A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 October 2014

Fake historians want to rewrite history.....ក្រុមបណ្ឌិត៧មករាចង់សរសេរប្រវត្តិសាស្ត្រខ្មែរសារឡើងវិញ....

By Tossanak Kohn Khmer

ជនរួមជាតិជាទីមេត្រី, កូនខ្មែរសូមភ្ជាប់ជាមួយតាមរយៈសារនេះនូវអត្ថបទរបស់លោក ទិតសានី ស្តីពីការចង់បង្កើតក្រុមសា្រវជ្រាវប្រវត្តិសាស្ត្ររបស់បណ្ឌិត៧មករាមួយក្រុម។ កូនខ្មែរគាំទ្រទាំងស្រុងការបង្កើតក្រុមអ្នកសិក្សា ស្រាជ្រាវខ្មែរ ដែលមានឯកទេសនិងចំណេះដឹងពិតប្រាកដដែលសិក្សាលើចំណុចខ្វះខាតរបស់អ្នកស្រាជ្រាវជាតិនិងអន្តរជាតិចាស់ៗ។ អ្នកស្រាវជ្រាវចាស់ៗ មកពីសាលាបារាំងចុងបូព៌ា EFEO មានលោក G.Codes Etienne Aymonier , Grossier, André Migo, UY PORÉE, ÉVELINE MASPERO, J Boisselier, និងក្រុមអ្នកប្រវត្តិសាស្ត្រ សហសម័យមានលោក Bernard Hamel, Pierre Max, Angré Tong ។ល។ បានបន្សល់ទុកការស្រាវជ្រាវប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរដ៍មហិមា ទោះមាន ចំណុចខ្វះខាតខ្លះក៏ដោយ ។
ស្នាដៃរបស់ពួកគេអាចទុកជាឯកសារ ដ៏ពិសិដ្ឋ សម្រាប់ការ ស្រាវជ្រាវបន្ថែមអោយបានពិស្តារសម្រាប់ក្រុមស្រាវជ្រាវខ្មែរ តែ កូនខ្មែរសូមបដិសេដនិងថ្កោលទោសចំពោះក្រុមបណ្ឌិត៧មករា ឬក្រុមផ្សេង ណាដែលមានចេតនាចង់បំបាត់ឬ ក្រឡៃឬបំភ្លៃ ប្រវត្តិសាស្ត្រខ្មែរដោយសម្របទៅតាមការចង់បានរបស់យួន។ តើបណ្ឌិត៧មករាមួយក្រុមនោះចង់សរសេរ ប្រវត្តិសាស្ត្រខ្មែរ ឡើងវិញបែបណា ឬការពារប្រយោជន៍ខ្មែរបែបណា បើចាប់ ផ្តើមឡើងអោយកូនខ្មែរទទទលស្គាល់និងដឹងគុណ៧មករា និង និយាយថាកោះត្រល់ឬកម្ពុជាក្រោមមិនទាន់ដឹងជារបស់នរណា ទាល់តែមាន ការសិក្សាសម្របសម្រួលជាមួយពួកយួននិងសៀម។ល។? ហើយបើសមាជិក នៃក្រុមដែលចង់បង្កើតគណបក្សថ្មី មានទស្សនៈប្រវត្តិសាស្ត្របែបនេះ តើចង់ ដឹកនាំប្រទេស ឬសង្គមទៅច្រកណា...? សកម្មភាព បែបនេះគឺជាការកំទេចឬ បំផ្លាញចោលទាំងស្រុងនូវប្រវត្តិសាស្ត្រពិតនិង ឬសគល់ អរិយ៌ធម៌ខ្មែរបន្ទាប់ ពីបានបំបាត់ពូជសាសន៍ខ្មែរស្ទើតែទាំង ស្រុងរបស់ពួកឃាតករប្រល័យពូជសាសន៍។ ទស្សនៈកូនខ្មែរ

No comments: