A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 October 2014

Son Chhay demands an investigation into the misuse of the National Assembly's budget លោក សុន ឆ័យ ស្នើ​ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើប្រាស់​ថវិកា​ក្នុង​សភា

សុន ឆ័យ ៦១០
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith
ស្ថាប័ន​សភា​ដែល​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ ក្នុង​ការ​តាក់​តែង និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ផ្សេងៗ សម្រាប់​ឲ្យ​រដ្ឋាភិបាល​អនុវត្ត និង​ជា​ស្ថាប័ន​បែង​ចែក​ថវិកា​ជាតិ​សម្រាប់​ស្ថាប័ន​នីមួយៗ​ប្រើប្រាស់​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្ថាប័ន​នេះ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើប្រាស់​ថវិកា និង​ដាក់​សែស្រឡាយ​របស់​ខ្លួន​នៅ​កន្លែង​ចាយ​វាយ​របស់​សភា ដើម្បី​បិទ​បាំង​ការ​ចំណាយ ឬ​អាច​ថា​ជា​ចំណាយ​ជាប់​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។
អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា គ្រោង​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ប្រើប្រាស់​ថវិកា​របស់​ស្ថាប័ន​សភា ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក​នេះ និង​ស្វែងរក​ឲ្យ​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើប្រាស់​ថវិកា និង​បក្ខពួក​និយម។
អនុប្រធាន​ទី​២​នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​មក​នេះ ស្ថាប័ន​សភា​បាន​ប្រើប្រាស់​ថវិកា​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា ការ​ទិញ​ម៉ាស៊ីន​ថត​ចម្លង (Printer) មួយ​តម្លៃ ៣​ម៉ឺន ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ការ​ចំណាយ​ផ្សេងៗ​ទៀត៖ «គឺ​សម្ភារៈ​មិន​ចាំបាច់​ហ្នឹង ឥឡូវ​ថា​ត្រូវ​ការ​ទិញ​ការពារ​រន្ទះ​បាញ់​ថែម​ទៀត តែ​សភា​ដូច​ជា​អត់​មាន​រន្ទះ​បាញ់​ផង ព្រោះ​បង្គោល​ការពារ​រន្ទះ​មួយៗ​មាន​ជាង ១​ម៉ឺន​ដុល្លារ គ្រាន់​តែ​បង្គោល​ដង្កោម​មួយ​មាន​តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ ហើយ​មិន​ដឹង​ធ្វើ​អំពី​បញ្ហា​អី ដូច​បាន​បញ្ជាក់​ថា គ្រាន់​តែ​វិស័យ​ទូរគមនាគមន៍ គ្រាន់​តែ​ចាយ​រាប់​រយ​លាន​រៀល​ជាង ៥០០​លាន​រៀល»
របាយការណ៍​ចំណាយ​ឆ្នាំ​២០១៤ និង​គ្រោង​ចំណាយ​ឆ្នាំ​២០១៥ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន គឺ​ថវិកា​ដែល​សភា​ប្រើប្រាស់​ឆ្នាំ​២០១៤ មាន​ជាង ២៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​គ្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០១៥ ជាង ៤៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​របាយការណ៍​នេះ​បាន​រៀបរាប់​ការ​ទិញ​សម្ភារៈ​ផ្សេងៗ ដូចជា ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ និង​ប្រេង​រំអិល​សម្រាប់​ថ្នាក់​ដឹក​នាំ​គណៈកម្មការ និង​បេសកកម្ម ១​លាន ២​សែន​ដុល្លារ សម្ភារៈ​ផ្គត់ផ្គង់​សម្អាត និង​អនាម័យ​ជាង ៤​ម៉ឺន ៣​ពាន់​ដុល្លារ សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​ជាង ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​សម្ភារៈ​ផ្សេងៗ​ទៀត។ នៅ​ក្នុង​របាយការណ៍​នេះ មិន​បាន​រាយ​នាម​មុខ​ទំនិញ និង​ដាក់​តម្លៃ​នីមួយៗ​នោះ​ទេ ភាគ​ច្រើន​ដាក់​រួម។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ តុលា។ តែ​អគ្គលេខាធិការ​រង​នៃ​រដ្ឋសភា លោក ហ៊ូយ វុត្ថា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​ទេ​អំពី​ការ​ចំណាយ​ទាំង​នេះ៖ «ខ្ញុំ​អត់​មាន​ដឹង​ទេ អ្នក​ណា​ចេះ​តែ​ថា​ហ្នឹង មាន​ឯកសារ​មក​ពី​អ្នក​ណា? ជួន​កាល​ច្រឡំ​ទេ ដូច​ថា​ម៉ាស៊ីន​ព្រីន​អ៊ីចឹង តាម​ពិត​ម៉ាស៊ីន​បោះពុម្ព​ដល់​ភាសា​ខ្មែរ ថា​ម៉ាស៊ីន​ព្រីន​អ៊ីចឹង​ទៅ ដល់​ទៅ​ដល់​ម៉ាស៊ីន​បោះ​ពុម្ព​វា​ថ្លៃ»
លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ស្នើ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​ចំណាយ​ទាំង​នេះ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ការ​ចំណាយ ក៏​មាន​ដាក់​កូន​ក្មួយ​បម្រើ​ការ​នៅ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ដែរ។ លោក សុន ឆ័យ បាន​រៀបរាប់​ថា លោក មិត ការ៉េន ដែល​ជា​អតីត​អគ្គនាយក​ហិរញ្ញវត្ថុ និង​រដ្ឋបាល​នោះ គឺ​ដាក់​កូនប្រសា​លោក​ជា​អគ្គនាយករង។ តែ​បច្ចុប្បន្ន កូនប្រសា​លោក ឈ្មោះ ហុង វិចិត្រ បាន​ឡើង​ជំនួស​រូប​លោក បន្ទាប់​ពី​លោក​ផ្លាស់​ចេញ​ទៅ​ជា​អគ្គលេខាធិការ​រង​នៃ​រដ្ឋសភា និង​ប្អូន​បង្កើត កូន​ក្មួយ​ជាច្រើន​ទៀត។ លោក សុន ឆ័យ អំពាវនាវ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ៖«ហើយ​គាត់​មាន​ប្អូន​បង្កើត​មួយ​ឈ្មោះ មិត ទីមាន ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង អា​ហ្នឹង​ជា​បញ្ហា​មួយ​ហើយ វា​មិន​ដែល​ឲ្យ​បង​ជា​អ្នក​ចាយ​វាយ ហើយ​អ្នក​ស៊ើប​អង្កេត​លើ​ការ​ចាយ​វាយ​ជា​ប្អូន​បង្កើត​អ៊ីចឹង​ទេ ហើយ​ក៏​មាន​ប្អូន​ថ្លៃ​ដែរ ប្អូន​ថ្លៃ​មួយ​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ហើយ​បញ្ហា​បុគ្គលិក​ជា​បញ្ហា​ធំ​ដែរ ខ្លួន​ខ្ញុំ​ធ្លាប់​ស្នើសុំ​បញ្ជី​ឈ្មោះ​បុគ្គលិក ឥឡូវ​មាន​ប្រកាស​ថា​មាន ១.៣៥០​នាក់»
លោក សុន ឆ័យ លើក​ឡើង​ថា បើ​សិន​ជា​បោស​សម្អាត​អំពើ​ពុក​រលួយ​ទាំង​នេះ​បាន នឹង​យក​ថវិកា​ទាំង​នេះ​ទៅ​រៀបចំ​ការិយាល័យ​តំណាង​រាស្ត្រ​នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ​វិញ ព្រោះ​ការិយាល័យ​តំណាង​រាស្ត្រ​ទាំង​នោះ​គ្មាន​បុគ្គលិក​ធ្វើ​ការ និង​បិទ​ទ្វារ​ស្ទើរ​តែ​ទាំងអស់៕

No comments: