A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 November 2014

Border Commission will respond to the opposition's accusations about Vietnam's encroachments at Dak Dam border area គណៈកម្មាធិការ​ព្រំដែន​ឆ្លើយតប​នឹង​សំណើ​បំភ្លឺ​រឿង​ព្រំ​ដែន​តំបន់​ដាក់ដាំ

វ៉ា គឹមហុង ៣០៥
១៤-កុម្ភៈ-២០១២៖ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​គោក​កម្ពុជា លោក វ៉ា គឹមហុង ធ្វើ​សន្និសីទ​កាសែត នា​ទីក្រុង​បាងកក ប្រទេស​ថៃ។
RFA
មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​សរសេរ​លិខិត​ឆ្លើយ​បំភ្លឺ បញ្ហា​ព្រំដែន​នៅ​ច្រក​ដាក់ដាំ​ទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​អោយ​ការ​ចូល​ទៅ​បំភ្លឺ​ក្នុង​សភា​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ការ​ឆ្លើយ​តប​នេះ​បែប​នេះ គឺ​ខុស​ពី​សំណើ​របស់​បក្ស​ប្រឆាំង​ដែល​ចង់​អោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​ទៅ​បំភ្លឺ​ក្នុង​សភា។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ការ​ឆ្លើយ​តប​នេះ​ថា​ជា​ការ​ឆ្លើយ​យក​រួច​ខ្លួន និង​ថា​រដ្ឋាភិបាល​ពុំ​មាន​បំណង​ដោះស្រាយ​បញ្ហា​ការពារ​បូរណភាព​ទឹកដី​ឡើយ។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ស្រាវជ្រាវ​រក​ភស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​បន្ថែម​ទៀត​ពី​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម ដើម្បី​បាន​ជា​ទឡ្ហីករណ៍​រឹងមាំ ដែល​អាច​កោះ​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចោទ​ឆ្លើយ​នៅ​ក្នុង​សភា។
ការ​អះអាង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​បន្ទាប់​ពី​លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​ចេញ​លិខិត​មួយ​ទៅ​ប្រធាន រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ ទី ២៨ ខែ តុលា។ លិខិត​នោះ​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់ លោក ម៉ៅ មុនីវណ្ណ អោយ​ពិនិត្យ​ឡើងវិញ​បញ្ហា​ព្រំដែន ត្រង់​ចំណុច​ដាក់ដាំ ក្នុង​ស្រុក អូរាំង ខេត្ត មណ្ឌល​គិរី។
អ្នក​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ដែល​ទទួល​បាន​លិខិត​ឆ្លើយ​តប​នោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ វិច្ឆិកា ចាត់​ទុក​លិខិត​នោះ​ថា ពុំ​គ្រប់គ្រាន់​នឹង​ឆ្លើយតប​សំណើ​របស់​លោក​ឡើយ៖ «ឆ្លើយ​នេះ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះ​សារ​មួយ​អោយ​តែ​រួច​ផុត​ពី​​មាត់​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង​តែ​ប៉ុណ្ណឹង​ទេ​បាទ។ ឆ្លើយ​បកស្រាយ​ហ្នឹង​គឺ​មិន​គ្រប់​ជ្រុង​ជ្រោយ​ទេ​បាទ​ ហើយ​ខ្ញុំ​ហ្នឹង​ព្យាយាម​សិក្សា​ច្បាប់​ សិក្សា​ឯកសារ​ព្រំដែន​ហ្នឹង​ថែម​ទៀត ជា​ពិសេស​សន្ធិសញ្ញា​បន្ថែម​ ថែមទៀត​ដែល​ខ្ញុំ​ត្រូវ​​រក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ធ្វើ​អោយ​សាកសួរ​ទៅ​រដ្ឋាភិបាល​ទៅតាម​សំណូមពរ​របស់​ពលរដ្ឋ​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ពលរដ្ឋ​អស់​ចិត្ត»។

ក្នុង​លិខិត​របស់​លោក វ៉ា គឹមហុង បញ្ជាក់​ថា រដ្ឋាភិបាល​ធានា​ការពារ​បូរណភាព​ទឹកដី​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នៅ​តំបន់​ដាក់​ដាំ ពីសំណាក់​ភាគី​វៀតណាម​គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​តវ៉ា​ទៅ​ភាគី​វៀតណាម និង​មាន​ទាំង​កំណត់​ទូត​ពី​រដ្ឋាភិបាល​កម្ពុជា​អោយ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នោះ នៅ​ពេល​ភាគី​ទាំង​២​មិន​ទាន់​ឯកភាព​គ្នា​លើ​បញ្ហា​ព្រំដែន។ យ៉ាងណា​លោក វ៉ា គឹមហុង បន្ត​ថា​ការ​ឈូស​ឆាយ​នោះ​មិន​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ និង​ការ​ចរចា​បញ្ហា​ព្រំដែន​ឡើយ ដោយហេតុថា បើ​ថ្ងៃ​មុខ​ចរចា​ទៅ​ឃើញ​ថា​តំបន់​នោះ​ជា​របស់​កម្ពុជា នោះ​វៀតណាម​ត្រូវ​ប្រគល់​មក​កម្ពុជា​វិញ ទៅតាម​ការ​ឯកភាព​គ្នា។ លោក វ៉ា គឹមហុង បញ្ជាក់​ទៀត​ថា កម្ពុជា​នឹង​បន្ត​ការចរចា​ជាមួយ​ភាគី​វៀតណាម​កំណត់​ខ្សែ​ព្រំ​ដែន​អោយ​បាន​ឆាប់ តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​កាល​ពី​ឆ្នាំ ១៩៨៥។ លើស​ពី​នេះ​លោក វ៉ា គឹមហុង អះអាង​ថា តំបន់​ដាក់ដាំ​នេះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បំភ្លឺ​ក្នុង​ពេល​លោក ទៅ​ថ្លែង​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី ៩ ខែ សីហា ឆ្នាំ ២០១២។
មន្ត្រី​សមាគម​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា​ថា តាម​ច្បាប់​ឥស្សរជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​ត្រូវ​ស្នើ​​អោយ​ចូល​ទៅ​ឆ្លើយ​នៅ​សភា អាច​ជ្រើសរើស​ឆ្លើយ​ផ្ទាល់​មាត់ ឬ​តាម​លិខិត ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា អាច​អោយ​មាន​អ្នក​ផ្សេង​ឆ្លើយ​ជំនួស​ឡើយ។ លោក​លើក​ឡើង​ដែរ​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​សភា​នា​ពេល​កន្លង​ទៅ​មិន​ហៅ​ថា ការ​ឆ្លើយ​ក្នុង​សភា​ទេ៖ «ហ្នឹង​មិន​មែន​ហៅ​ថា​ឆ្លើយ​ក្នុង​សភា​ទេ​គឺ​គ្រាន់តែ​ទៅ​ថ្លែង​សន្ទរកថា ដោយ​ម្នាក់​ឯង ដែល​យើង​គិត​ថា​ខុស​ទៅ​ហ្នឹង​គោលការណ៍ សួរ​ដេញ​ដោល​នៅ​ក្នុង​រដ្ឋសភា។ ខ្ញុំ​យល់​ថា​គណបក្ស​ប្រឆាំង​អាច​មាន​លទ្ធភាព​មួយ​ទៀត​គឺ អាច​ប្រមូល​យក​ឯកសារ​ភស្តុតាង​ដែល​បញ្ជាក់​ថា​មាន​បញ្ហា​ហ្នឹង​មែន​ហើយ​​ស្នើ​ទៅ​រដ្ឋសភា ដើម្បី​ធ្វើ​ការ​កោះ​ប្រជុំ​ពេញ​អង្គ​លុប​អនុសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កាល​ពី​ឆ្នាំ​១៩៨៥​ហ្នឹង»។
ក្នុង​លិខិត​របស់ លោក ម៉ៅ មុនីវណ្ណ កាលពី​ថ្ងៃ​ទី​១២ ខែ តុលា ចង់​ឲ្យ លោក ហ៊ុន សែន បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ធ្វើ​ផ្លូវ​នៅ​ច្រក​ដាក់ដាំ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម​នោះ​ថា​កំពុង​ធ្វើ​អោយ​បាត់​បង់​ទឹក​ដី។

ក្នុង​លិខិត​របស់ លោក ម៉ៅ មុនីវណ្ណ កាលពី​ថ្ងៃ​ទី​១២ ខែ តុលា ចង់​ឲ្យ លោក ហ៊ុន សែន បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ធ្វើ​ផ្លូវ​នៅ​ច្រក​ដាក់ដាំ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម​នោះ​ថា​កំពុង​ធ្វើ​អោយ​បាត់​បង់​ទឹក​ដី៕

2 comments:

Kmenhwatt said...

You let the fox gaurd your hens and hoping that the FOX will not eats your hens is insanity in your thinking process!

Ah Swa Kim Haong has been baught out by Hanoi just like all their clans Cpp thugs.Hanoi paid millions dollars to buy ah Swa Kim Haong not to admitts the truth,also ah Swa Kimhaong didn't know Khmers' geography that well either,it's time to fire ah Swa Kimhaong and select a new one.

Kim Ea said...

This is a traitor Yuon agent disguise and work in Khmer government . This agent is an illegal unlawful expert ,suppose to go to prison for a long period of time for commit , treason act against Khmer state . But he can stay in this in this slave administration until now , because of his Yuon slave leader Hun Sen dictator protect him at all cost . This bastard Yuon criminal name Svar kim hong is the secret enemy agent machine to create the word so call dispute land border , or negotiation land . In the reality Khmer and yuon border have nothing to negotiate as he said . we have all the map register international by law in the UN organization . If these maps have such cause , the international communities have a right to ask international court to declare it Not The Yuon Puppet to confuse our decision like this . another word , why you have to have 2 or 3 treaties with this invader enemy for what? just go to international court like you did with Thailand , and solve the problem one for all . This Yuon spy agent under Hun Sen traitor want to confuse our countrymen and the hole world that Khmer have an open dispute border with their Vietnamese boss . This is a serious tactics create by Yuon enemy to confront all the vicious idea to swallow and invade our border lawfully , They can say any thing they plant the border post deep inside Cambodia border , because Khmer government , told them that this border is still in dispute . Isn't a dump , stupid , incompetent , ignorant word this guy put up or not ? You judge .