A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 October 2014

Charlie Hamnett walks from Siem Reap to Sihanoukville to raise for destitute children in Cambodia ដើម្បីអ្នកណា ជនបរទេសដើរពីខេត្ដសៀមរាបមកក្រុងព្រះសីហនុដើម្បីរៃអង្គាស

Chham Chhany added 3 new photos.
ដើម្បីអ្នកណា ជនបរទេសដើរពីខេត្ដសៀមរាបមកក្រុងព្រះសីហនុដើម្បីរៃអង្គាស
.......................................
ជនបរទេសដើរពីខេត្ដសៀមរាបមកក្រុងព្រះសីហនុដើម្បីរៃអង្គាស
Thu, 2 October 2014 ហុង រស្មី ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ដោយមើលឃើញពីភាពលំបាក និងក្ដីស្រឡាញ់ចំពោះកុមារកម្ពុជារស់នៅក្នុងភាពក្រីក្រ គ្មានការអប់រំខ្ពង់ខ្ពស់ លោក ឆាលី ហាមណេត (Charlie Hamnett) អាយុ៤៣ឆ្នាំ មកពីអង់គ្លេស ដែលបានរស់នៅក្នុងក្រុងព្រះសីហនុរយៈពេល២ឆ្នាំ បានសម្រេចចិត្ដធ្វើដំណើរដោយដើរថ្មើរជើងពីក្រុងព្រះសីហនុមករាជធានីភ្នំពេញលើចម្ងាយផ្លូវ២៤០គីឡូម៉ែត្រក្នុងរយៈពេល៥ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ជួសជុលអគារដ៏ទ្រុឌទ្រោម និងការចំណាយលើប្រាក់ខែគ្រូបង្រៀន ព្រមទាំងជាការរួមចំណែកជួយអភិវឌ្ឍវិស័យអប់រំចំពោះកុមាររស់នៅសង្កាត់ព្រៃនប់ខេត្ដព្រះសីហនុ។

កុមារនៅសាលារៀនដែលលោកកំពុងស្វះស្វែងរកថវិកាជួយ។
កុមារនៅសាលារៀនដែលលោកកំពុងស្វះស្វែងរកថវិកាជួយ។ រូបថត សហការី

ឌីជេវិទ្យុ និងជាអ្នកគ្រប់គ្រងបារ៍រូបនេះ បានហ្វឹកហាត់ដើរចាប់ពី១០ទៅ២០គីឡូម៉ែត្រ៣សប្ដាហ៍មុនពេលផ្ដើមដំណើរដ៏វែងឆ្ងាយពីក្រុងព្រះសីហនុមករាជធានីភ្នំពេញកាលពីដើមឆ្នាំ នៅម៉ោង៥:៤៥នាទីព្រឹក និងសម្រាកនៅម៉ោង៦ល្ងាច។
យ៉ាងណាមិញ លោកបានជួបការលំបាកមួយចំនួនខណៈពេលត្រាច់ដោយជើងទាំងគូរបស់លោក ដូចជាការបារម្ភជួបសត្វធាតុអាសិរពិស ភាពឯកោ គ្មានមិត្ដភក្ដិជជែកតាមផ្លូវ និងពងបែកជើងជាដើម។
លោកនិយាយថា៖ «ក្ដីបារម្ភដ៏ធំបំផុតសម្រាប់ខ្ញុំគឺសត្វពស់ពិសដែលខ្ញុំអាចដើរជាន់ដោយមិនដឹងខ្លួន។ លើកំណាត់ផ្លូវដ៏វែងឆ្ងាយ ខ្ញុំដើរតែម្នាក់ឯង គ្មានអ្នកនិយាយស្ដីរកទេ។ ម្យ៉ាងទៀតបញ្ហាបង្អាក់ល្បឿនរបស់ខ្ញុំ គឺពងបែកជើងធ្វើឲ្យខ្ញុំឈឺដើរមិនរួច»។
លោកបានឲ្យដឹងថា៖ «ចំពោះដំណើរផ្សងព្រេងដើម្បីរៃអង្គាសប្រាក់នោះ ខ្ញុំបានទទួលសំបុត្រមួយសរសេរជាភាសាខ្មែរដែលរៀបរាប់ពីសកម្មភាពខ្ញុំកំពុងធ្វើ និងមនុស្សចិត្ដល្អដែលខ្ញុំបានជួប ដោយពួកគេបានផ្ដល់កន្លែងស្នាក់អាស្រ័យ អាហារ និងទឹកនៅពេលខ្ញុំឈប់សម្រាក»។
គួរបញ្ជាក់ថា ក្នុងដំណើររៃអង្គាសប្រាក់ដោយថ្មើរជើងនោះ លោកទទួលបានការឧបត្ថម្ភចំនួនតែ៥៧០ដុល្លារប៉ុណ្ណោះសម្រាប់ជួយទ្រទ្រង់សាលាសហគមន៍មួយនេះ។

កិច្ចការរបស់លោក ឆាលី ជាការជួយជ្រោមជ្រែកមួយផ្នែកក្នុងគណៈកម្មការជនបរទេសមួយ ក្រុមតូចដែលដឹកនាំដោយលោក ខ័រន័រ ហ្គីលីហ្គាន (Conor Gilligan) រួមនឹងសមាជិកជនជាតិអៀរឡង់ អង់គ្លេស និងអូស្ដ្រាលីប៉ុន្មាននាក់ទៀត បានពួតដៃប្រមែប្រមូលថវិកាពីសប្បុរសជន ក្រុមហ៊ុនឯកជន និងអង្គការនានាដើម្បីអភិវឌ្ឍការអប់រំ ដល់កុមារក្នុងសហគមន៍មួយនេះ។
ផ្ដើមពីផ្ទះមួយខ្នងដែលលោកឧត្ដមសេនីយ៍ សុខ រំដួល បានច្នៃជាសាលារៀន និងផ្ដល់ប្រាក់ខែសម្រាប់គ្រូបង្រៀនម្នាក់ ក្រុមជនបរទេស ទាំងនេះបានជួយពង្រឹងអគារសាលានេះ និងបន្ថែមគ្រូបង្រៀនថែមទៀត។
លោក ខ័រន័រ បានថ្លែង ថា៖ «យើងបានជួលគ្រូ ទី២កាលពីដើមឆ្នាំឲ្យមកបង្រៀនសិស្សមួយថ្នាក់ចំនួន៧៥នាក់។ សង្ឃឹមថា ការខិតខំប្រឹងប្រែង នេះនឹងអាចជួយដល់កុមាររស់នៅក្នុងសហគមន៍ក្រីក្រនេះឲ្យមានការអប់រំប្រសើរ ឡើង»។
លោក ខ័រន័រ បានបន្ដថា គណៈកម្មការដ៏តូចនេះ បានទទួលការឧបត្ថម្ភពីក្រុមហ៊ុនឯកជនជួយជាសម្ភារប្រើប្រាស់ និងអង្គការក្រៅរដ្ឋាភិបាលជួយជាកាបូបស្ពាយ និងសៀវភៅជាដើម។
សមិទ្ធផលដែលសប្បុរសជនបានជួយដល់សាលារៀននោះមានដូចជា របងប្រវែង២០០ម៉ែត្រ សម្ភារអគ្គិសនី ម៉ាស៊ីនភ្លើង និងឯកសណ្ឋានសិស្សទៀតផង។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ លោក ឆាលី ហាមណេត គ្រោងនឹងបង្កើនដំណើរថ្មើរជើងដើម្បីរៃអង្គាសថវិកាសប្បុរសធម៌របស់លោកលើចម្ងាយផ្លូវជិត៦០០គីឡូម៉ែត្រពីខេត្តសៀមរាបទៅក្រុងព្រះសីហនុដែលអាចប្រើពេល១៥ថ្ងៃ

No comments: