A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 October 2014

Chhay aims to purge Nat'l Assembly of ‘ghosts’​​ លោក សុន ឆ័យ ស្នើ​រដ្ឋសភា​ព្យួរ​ការងារ​អគ្គលេខាធិការ​រង​សភា​សង្ស័យ​ថា​ពុក​រលួយ

Thu, 23 October 2014
Pech Sotheary and Kevin Ponniah The Phnom Penh Post
http://www.phnompenhpost.com/sites/default/files/styles/full-screen_watermarked/public/field/image/son_chhay_hneg_chivoan.jpg?itok=UFkX6sRE
Senior Cambodia National Rescue Party lawmaker Son Chhay arrives at the National Assembly in August. Chhay has requested information on National Assembly staff to mount an investigation into ghost workers and nepotistic appointments. Heng Chivoan
Senior opposition lawmaker Son Chhay has formally requested that the entire staff list of the National Assembly’s more than 1,000-strong secretariat be turned over to him for investigation as part of a bid to root out “ghost” workers and nepotistic appointments.
As part of his one-man crusade to clean up parliament, Chhay has also accused a senior secretariat official of appointing more than 20 members of his own family to paid positions on assembly staff and asked for a probe.
In a letter sent Tuesday to assembly Secretary-General Leng Peng Long, Chhay, who also serves as deputy head of the parliamentary Commission on Economics, Finance, Banking and Auditing, says that he has received information that Mith Karen, a deputy secretary-general, used his influence to appoint family members to a slew of positions.
In the letter, he names seven alleged relatives of Karen working for the secretariat, but told the Post yesterday that he believes there could be “more than 20” in total.
According to Chhay, the information was presented to him by parliamentary staff. He says in the letter that “if true, the action represents large-scale and systematic corruption that damages the reputation of the institution, which has the responsibility to check the irregularities of other institutions”.
“I’ve heard about that for quite some time but I never really got the names and relationships to [link to] this person clearly. [But] now they have issued the information that provides me with more details, and I could check on that with a couple more people to find that it’s a real thing, and that’s why I decided to [make this request],” Chhay said yesterday.
Karen could not be reached despite numerous attempts.
Peng Long declined to comment in detail on Chhay’s letter. He said that whether he would hand over the list of staff and related employment documents would depend on the decision of the National Assembly’s permanent standing committee.
“I am an administrative officer. I follow the law. I have a personnel list, but I cannot talk about a decision [on the request yet]. I will inform His Excellency Son Chhay later,” he said.
Assembly spokesman Nhem Thavy, parliamentary second deputy president Nguon Nghel and numerous senior ruling party lawmakers could not be reached for comment.
According to Chhay, the National Assembly’s proposed budget has increased by more than $10 million between this year and 2015, a blowout that he blamed on financial irregularities and an increasing number of “ghost” employees.
“This must involve the personnel who have only names [on the payroll] but they never come to work,” he said. “Another thing is [strange] expenses such as $35,000 for a photocopier.”
In August, the Anti-Corruption Unit vowed a crackdown on ghost workers in public institutions.
Last month, an assembly official told the Post that of the more than 1,000 staff on parliament’s payroll, only about 400 to 500 bother coming to work – figures that match Chhay’s estimates.
Transparency International Cambodia (TIC) said yesterday that there was a “strong correlation” between nepotism and corruption in Cambodia.
“TI Cambodia’s National Integrity System Assessment 2014 reveals that nepotism is widespread in the public sector and key government institutions,” said Pech Pisey, director of programs at TIC.
“TI Cambodia believes that there [should] be more oversight into the process of selection and recruitment of public officials based on qualifications, expertise and merits. Not who you know and bribe.”
Chhay said that while nepotism was rife across government institutions, it usually emanates from top-level officials, such as ministers. But in parliament, “it’s very interesting that you have these people that are not the head of the institution who are able to put all [their] relatives in charge of important departments and can do whatever they want”.
Council of Ministers spokesman Phay Siphan declined to comment on the assembly case specifically yesterday, but acknowledged that nepotism exists in the government.
“It does exist, but very much in the minority. And especially in this mandate, [recruitment] will be based on competence,” he said. Siphan claimed that in the past, faced with a lack of human resources, officials’ children educated abroad who chose to eschew the private sector were useful to the government.
“When they come back from overseas, [most] work for companies or NGOs, so [those] that sacrificed to work for the government, [it was out of] loyalty for their family that they stayed with the government.”
He added that reforms pushed through in the last mandate had set mandatory civil-service exams.
While he said Chhay’s request was positive, Siphan also said that the opposition should not forget to examine nepotism in its own ranks.
The eldest daughter of Cambodia National Rescue Party deputy leader Kem Sokha, Kem Monovithya, serves as the party’s deputy head of public affairs. She recently faced accusations of nepotism from US-based donors to the party when floated as a possible CNRP candidate to the new National Election Committee.
ដោយ វណ្ណ វិចារ

2014-10-22 RFA
សុន ឆ័យ ៦១០
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។RFA/Sek Bandith
អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ស្នើ​ឲ្យ​អគ្គលេខាធិការ​រដ្ឋសភា ព្យួរ​ការងារ​អគ្គលេខាធិការ​រង​សភា​ម្នាក់ ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​មួយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ទៅ​កាន់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ដោយ​ស្នើ​ពិនិត្យ​បញ្ជី​បុគ្គលិក​សភា​ទាំងអស់ ព្រម​ទាំង​ពន្យល់​ពី​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ។
លិខិត​ផ្លូវ​ការ​របស់ លោក សុន ឆ័យ ផ្ញើ​ទៅ​កាន់ លោក ឡេង ប៉េងឡុង បាន​ចុច​ឈ្មោះ​ចំៗ​ទៅ​លើ​អគ្គលេខាធិការ​រង​រដ្ឋសភា​ឈ្មោះ មិត្ត ការ៉េន ដែល​មាន​សាច់ញាតិ​ជាច្រើន​នាក់​បំពេញ​ការងារ​នៅ​នាយកដ្ឋាន​ខ្លាញ់ៗ​នៃ​រដ្ឋសភា។
លោក មិត្ត ការ៉េន ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កាន់​ការ​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​រដ្ឋសភា​អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ។ រយៈពេល​ដែល​លោក​កាន់​ការ​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​រដ្ឋសភា លោក​បាន​តែង​តាំង​កូនប្រសា​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ តែង​តាំង​កូនស្រី​ជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ តែង​តាំង​កូនប្រុស​បង្កើត​ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង តែង​តាំង​ក្មួយ​ស្រី​បង្កើត​ជា​ប្រធាន​ការិយាល័យ​សវនកម្ម មាន​ប្អូន​ថ្លៃ​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​មាន​កូនប្រសា​ជា​អនុប្រធាន​ការិយាល័យ​កាន់​ប្រាក់​បៀវត្ស​តំណាង​រាស្ត្រ។
លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គ្រួសារ លោក មិត្ត ការ៉េន បាន​ក្តោប​ក្តាប់​ការ​ចាយ​វាយ និង​ត្រួត​ពិនិត្យ​ចំណាយ​ក្នុង​រដ្ឋសភា​ទាំង​មូល។ លោក​ថា នេះ​ជា​ប្រព័ន្ធ​ពុក​រលួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋសភា​កម្ពុជា រង​នូវ​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា លោក​កំពុង​រង់ចាំ​ចម្លើយ​តប​ពី​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ហើយ​លោក​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​សភា​ពេញ​អង្គ​ពេល​ប្រជុំ​អនុម័ត​ថវិកា​ជាតិ​នៅ​ឆ្នាំ​នេះ៖ «ទី​១​ខ្ញុំ​ស្នើ​ឲ្យ​មាន​វិធានការ ហើយ​អគ្គលេខាធិការ​គាត់​ធ្វើ​ការ បន្ទាប់​មក​ខ្ញុំ​ស្នើ​ទៅ​ប្រធាន​គណៈកម្មការ​ជំនាញ​ទៅ​កាន់​ប្រធាន​រដ្ឋសភា​ឲ្យ​ចាត់​ការ ឬ​មួយ​ចាត់​វិធានការ​ខ្លួន​គាត់ ខ្ញុំ​នឹង​សុំ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​ការ បើ​មិន​ចាត់​ការ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រាស្ត្រ​ដោយ​ខ្លួន​ឯង»
លោក​បន្ត​ថា ពន្លឺ​ស៊ើប​អង្កេត​ពី​អំពើ​បក្ខពួក​និយម​គ្រួសារ​និយម ដែល​សង្ស័យ​ថា​មាន​អំពើ​ពុក​រលួយ​បាន​មក​ដោយសារ​មន្ត្រី​ក្នុង​រដ្ឋសភា ស្នើ​ឲ្យ​លោក​ត្រួត​ពិនិត្យ​ពី​បញ្ហា​នេះ។ លោក​បន្ត​ថា មន្ត្រី​ជាច្រើន​នាក់​ខិតខំ​បំពេញ​ការងារ​អស់​ពី​កម្លាំង​កាយ​ចិត្ត បែរ​ជា​មិន​បាន​ទទួល​គុណ​សម្បត្តិ ហើយ​រង​នូវ​ការ​គាប​សង្កត់​ថែម​ទៀត។
មន្ត្រី​ការិយាល័យ​អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។ ហើយ​លោក​ប្រាប់​ថា អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង មិន​នៅ​ក្នុង​ការិយាល័យ​ឡើយ។ ចំណែក​ឯ​អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន ដែល​រង​ការ​ចោទ​ប្រកាន់​វិញ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​ក្នុង​ស្រុក​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​ពិត​ទេ ព្រោះ​ថា ការ​តែង​តាំង​មន្ត្រី​រាជការ​នៅ​ទីនេះ គឺ​មាន​ការ​វាយ​តម្លៃ​ត្រឹមត្រូវ។ លោក​បន្ត​ថា អ្នក​ទាំង​នោះ គឺ​ត្រូវ​បាន​តែង​តាំង​ពី​សម័យ​សម្ដេច​ក្រុម​ព្រះ​ជា​ប្រធាន​រដ្ឋសភា​មក​ម្ល៉េះ។
ចំណែក លោក​មេធាវី សុក សំអឿន វិញ​លើក​ឡើង​ថា បើ​សិន​ជា​បញ្ហា​ពុក​រលួយ​កើត​មាន​ក្នុង​រដ្ឋសភា​មែន​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​សិទ្ធិ​ស៊ើប​អង្កេត​រឿង​នេះ
បច្ចុប្បន្ន​នេះ រដ្ឋសភា​មាន​បុគ្គលិក​ក្របខ័ណ្ឌ​ចំនួន​ជាង ៦០០​នាក់ និង​មាន​កម្មករ​អណ្ដែត ព្រម​ទាំង​បុគ្គលិក​ជាប់​កិច្ច​សន្យា​ប្រមាណ​ជាង ៥០០​នាក់​ទៀត។ មន្ត្រី​រដ្ឋសភា​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្នក​ដែល​មក​បំពេញ​ការងារ​សព្វថ្ងៃ​នៅ​រដ្ឋសភា មាន​ប្រមាណ​ពី ២០០ ទៅ ៣០០​នាក់​ប៉ុណ្ណោះ។ រឿងរ៉ាវ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋសភា​នេះ ត្រូវ​បាន​ទម្លាយ​ដោយសារ​តែ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋសភា ដាក់​សំណើ​ទិញ​ម៉ាស៊ីន​ថត​ចម្លង ១​គ្រឿង​ថ្លៃ ៣​ម៉ឺន ៥​ពាន់​ដុល្លារ។
លោក សុន ឆ័យ បញ្ជាក់​ថា ទាល់​តែ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​ពី​បញ្ហា​នេះ ទើប​អាច​បញ្ជាក់​ការ​ពិត​បាន៕

No comments: