A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 22 October 2014

The sacked abbot of Phnom Kposs Pagoda and villagers protest against the abbot's sacking in front of the residence of the provincial head monk in Battambang អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់​និង​ពុទ្ធបរិស័ទ​ទៅ​តវ៉ា​មុខ​វត្ត​ព្រះ​មេគណ​ខេត្ត​បាត់ដំបង

ព្រះសង្ឃ​តវ៉ា​នៅ​បាត់ដំបង ៦២០
បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ បាន​ដឹក​នាំ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ ១០០​នាក់ ក្នុង​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​២២ តុលា ២០១៤។
RFA/Hum Chamroeun
បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ បាន​ដឹក​នាំ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ ១០០​នាក់ នៅ​ថ្ងៃ​ទី​២២ តុលា ទៅ​តវ៉ា​ចំពោះ​មេគណ​ខេត្ត​បាត់ដំបង ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ឲ្យ​លេខា​ព្រះ​មេគណ ឆ្លើយ​បំភ្លឺ​ការ​ផ្លាស់​ប្ដូរ​តួនាទី​ព្រះ​ចៅអធិការ​វត្ត។
ព្រះតេជព្រះគុណ ឃឹម សំអឿន អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ និង​ព្រះតេជព្រះគុណ​មួយ​អង្គ ទៀត ត្រូវ​បាន​អាជ្ញាធរ និង​គណៈ​សង្ឃ​ស្រុក​បាណន់ បាន​ដក​តំណែង​ពី​ព្រះចៅ​អធិការ​វត្ត កាល​ពី​ថ្ងៃ​ទី​១៩ តុលា។ ការ​ដក​តំណែង​នេះ ដោយសារ​កន្លង​មក ព្រះអង្គ​មាន​និន្នាការ​ប្រកាន់​ប្រជាធិបតេយ្យ​លេចធ្លោ និង​ធ្លាប់​រិះគន់​គណបក្ស​កាន់​អំណាច​មូលដ្ឋាន។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​​ផ្សាយ​នៅ​រាត្រី​នេះ...

No comments: