A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 October 2014

សតិបញ្ញាវាងវៃនឹងជួយឱ្យខ្មែររស់


 (ដោយជូលាងហាក់)



យោងតាមវិទ្យុអាស៊ីសេរីថ្ងៃ៧តុលា២០១៤ ខណៈដែលខ្មែរក្រោមកំពុងតស៊ូ រើបម្រះពីគំនាបយួន ‹‹អ្នក​នាំ​ពាក្យ
​សាលា​រាជធានី​ភ្នំពេញ លោកឡុងឌីម៉ង់ ថ្លែង​ថាការ​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​បាតុកម្ម​៤​ថ្ងៃ​មក​នេះ ធ្វើ​ឲ្យ​
ពលរដ្ឋ​រអ៊ូ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ម្តុំ​ស្ថានទូត​វៀតណាម››។  ខ្ញុំថា បើខ្មែរមានសតិបញ្ញាបានយល់ជាក់ច្បាស់
ពីផលប្រយោជន៍រួម ដ៏ធំដុំនេះ ខ្មែរនឹង(ពុំមាន)ប្រតិកម្មដូច្នេះទេ។ ទោះជាការរអ៊ូររទាំនេះ ប្រហែលជាមានប្រភព
ចេញមកពីពលរដ្ឋតែបីបួននាក់ក៏ដោយ ក៏វាជាសញ្ញានៃភាពល្ងង់ខ្លៅក្នុងសតិបញ្ញារបស់ខ្មែរដែលគិតខ្លីមើលមិន
ឃើញប្រយោជន៍ធំ ដែលនឹងនៅជាយូរអង្វែង តកូនតចៅ រាប់រយឬពាន់ឆ្នាំ តទៅទៀត។ គំនិតខ្លី មើលឃើញតែ
សេចក្តីត្រូវការក្នុងថ្ងៃនេះ តែគេមើលមិនធ្លុះឱ្យបានវែងឆ្ងាយ ទៅក្នុងអនាគត។ នេះជាឫសគល់១នៃទុក្ខវេទនា។
លោកឡុងឌីម៉ង់ ដែលមានឋានន្តរសក្តិក្នុងជួរដឹកនាំខ្មែរដែរនោះ គួរយល់អត្ថន័យ នៃប្រតិកម្មទន់ខ្សោយរបស់
ពលរដ្ឋខ្មែរប៉ុន្មាននាក់ហ្នឹង។ លោក(មិន)គួរនិយាយបន្ទរ តាមពាក្យពេចន៍នៃអ្នកមានគំនិតខ្លីដូច្នោះទេ។ តែជា
ការសមហេតុផល ដែលលោកឡុងឌីម៉ង់គួរមានយោបល់ សមជាអ្នកធំ និយាយពន្យល់ខ្មែររអ៊ូររទាំ ទាំងនោះថា
សូមឱ្យគិតវែងឆ្ងាយ កុំឱ្យមើលឃើញតែត្រឹមជើងចង្ក្រានរបស់ខ្លួនតែប៉ុណ្ណោះនោះ។  ខ្មែរទាំងអស់ ទាំងផ្ទៃនគរ
គួរមានសាមគ្គីភាព ក្នុងការជួយជ្រោមជ្រែងខ្មែរ ជាជនជាតិរបស់ខ្លួន។
  ប៉ុន្តែនេះជាកាតព្វកិច្ចនៃមេដឹកនាំខ្មែរ ពី
ថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដែលពួកគេគួរមានសតិបញ្ញាគ្រប់គ្រាន់ ក្នុងមុខងាររបស់ខ្លួនជាក្បាលនៃប្រទេស
ជួយពន្យល់ដាស់តឿនស្មារតីរាស្ត្រ ពីគំនិតជាតិនិយម និងគ្រោះថ្នាក់ដែលកំពុងគាបសង្កត់វាសនានៃពួកគេ។  
ខ្មែររាល់គ្នាគួរមានទឹកចិត្តក្លាក្លំ អបអរសាទរចំពោះសកម្មភាព ដែលខ្មែរក្រោម, ដឹកនាំដោយលោកថាច់សេដ្ឋា,
កំពុងធ្វើនេះ។ គឺជាខេមរបដិវត្តន៍គួរឱ្យគោរពសសើរមួយ។ បើពួកគេមិនធ្វើការតស៊ូនាពេលនេះទេ ខ្សែជីវិតខ្មែរ
ទាំងនគរ នឹងចេះតែធ្លាក់ស្ងាត់សូន្យទៅ ហើយយួនកាន់តែមានកម្លាំងចិត្ត នឹងធ្វើអ្វីៗដែលស្របទៅតាមគំនិត
លុកលុយ ឈ្លានពានរបស់ខ្លួន ក្នុងការប្លន់យកទឹកដី កេរ្តិមរតករបស់ខ្មែរ។ ដើម្បីបញ្ឈប់ការបៀតបៀននិងការ
ប្រមាថពីយួន ខេមរបដិវត្តន៍នេះជាការចាំបាច់ដែលខ្មែរត្រូវធ្វើឱ្យបានជោគជ័យជាស្ថាពរ។ កុំធ្វើហើយបោះបង់
ចោលពាក់កណ្តាលផ្លូវ។  ខ្ញុំថា ពេលដែលខ្មែរបានជោគជ័យហើយ យួននឹងអៀនខ្មាស់ហើយលួចសសើរខ្មែរ, 
យួននឹងគោរពជនជាតិខ្មែរ, ហើយយួននិងខ្មែរ អាចរស់នៅក្បែរគ្នាដោយក្តីសុខសាន្តត្រាណ។ ខ្មែរនៅផ្ទះខ្មែរ 
យួននៅផ្ទះយួន។ គ្មានគោក្របីជ្រូកមាន់ទារបស់យួនចូលមកលុកលុយក្នុងដីខ្មែរ ក៏គ្មានយួនរស់នៅក្នុងកម្ពុជា
តទៅទៀតដែរ។ ជាតិសាសន៍ទាំងពីរនឹងអាចរកបានសន្តិភាពពិតប្រាកដ។ ខណៈនេះ សូមខ្មែរជួយខ្មែរផង៕៚
ជូលាងហាក់, ស.រ.អា.

1 comment:

Anonymous said...

លោក​ ជូលាង ហាក់!
ចក្ខុវិស័យនិងផ្នត់គំនិតរបស់លោកក្នុងការវិភាគផ្នែកនយោបាយលើស្ថានភាពស្រុកទេសខ្មែរយើង លោកបានផ្ដល់នូវហេតុផលជាក់លាក់ ហើយមាន
អត្ថប្រយោជន៏ធំទូលាយបំផុត​ដល់ជនអ្នកអានទូរ
ទៅ ជាពិសេសចំពោះខេមរៈជនយើងទាំងក្នុង
និងក្រៅ​ស្រុក ដែលបានមកអានអត្ថបទរបស់
លោកក្នុងប្លុក Khmerization នេះក្ដីឬក៏ KI
Mediaក្ដី។នេះជាសក្ខីភាពលះបង់ពេលវេលាដ៏ខ្ពស់​​បំផុតដែលកម្ររនឹងមានមនុស្សភាគច្រើនខ្មែរ
ជាបណ្ឌិតៗមកជួយពន្យល់ដាស់តឿនដល់សតិអារម្មណ៏ខ្មែរខ្លះៗដ៏ទៃទៀតដែលបាននឹងកំពុងតែមានស្មារតីងុបងល់លើសំភារៈទំនើបៗក្នុងបច្ចុប្បន្ននេះ។ បញ្ហាបាត់បង់ទឹកដី​នឹងអត្ដសញ្ញានខែ្មរ គឺជាមហាគ្រោះថ្នាក់ធំបំផុតចំពោះជនជាតិខ្មែរ ដូច្នេះខ្មែរគ្រាប់រូបត្រូវរួមដៃគ្នា​​ ហើយក្រោកឈរ
ឡើងជាមួយបងប្អូនខ្មែរក្រោម ដើម្បីបញ្ជាក់ពី
ភាពសាមគ្គីដ៏រឹងមាំរវាងខ្មែរនឹងខែ្មរឲ្យជនជាតិ
យួនបានដឹង។ ​មានតែលោកឡុងឌីម៉ងទេ ដែល
មិនស្គាល់ដើមកំណើតខ្លួនជានរណានោះ។