A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 October 2014

4 illegal Vietnamese migrants apply for Cambodian ID cards in Rattanakiri ពលករ​វៀតណាម​ខុស​ច្បាប់​៤​នាក់​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​រតនគិរី

វៀតណាម មណ្ឌលគិរី ៦១០
សមត្ថកិច្ច​ប៉ូលិស​ខេត្ត​មណ្ឌលគិរី រៀបចំ​ដឹក​ជញ្ជូន​ទណ្ឌិត​វៀតណាម ដែល​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​កម្ពុជា ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​បាន​រួច​ទោស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។ Cambodian authority transported illegal Vietnamese loggers out of prison after they were sentenced on 28 July 2014.
 Adhoc Photo
ពលករ​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ៤​នាក់ ប៉ុនប៉ង​សុំ​ធ្វើ​សៀវភៅ​គ្រួសារ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​រតនគិរី។ ចំណែក​មន្ត្រី​មូលដ្ឋាន​ឃុំ ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ គ្រា​ដែល​មន្ត្រី​នគរបាល​ឃុំ​បាន​បដិសេធ​សំណើ​សុំ​របស់​ជន​អន្តោប្រវេសន៍​ទាំង ៤​នាក់​នោះ។
មេ​ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី លោក ឈឹម សុឃីម នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា បដិសេធ​ថា​មិន​មាន​ពលករ​អន្តោប្រវេសន៍​វៀតណាម ណា​ម្នាក់​មក​សុំ​ចុះ​បញ្ជី​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​នោះ​ឡើយ។
ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែអង្ក្រង រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ថា​មាន​ពលរដ្ឋ​វៀតណាម ៤​នាក់ ដឹក​នាំ​ដោយ​មេការ​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ (Horng Ann Lumphat) នៅ​ការដ្ឋាន​ទី​១ មាន​ទីតាំង​ជាប់​នឹង​ឃុំ​ស្រែអង្ក្រង បាន​ចូល​ទៅ​សាលា​ឃុំ ហើយ​ស្នើសុំ​ចុះ​បញ្ជី​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ។
លោក ឈឹម សុឃីម អះអាង​ថា ជនជាតិ​វៀតណាម ទាំង​នោះ​មក​ស្នើសុំ​បើក​អាជីវកម្ម​ខារ៉ាអូខេ និង​សាងសង់​ផ្ទះ។ ដូច្នេះ សេចក្តី​រាយការណ៍​របស់​ពលរដ្ឋ​នោះ​ជា​ការ​មិន​ពិត។ លោក​ទាមទារ​ឲ្យ​បង្ហាញ​ឈ្មោះ​ប្រជាពលរដ្ឋ​អ្នក​រាយការណ៍ បន្ទាប់​មក​លោក​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​នឹង​សំណួរ​វិទ្យុ​អាស៊ីសេរី បន្ត​ទៀត៖ «អត់​ទេ​ច្រឡំ​បាត់​ហើយ គេ​សុំ​បើក​ខារ៉ាអូខេ​ទេ។ ទេ បុគ្គល​ណា​ថា​ហ្នឹង យក​ឈ្មោះ​មក​ឲ្យ​ខ្ញុំ​មើល។ គាត់​មក​ពីរ​នាក់​មែន ហើយ​គាត់​មក​សុំ​សាងសង់​ផ្ទះ​ទេ»
ផ្ទុយ​ពី​ការ​បដិសេធ​នេះ ស្មៀន​ឃុំ​ស្រែអង្ក្រង លោក ពុជ ជិន បញ្ជាក់​ថា ពិត​ជា​មាន​ពលរដ្ឋ​សញ្ជាតិ​វៀតណាម មក​សុំ​ចុះ​បញ្ជី​ស្នាក់នៅ​មែន ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក បាន​ផ្តល់​យោបល់ គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​ចុះ​បញ្ជី​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​ឡើយ៖ «គាត់​មក​រស់នៅ​ក្នុង​ក្រុមហ៊ុន​ណា ប៉ុន្តែ​សួរ​ទៅ​ខាង​ចៅហ្វាយ​ស្រុក​ហើយ មេ​ឃុំ​គាត់​សួរ បើ​គាត់​វៀតណាម គាត់​មិន​អាច​ចុះ​ឈ្មោះ​បាន​ទេ»

កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុម​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី បាន​ធ្វើ​យុទ្ធនាការ​ត្រួត​ពិនិត្យ​ពលករ​អន្តោប្រវេសន៍​នៅ​ការដ្ឋាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ ដើម្បី​ស្វែងរក​ពលករ​បរទេស​ខុស​ច្បាប់។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ក្រោម​ជាង ៦០​នាក់ ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​វៀតណាម មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​ខុស​ច្បាប់ ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ។
ទាក់ទិន​ករណី​នេះ​ដែរ អធិការ​ប៉ូលិស​ស្រុក​កូនមុំ លោក ភោគ បូរិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ បាន​រាយការណ៍​ពី​ករណី​ពលករ​វៀតណាម ចំនួន ៤​នាក់​រស់នៅ​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បាន​មក​សុំ​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​មែន ក៏ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​មាន​ជនជាតិ​វៀតណាម ខ្លះ កាន់​លិខិត​ឆ្លង​ដែន​ជា​អ្នក​ទេសចរ ប៉ុន្តែ​ពួក​គេ​ឆ្លៀត​ឱកាស​ធ្វើ​ការ​រយៈពេល​ខ្លី​តាម​បណ្ដា​ក្រុមហ៊ុន​សម្បទាន​វៀតណាម។ បច្ចុប្បន្ន ក្រុម​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​ខេត្ត និង​មន្ត្រី​អន្តរ​ក្រសួង កំពុង​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ហើយ៖ «សុំ​មែន ៤​នាក់ ឲ្យ​យើង​ធ្វើ​លិខិត​ស្នាក់នៅ។ ខ្ញុំ​ថា​មិន​អាច​បាន​ទេ ហើយ​បើ​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ទាល់​តែ​អ្នក​ឯង​មាន​បែបបទ​បង់​ថវិកា​ជូន​ជាតិ មាន​ឡាយព្រះហស្ដលេខា​ព្រះមហាក្សត្រ​ហ្នឹង បាន​ចូល​ជា​សញ្ជាតិ​បាន»
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​បិទ​បាំង​ព័ត៌មាន​ស្ដីពី​អន្តោប្រវេសន៍​ពលករ​ខុស​ច្បាប់​ដោយ​មន្ត្រី​ឃុំ ថា​ជា​ចេតនា​លាក់​បំពួន​ពលករ​បរទេស​ខុស​ច្បាប់។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ស៊ើប​អង្កេត​ករណី​នេះ៖ «យើង​ឃើញ​ហើយ​សមត្ថកិច្ច​កំពុង​តាម​ដាន​ត្រួត​ពិនិត្យ​ទៅ​លើ​រឿង​ហ្នឹង បើ​សិន​មេ​ឃុំ​មាន​ការ​ឃុបឃិត​បិទ​បាំង​ព័ត៌មាន​ពី​សមត្ថកិច្ច​ទៀត មេ​ឃុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ នៅ​ពេល​សមត្ថកិច្ច​រក​ឃើញ​ថា​មាន​ការ​ឃុបឃិត»
របាយការណ៍​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី នៅ​ការដ្ឋាន​ទាំង​បួន​របស់​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ កាល​ពី​សប្ដាហ៍​មុន​រក​ឃើញ​ពលករ​អន្តោប្រវេសន៍​វៀតណាម ចំនួន ២២​នាក់ គឺ​ជា​ពលករ​អន្តោប្រវេសន៍​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ ក៏ប៉ុន្តែ មន្ត្រី​ប៉ូលិស​ទទួល​ស្គាល់​ដែរ​ថា មាន​ព័ត៌មាន​ពី​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីនោះ​ស្ដីពី​ការ​រត់​លាក់​ខ្លួន​របស់​ពលករ​បរទេស​ខុស​ច្បាប់ ពេល​ប៉ូលិស​ចូល​ទៅ​ដល់​ក្រុមហ៊ុន ក៏ប៉ុន្តែ​ប៉ូលិស​មិន​មាន​លទ្ធភាព​ស្វែងរក​ពួក​គេ​ឃើញ៕

1 comment:

Anonymous said...

vietnam is slowly sinking under the ocean... that is probably why its gov is encouraging its people to migrate illegally to cambodia with the blessing of one eye cyclops.

[The tide in Ho Chi Minh City reached its peak of 1.7 meters on Friday night, submerging many streets in the country’s largest metropolis....Last April, HCMC mayor Le Hoang Quan warned about worsening flooding in the city due to the impacts of climate change, saying the city can only mitigate damages.“The Mekong Delta will suffer the most when up to 30 percent of the area is affected by rising sea levels in 2050. Ho Chi Minh City is no exception and nearly 700 square kilometers (270 square miles) will be affected," said Quan.]http://www.thanhniennews.com/society/recordhigh-tide-turns-parts-of-ho-chi-minh-city-into-river-32398.html

it is not just climate change but land subsidence and of course the melting of artic ice where the north magnetic pole is rapidly moving toward siberia [ probably that is where the new north pole will be in the future]
you can read this if interested in this subject
http://thewatchers.adorraeli.com/2014/06/19/earth-s-magnetic-field-showing-signs-of-significant-weakening/
http://thewatchers.adorraeli.com/2014/10/15/earths-magnetic-field-can-flip-in-less-than-100-years-study/
a video
http://www.youtube.com/watch?v=Dn357zRnKxs&list=UUTiL1q9YbrVam5nP2xzFTWQ&index=1