទៃ​ផ្តល់​ការ​ការពារ​ដល់​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន ក៏​ចង់​បាន​មនុស្ស​ផ្ទាល់​ខ្លួន ជាពិសេស ប្រសិន​បើ​ពួកគេ​មាន​ផលប្រយោន៍​ផ្នែក​ពាណិជ្ជកម្ម។
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ព្រឹទ្ធសមាជិក​គណបក្ស​កាន់​អំណាច ដែល​មាន​អាជីវកម្ម​ប្រេង​ដូង និង​សត្វ​ចិញ្ចឹម បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​ជួល​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​ឲ្យ​ធ្វើ​ជា​អង្គរក្ស​ខ្ញុំ​ទេ​»។
លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​មាន​ក្មួយ​ពីរ​នាក់​តាម​ខ្ញុំ គឺ​អស់​រយៈពេល​១៨ ឆ្នាំ​មក​ហើយ។ ម្នាក់​គឺជា​អ្នក​បើក​ឡាន​ម្នាក់​ទៀត​ការពារ​ខ្ញុំ​ឬ​ថែរក្សា​ឯកសារ​សំខាន់ៗ»​។
លោក​បន្ថែម​ថា ពាណិជ្ជករ​ភាគច្រើន​គ្មាន​អង្គរក្ស​ឬ​អាវុធ​ទេ។ លោក​បន្ថែម​ថា៖ «​តើ​ក្មួយ​ខ្ញុំ​គឺជា​អង្គរក្ស​ឬ?ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ។ គេ​គ្មាន​កាន់​កាំភ្លើង​ទេ​»។
ដោយ​អង្គរក្ស​អាជីព អាច​ជួល​ដោយ​ផ្ទាល់​ពី​ក្រសួង​មហាផ្ទៃ វា​ប្រហែល​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ ដែល​ពួកគេ​មាន​វត្តមាន​ច្រើន​ក្នុង​វិស័យ​សាធារណៈ។
ខណៈ​ដែល​ទ្រឹស្តី​មួយ គឺ​អង្គរក្ស​ល្អ គ្មាន​គេ​មើល​ឃើញ អង្គរក្ស​មួយ​ចំនួន ដែល​ធ្វើការ​ឲ្យ​មន្រ្តី​ជាន់ខ្ពស់ បាន​លេច​ឈ្មោះ លើ​សារព័ត៌មាន​ពី​បទ​កិបកេង កាន់​អាវុធ​ខុស​ច្បាប់ និង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត។ ក្នុង​ឆ្នាំ ១៩៩៨ អង្គរក្ស​អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​សម្លាប់​ក្មេងប្រុស​១៦ ឆ្នាំ​ម្នាក់ ដែល​បាន​ឡើង​របង​ផ្ទះ​របស់​អភិបាល ដើម្បី​លួច​មាន់​។
យោងតាម​អង្គការ​សិទិ្ធមនុស្ស បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ត្រូវ​បាន​គេ​ចង ធ្វើ​ទារុណកម្ម និង​បាញ់ យ៉ាង​ហោច​ណាស់ ១០ ដង​។ គ្មាន​ការ​ចោទប្រកាន់​ឡើយ​ក្នុង​ករណី​នេះ។ រីឯ​អង្គរក្ស​ដែល​ទទួល​បន្ទុក​ការពារ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​បាន​ហាត់​ក្បាច់គុន ដែល​បង់​ដោយ​គណបក្ស នៅ​ជប៉ុន និង​ចិន ដើម្បី​ការពារ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ពី​ការ​គំរាមកំហែង។
លោក​បាន​បន្ត​ថា៖ «​យើង​ត្រូវ​គិត​ពី​របៀប​ការពារ​មេ​យើង​។ ពេល​មេ​ដេក ឬ​រីករាយ ជា​ពេល​យើង​ត្រូវ​ត្រៀម​ខ្លួន»។
ទោះ​ជា​យ៉ាង​ណា លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​បាន​បង់​ថ្លៃ​ហាត់​ទេ។ សន្តិសុខ​ដែល​គណបក្ស​មាន​គឺ​ភាគច្រើន​ជា​អ្នក​ស្ម័គ្រចិត្ត ដែល​អម​ដំណើរ​លោក សម រង្ស៊ី និង​លោក​អនុប្រធាន កឹម សុខា។
លោក សុវណ្ណ​ផ្ទាល់​មាន​អ្នក​បើក​ឡាន តែ​គ្មាន​អង្គរក្ស​ទេ។ លោក​បាន​បញ្ជាក់​ថា៖ «​ពី​មុន​មាន​ការ​ធ្វើ​ឃាត​ជាច្រើន​។ ឥឡូវ​នេះ គេ​ប្រើ​តុលាការ​»។
ទោះ​ជា​យ៉ាង​នេះ​ក្តី ក្នុង​អំឡុង​ពេល​ជាប់គាំង​នយោបាយ បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ​មុន លោក សុវណ្ណ បាន​ថ្លែង​ថា លោក និង​តំណាងរាស្រ្ត​ដទៃ​ទៀត បាន​មើល​ឃើញ​បុរស​ពាក់​ឯកសណ្ឋាន​ស៊ីវិល ឃ្លាំមើល​ពួក​លោក​ពី​ខាង​ក្រៅ​ផ្ទះ។
លោក​បាន​បន្ថែម​ថា៖ «​ពួកគេ​នៅ​ទី​នោះ​អស់​ច្រើន​ខែ។ នៅ​ចុង​ផ្លូវ​ទាំង​ពីរ ខ្ញុំ​បាន​ជួប​ពួកគេ ថតរូប​ពួកគេ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​ដឹង​ថា​ពួកគេ​ឃ្លាំ​មើល​ខ្ញុំ​។ យើង​ត្រូវ​ក្លាហាន»។
ការ​វាយ​ឬ​អំពើ​គឃ្លើន​ដទៃៗ​ទៀត​ពី​សំណាក់​ក្រុម​អង្គរក្ស​នៅ​បៀរហ្គាឌិន ក្លិប និង​ភោជនីយដ្ឋាន រឹតតែ​ធ្វើឲ្យ​មាន​គំរូ​មិន​ល្អ​នេះ​។ នោះ​ជា​មន្រ្តី​ជាន់ខ្ពស់​ឬ​ឧកញ៉ា ឬ​កូន​របស់​ពួកគេ ដែល​ដើរ​ចូល​ទៅ​កន្លែង​ទាំងនោះ​បង្ក​បញ្ហា​តាម​អំពើចិត្ត។ វា​បង្កើត​ឲ្យ​មាន​ទិដ្ឋភាព​ដែល​បង្ក​ក្តីបារម្ភ​ដល់​អាជីវកម្ម​មួយ​ចំនួន​។
លោក រស្មី មន្រ្តី​ផ្នែក​រដ្ឋបាល​នៅ​ក្លិប​រាត្រី​មួយ​ក្នុង​រាជធានី​បាន​ថ្លែង​ថា​៖ «​ពួកគេ​ជា​មនុស្ស​ជាន់ខ្ពស់ ពួកគេ​យក​អង្គរក្ស​មក​ជាមួយ​»។ «ពួកគេ​គិត​អំពី​សុវត្ថិភាព​របស់​ពួកគេ​ឬ​ក៏​ដើម្បី​បង្ហាញ​អំណាច​របស់​ខ្លួន។ អង្គរក្ស​របស់​ពួកគេ​ពេល​ខ្លះ​ជា​ទាហាន​។ ពួកគេ​មាន​កាំភ្លើង​។ យើង​បារម្ភ​អំពី​បញ្ហា​នោះ​»។
ដូច​ក្លិប​ដទៃៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ដែរ លោក Tyler Chan ម្ចាស់​ក្លិប BLVD នៅ​ផ្លូវ​សុធា​រស់ ថ្លែង​ថា​ក្លិប​របស់​លោក​ហាមប្រាម​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​មាន​ការ​យក​អាវុធ​ចូល​។ ការ​ការពារ​សន្តិសុខ គឺ​មាន​លក្ខណៈ​តឹងរ៉ឹង​មាន​សុវត្ថិភាព ប៉ុន្តែ​ពេល​ខ្លះ​អតិថិជន​ជា​អ្នក​មាន​ឬ​មនុស្ស​ជាន់ខ្ពស់​ដែល​នាំ​យក​អង្គរក្ស​មកជា​មួយ​។
លោក​បន្ត​ថា ទោះ​យ៉ាង​ណា​ក្តី វត្តមាន​របស់​ពួកគេ​មិន​បង្ក​បញ្ហា​អ្វី​ទេ​។ លោក Chan បន្ត​ថា​៖ «​យើង​ឃ្លាំមើល​ពួកគេ​ជានិច្ច ហើយ​ពេល​ខ្លះ​ឲ្យ​ពួកគេ​ទៅ​កន្លែង​មួយ​ដាច់​ដោយឡែក​មិនមែន​ជា​ការ​ប្រព្រឹត្ត​ពិសេស​សម្រាប់​ពួកគេ​ទេ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ជម្លោះ​ជាមួយ​ភ្ញៀវ​ដទៃ​ទៀត​។ មិន​មាន​បញ្ហា​ទេ​»។
សម្រាប់​មនុស្ស​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ នោះ​គឺជា​បទពិសោធ​។ ការ​ប្រុងប្រយ័ត្ន​ជានិច្ច គឺ​ធ្វើឲ្យ​ពួកគេ​ចៀសផុត​ពី​បញ្ហា​ជាមួយ​អង្គរក្ស​ភ្ញៀវ​ដទៃ​ទៀត​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​លុយ​និង​ត្រូវការ​ការពារ អ្នក​គួរ​តែ​រក​អង្គរក្ស​។
Muller នៅ​ក្លិប GSS បាន​ថ្លែង​ថា​៖ «​អ្នក​មិន​ត្រូវ​ធ្វើ​ជា លី ស៊ាវឡុង ទេ ឬ​ដើម្បី​ឈ្នះ​ការ​បាញ់​កាំភ្លើង​ចម្ងាយ​២​គីឡូម៉ែត្រ​ជាមួយ​ទាហាន​នោះ​ទេ​»។ «​ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ​ដ៏ធំ​បំផុត គឺ​ត្រូវ​តែ​បង្កើតឡើង តាមរយៈ​ប្រាជ្ញា​របស់​អ្នក​។ ប្រសិន​បើ​អ្នក​ដកកាំភ្លើង​ចេញ​មក អ្នក​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​»។
Muller ថ្លែង​បន្ត​ថា ការ​ដាក់​ខ្លួន​ទាប និង​ការ​កំណត់​ហានិភ័យ សម្រាប់​អតិថិជន​នៅ​កន្លែង​ណា​ដែល​ពួកគេ​ទៅ ហើយ​ពី​មុន​ពេល​អ្នក​ទៅ​ទី​នោះ វា​សំខាន់​ណាស់​។ ឧបករណ៍​ឃ្លាំមើល​ទំនើប ក៏​សំខាន់​ខ្លាំង​ផង​ដែរ​។ «​អ្វី​ដែល​ខ្ញុំ​គាំទ្រ​ឲ្យ​មាន​គឺ​ការ​ប្រើ​បច្ចេកទេស​»។
អ្នកស្រី ម៉ាលីស ដែល​ជា​ស្រ្តី​អ្នក​ជំនួញ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ មាន​អង្គរក្ស​ដើរ​តាម​គ្រប់​ទីកន្លែង​។
អ្នកស្រី​បាន​ថ្លែង​ថា​៖ «​នៅពេល​គ្រួសារ​របស់​អ្នក​មាន​លុយ អ្នក​ត្រូវការ​អង្គរក្ស​»។ «​វា​មិនមែន​មាន​ន័យ​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សុវត្ថិភាព​ទេ... ប៉ុន្តែ​អង្គរក្ស​អាច​ការពារ​អ្នក​»។ អ្នកស្រី ម៉ាលីស ប្រើ​អង្គរក្ស​ការពារ​សមាជិក​គ្រួសារ​និង​អាជីវកម្ម ដោយសារ​អង្គរក្ស​នោះ​អាច​ទុក​ចិត្ត​បាន​។ គាត់​ជា​ទាហាន​ដែល​ទទួល​ការ​បណ្តុះបណ្តាល​នៅ​កងអង្គរក្ស​នៃ​ក្រសួង​មហាផ្ទៃ​។
អ្នកស្រី​បន្ត​ថា​៖ «​ជីវិត​ប្រសើរ​ជាង​ប្រសិន​បើ​យើង​មាន​អង្គរក្ស​»។
ចំណែកឯ​លោក ចន្ថា ដែល​ជា​អង្គរក្ស​ការពារ​ស្ត្រី​អ្នក​ជំនួញ​បាន​ថ្លែង​ថា ដំបូង​លោក​ធ្វើការ​នៅ​ក្រុមហ៊ុន​របស់​ចៅហ្វាយ​របស់​លោក ក្រោយមក​គេ​ដឹង​ថា​លោក​ជា​ទាហាន​អង្គរក្ស ហើយ​ចៅហ្វាយ​ទុកចិត្ត​ទើប​គាត់​ក៏​ត្រូវ​បាន​ចៅហ្វាយ​ជ្រើស​យក​មក​ធ្វើ​ជា​អង្គរក្ស​ប្រចាំ​នៅក្នុង​គ្រួសារ​របស់​ចៅហ្វាយ។
លោក​បាន​ថ្លែង​ថា៖ «​ការងារ​របស់​ខ្ញុំ​គឺ​ការពារ​សុត្ថិភាព​ចៅ​និង​ក្រុម​គ្រួសារ​ជាពិសេស​នៅពេល​ចេញ​ទៅ​ក្រៅ​និង​ជូន​កូនចៅ​ហ្វាយ​ទៅ​សាលារៀន​»។
លោក​បាន​ថ្លែង​ថា លោក​ខុស​ពី​អង្គរក្ស​ដទៃ​ដោយសារ​តែ​ទទួល​បាន​ការ​រៀនសូត្រ​ត្រឹមត្រូវ​អំពី​របៀប​ការពារ មិនមែន​ដូច​អង្គរក្ស​ខ្លះ​ដែល​ជា​សាច់ញាតិ​ពុំ​បាន​ទទួល​ការ​រៀនសូត្រ​ត្រឹមត្រូវ​ដោយ​គ្រាន់តែ​ចេះ​ដើរ​អមៗ​ចៅហ្វាយ​របស់​ខ្លួន​នោះ​ទេ។
លោក​បាន​ថ្លែង​ថា ៖«យើង​បាន​រៀន​ដូច្នេះ​យើង​ដឹង​ពី​របៀប​ការពារ»៕ PS
រាយការណ៍​បន្ថែម​ដោយ ម៉ៃ ទិត្យថារ៉ា

No comments: