A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 September 2014

The ruling CPP urges its members and supporters to enroll to vote គណបក្ស​ប្រជាជន​ណែនាំ​ឲ្យ​សមាជិក​ខ្លួន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​

ដោយ៖​ អុិត សុធឿត​ | ថ្ងៃសុក្រ ទី19 កញ្ញា 2014 | 

​គណបក្ស​ប្រជាជន​កម្ពុជា​ណែនាំ​ឲ្យ​សមាជិក​ខ្លួន​ឲ្យទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ផ្ដើម​ធ្វើ​ឡើង​នៅ​ដើមខែ​តុលា​ខាង​មុខ​។​
​លិខិត​របស់​គណបក្ស​ប្រជាជន​ចុះ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤ ជំរុញ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​របស់​ខ្លួន​នៅតាម​រាជធានី ខេត្ត ក្រសួង និង​ស្ថាប័ន​នានា យកចិត្តទុកដាក់​ជំរុញ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត ឬ​អ្នក​ដែល​ទើប​ផ្លាស់​ទីលំនៅ ឲ្យទៅ​ធ្វើ​ការចុះឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​នៅ​តាម​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់នៅ​។​
​កន្លងមក អង្គការ​សង្គម​ស៊ីវិល​បាន​សើ្ន​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កុំ​ទាន់​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​រង់ចាំ​គណបក្សនយោបាយ​ទាំង​ពីរ​រៀបចំ​គោលនយោបាយ​ឲ្យបាន​ចប់​សព្វគ្រប់​សិន ព្រោះ​ត្រូវ​មាន គជប ថ្មី​ធ្វើ​កិច្ចការ​។​
​ទោះយ៉ាងណា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ឆ្លើយតប​ទៅ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា ការពិនិត្យ និង​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ជា​តួនាទី​របស់​ស្ថាបន​នេះ ដោយ​ត្រូវតែ​អនុវត្ត​ជា​ការចាំបាច់ មិន​អាច​អូសបន្លាយ​បានទេ​។​
​សេចក្តីថ្លែងការណ៍​របស់ គជប ដែល​ចេញ​នៅ​ថ្ងៃ​ទី  ២ ខែ កញ្ញា បញ្ជាក់ថា ការ​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី ១ តុលា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ នៅ​ជា​ធរមាន​នៅឡើយ​។ ដូចនេះ គជប មាន​តួនាទី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ដែល​ច្បាប់​ប្រគល់​ឲ្យធ្វើ​។​
​នាយក​ប្រតិបត្តិ អង្គការ​និ​កហ្វិច លោក ហង្ស ពុទ្ធា បាន​មានប្រសាសន៍ថា ចម្លើយ​របស់ គជប ក៏​មិន​ខុស​ទេ​ពីព្រោះ​គាត់​ជា​អ្នកអនុវត្ត​ច្បាប់ តែ​លោក​ថា ការស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​នាពេលនេះ គ្រាន់តែ​ចង់​សន្សំ​ថវិកាជាតិ​ប៉ុណ្ណោះ ខណៈ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​រៀបចំ​គោលនយោបាយ​ចប់សព្វគ្រប់​។ លោក បាន​បន្តថា សភាជាតិ​គួរតែ​បញ្ចប់​ធ្វើ​ការអនុម័ត​សេច​ក​ក្តី​ព្រាងច្បាប់ ឲ្យបាន​ឆាប់រហ័ស យោង​តាម​ការព្រមព្រៀង​គណបក្ស​ទាំង​ពីរ​ដែល​ឯកភាព​គ្នា​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ។​

​ក្រុម​ជំនាញការ​ជប៉ុន​បាន​អះអាងថា នឹង​ជួយ​សហការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​មាន​ការឯកភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើកំណែទម្រង់ គជប ដើម្បី​ទម្លាយ​ភាពជាប់គាំង​នយោបាយ​៕
សូមសរសេរមកកាន់លោក អុិត សូធឿ​ត​ តាមរយៈ sothoeuth@vodhotnews.com

No comments: