A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 18 October 2014

Hun Sen has not responded to an opposition's request to him to explain Cambodian territorial integrity at "Dak Dam" [Hun Sen is more interested in protecting his own powers than protecting Cambodia's borders] លោក ហ៊ុន សែន មិន​ទាន់​ឆ្លើយ​តប​សំណើ​សុំ​បកស្រាយ​រឿង​វៀតណាម​ធ្វើ​ផ្លូវ​ចូល​ចំណុច​ដាក់ដាំ

Read the article in English here.
ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
Photo: RFA
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​លិខិត​ស្នើ​ឲ្យ​លោក​ចូល​សភា​បកស្រាយ​ពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម ចូល​ក្នុង​ចំណុច​ដាក់ដាំ ឋិត​ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​មិន​ទាន់​ត្រូវ​បាន​ឯកភាព​គ្នា​ដាច់​ស្រេច​នៅ​ឡើយ ទៅ​លើ​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ នៅ​ត្រង់​តំបន់​នោះ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា នឹង​បន្ត​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម និង​ជា​អនុប្រធាន​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា លោក​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ស្នើសុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បកស្រាយ ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម ចូល​ចំណុច​ដាក់ដាំ។
លោក ម៉ៅ មុនីវណ្ណ ដែល​បាន​ផ្ញើ​លិខិត​ទៅ​ឲ្យ លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​សភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១២ តុលា ថ្លែង​ថា លោក​ចង់​ឲ្យ លោក ហ៊ុន សែន បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​នេះ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ សម្ដែង​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម។
តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ដែល​អះអាង​ថា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​នៅ​តំបន់​ដាក់ដាំ កាល​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ក្រោយ​ពី​លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បញ្ជាក់​ថា ប្រទេស​វៀតណាម បាន​ធ្វើ​ផ្លូវ​ចូល​មក​ដល់​មាត់​ព្រែក​ដាក់ដាំ តែ​ម្តង ហើយ​ដែល​សកម្មភាព​នេះ​លោក​យល់​ថា ពុំ​គួរ​ឲ្យ​កើត​មាន​ឡើយ​នៅ​ពេល​នេះ។ លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បកស្រាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អស់​ចម្ងល់​ពី​បញ្ហា​នេះ។
លោក ម៉ៅ មុនីវណ្ណ៖ «នាយក​រដ្ឋមន្ត្រី​មក​ឆ្លើយ​ក្នុង​សភា​នេះ ឬ​ក៏​ឆ្លើយ​បំភ្លឺ​តាម​លិខិត​ជា​លាយលក្ខណ៍​អក្សរ មក​ជូន​ដល់​អ្នក​តំណាង​រាស្ត្រ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស ប្រជាពលរដ្ឋ​ខ្មែរ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ព្រំដែន​នេះ ដែល​យើង​ឃើញ​ថា ប្រសិន​បើ​ដូច​ទិដ្ឋភាព ដូច​ដែល​គេ​ធ្វើ​មក​រាល់​ថ្ងៃ​នេះ ត្រង់​ចំណុច​ហ្នឹង​វា​មាន​ការ​រំលោភ​ចូល​ច្រើន​គីឡូ​ម៉ែត្រ​ណាស់»

«នាយក​រដ្ឋមន្ត្រី​មក​ឆ្លើយ​ក្នុង​សភា​នេះ ឬ​ក៏​ឆ្លើយ​បំភ្លឺ​តាម​លិខិត​ជា​លាយលក្ខណ៍​អក្សរ មក​ជូន​ដល់​អ្នក​តំណាង​រាស្ត្រ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស ប្រជាពលរដ្ឋ​ខ្មែរ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ព្រំដែន​នេះ ដែល​យើង​ឃើញ​ថា ប្រសិន​បើ​ដូច​ទិដ្ឋភាព ដូច​ដែល​គេ​ធ្វើ​មក​រាល់​ថ្ងៃ​នេះ ត្រង់​ចំណុច​ហ្នឹង​វា​មាន​ការ​រំលោភ​ចូល​ច្រើន​គីឡូ​ម៉ែត្រ​ណាស់»
ជុំវិញ​ការ​កោះ​ហៅ​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅ​ឡើយ។ ចំណែក​ជំនួយ​ការ​ផ្ទាល់ លោក ហ៊ុន សែន លោក អ៊ាង សុផល្លែត ឆ្លើយ​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​កោះ​ហៅ​នេះ​ទេ។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ឆ្លើយ​តប​ថា ទាំង​ភាគី​កម្ពុជា និង​វៀតណាម សុទ្ធតែ​ដឹង​ថា​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​លើ​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ពិត​ប្រាកដ​នៅ​ឡើយ​នៅ​ចំណុច​ដាក់ដាំ។ លោក​ថា វា​មិន​សម​ហេតុផល​ឡើយ បើ​រដ្ឋាភិបាល​វៀតណាម ធ្វើ​ផ្លូវ​ចូល​តំបន់​នោះ ព្រោះ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​មិន​ឯកភាព​នេះ។ យ៉ាង​ណា លោក​ថា ភាគី​ទាំង​ពីរ​បន្ត​ដោះស្រាយ​បញ្ហា​នេះ។
លោក វ៉ា គឹមហុង៖ «ភាគី​ទាំង​ពីរ​មាន​កាតព្វកិច្ច​រក្សា​ស្ថានភាព​ឲ្យ​នៅ​ដដែល ក្នុង​ករណី​ដែល​យើង​មិន​ទាន់​ឯកភាព​គ្នា អា​ហ្នឹង​ដែល​យើង​បញ្ជាក់​ជាច្រើន​ដង​ហើយ​ក្នុង​ករណី​ហ្នឹង យើង​មាន​ចេញ​ប្រកាស​ព័ត៌មាន​រួម​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ កាល​ពី​ឆ្នាំ​១៩៩៧ ថា​យើង​ត្រូវ​រក្សា​ស្ថានភាព​ដដែល​ក្នុង​ករណី​ដែល​យើង​មិន​ទាន់​ឯកភាព​គ្នា»
កម្ពុជា និង​វៀតណាម មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួម​គ្នា​ប្រវែង​ជាង ១.២០០​គីឡូ​ម៉ែត្រ ហើយ​ប្រទេស​ទាំង​ពីរ​ក៏​កំពុង​បន្ត​អនុវត្ត​ការ​បោះ​បង្គោល​ព្រំដែន​អន្តរជាតិ​រហូត​មក​ដល់​បច្ចុប្បន្ន។
ទាក់ទង​នឹង​តំបន់​ដាក់ដាំ នេះ ក្នុង​ពេល​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​ហៅ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា និង​វៀតណាម នៅ​មិន​ទាន់​ឯកភាព​គ្នា​លើ​កំណាត់​ព្រំដែន​នៅ​តំបន់​ជាប់​នឹង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខាង​កម្ពុជា និង​ឃុំ​ខ្វាងជិក ស្រុក​ដាក់ឡឹប ខេត្ត​ដាក់ណុង ខាង​វៀតណាម ដែល​មាន​ផ្ទៃ​ក្រឡា​ដី​ប្រមាណ​ជា ៥០​គីឡូ​ម៉ែត្រ​ក្រឡា​នោះ​នៅ​ឡើយ​ទេ។
លោក ហ៊ុន សែន ថា​មូលហេតុ​ដែល​មិន​ឯកភាព​គ្នា​នោះ គឺ​ដោយសារ​ខាង​ភាគី​កម្ពុជា ទាមទារ​យក​ខ្សែ​ព្រំដែន​នៅ​កំណាត់​នេះ តាម​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​១៩១៤ ដែល​បាន​បញ្ជាក់​ថា ខ្សែ​ព្រំដែន​នៅ​តំបន់​នេះ​ដើរ​តាម​ព្រែក​ដាក់ហ៊ូត រហូត​ដល់​ប្រភព​នៃ​ព្រែក​នោះ។ ប៉ុន្តែ​ខាង​ភាគី​វៀតណាម វិញ គេ​ទាមទារ​យក​ខ្សែ​ព្រំដែន​នៅ​កំណាត់​នេះ ដើរ​តាម​ព្រែក​ដាក់ដាំ តាម​ផែនទី​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន (SIG) ខ្នាត ១/១០០.០០០ និង​តាម​ការ​កាន់​កាប់​ជាក់ស្តែង​របស់​ប្រជាជន​វៀតណាម ដែល​មាន​ជា​យូរ​មក​ហើយ។
យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន អះអាង​ថា ភាគី​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​បន្ត​ការ​ពិភាក្សា​ទៀត​លើ​ចំណុច​នេះ៕

7 comments:

Anonymous said...

Hun Sen is a traitor and should be condemned according to the law, but instead he is a PM. It is calamity and misfortune for the Khmer that he was born in Cambodia.

Anonymous said...

កុំព្រួយអី សំណួរអ្វីៗដែលទាក់ទងនឹងយួន ច្បាស់ជាគ្មានចម្លើយហើយ ព្រោះ ហ៊ុន សែន បាននិយាយថា ពួកវាដឹងថាអាញ់ខ្ញុំយួនហើយ ហេតុអីបានជាវាលើករឿងជាមួយយួនមកតាមសួរអាញ់ទៀត ដេកចាំឆ្កែ ហ៊ុន សែន អាញ់ដុះស្នែងសិនវ៉ើយ ។

Anonymous said...

Hun sen said you ask was wrong question that why he didn't answer. he should ask how big and how long the road are because YOUN have a privilege to do anything since I get power and all of Cambodian know that.

Anonymous said...

why khmer can't find Bung Ton le Sap fish in the market no more? This should ask Hun Sen . where all the fish go?

Anonymous said...

It's good to have a question to Hun sen about YOUN?
and My question is
What's YOUN can't do in Cambodia?

Anonymous said...

Currently Hun Sen believes that he is bigger than Cambodia.

Kim Ea said...

Khmer people may not quite know about this present situation of Khmer and Vietnam as a whole . Yuon have claim this 10 to 15 Km as his land are the result of Sihanouk treason , That the fact . in late 1967 -68 after American bomb Khmer village in tralork bak , Sihanouk get very angry , he went to radio And TV Khmer to protest American invasion in Khmer sovereignty and declare war with United State . This is a fake trick of our great leader to hind act of treason by him to Khmer People . He secretly allow Vietnam troupe ( Viet cong ) to enter Khmer territories Deep to 15 Km or some place 20 Km as a refuge and relax camp . This is the fact that right now Yuon claim as their land deep inside our Khmer land . At the time LON NOL depose him from power , They have estimate about 50 thousands Vietnamese troupe inside Cambodia . Two or three month after Sihanouk met with Vietnam prime- minister in PEKING Yuon troupe start to move , attack Khmer troupe with poor arm and not reorganize from Rattanak Kiri all the way to Takeo . In addition to that Sihanouk start to use enemy Chen air wave in Peking call all his fanatics sympathizers to organize and fight back by accuse LON NOL regime as traitor or American puppet to cover his treason act . Most Khmer People rarely know,or understand the situation at that time, rare Khmer historian dare to tell the truth to educate our young generation specially good educate Khmer abroad . Right now Yuon and their associate puppet government have a brain wash from Vietnam can manipulate the short history at the wartime to tell Khmer people that land allowed secretly by Sihanouk to their conqueror for just troupe retreat, rest from the war zone , now become the Yuon land in dispute . You Khmer patriot can see the Yuon Var Kim Hong or Hun Sen and their puppet administration is totally incompetent and really don't know or try ignore the real fact in Khmer HISTORY .