A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 22 September 2014

Civil society criticizes the president of the National Assembly for issuing a circular to restrict the freedom of parliamentarians from meeting the people or officials from the NGO inside the parliament សង្គម​ស៊ីវិល​រិះគន់​ប្រធានរដ្ឋសភា​ដែល​ចេញ​សារាចរ​រឹតត្បិត​សេរីភាព​តំណាងរាស្ត្រ​ជួប​ពលរដ្ឋ​ឬ​សង្គម​ស៊ីវិល​ក្នុង​សភា​​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃសៅរ៍ ទី20 កញ្ញា 2014, 

ប្រធានរដ្ឋសភាលោក ​ហេង សំរិន
សង្គម​ស៊ីវិល​រិះគន់ថា ការ​រឹតបន្ដឹង​ការជួបជុំ​រវាង​គណៈកម្មកា​រទាំង​១០ របស់​សភា ជាមួយ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​។​
​ការរិះគន់​នេះ​ធ្វើឡើង​ក្រោយពេល​ដែល​ប្រធានរដ្ឋសភា លោក​ហេង សំរិន ចេញ​សារាចរ​ណែនាំ​ដល់​គណៈកម្មាកា​រទាំង​១០ ឲ្យ​សុំ​អនុញ្ញាត​ពី​ប្រធាន​សភា​ជា​មុន​សិន មុន​នឹង​អញ្ជើញ​ប្រជាពលរដ្ឋ ឬ​សង្គម​ស៊ី​វិល​ចូល​ជួប​ក្នុង​សភា​។​
​យោង​តាម​សារាចរ​ណែនាំ​ស្តីពី​បែបបទ​ការងារ​របស់​គណៈកម្មកា​រ​នានា​នៃ​រដ្ឋសភា ដែល​ចេញ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤ បង្ហាញ​ការណែនាំ​បែបបទ​រដ្ឋបាល ក្នុង​ការអនុវត្ត​ការងារ​ដែល​មាន​ចំណុច​ពាក់ព័ន្ធ នឹង​ការប្រជុំ​ពិនិត្យ​សេចក្តីព្រាងច្បាប់ និង​សេចក្តីស្នើច្បាប់ ការប្រជុំ​សុំ​ការបំភ្លឺ​ជុំវិញ​ការអនុវត្ត​ច្បាប់ ការប្រជុំ​ផ្សេងៗ​របស់​គណៈកម្មការ និង​ការរក្សា​សណ្តាប់ធ្នាប់​ក្នុង​បរិវេណ​រដ្ឋសភា​។ សារាចរណ៍​នោះ​បញ្ជាក់ថា ការ​រឹតបន្តឹង​លើ​បែបបទ​ការងារ​របស់​គណៈកម្មកា​រ​នានា​នៃ​រដ្ឋសភា ដើម្បី​ការពារ និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​បរិវេណ​រដ្ឋសភា​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា សារាចរ​នេះ​គឺជា​វិធាន​មួយ​ដែល​រំលោភ​រដ្ឋ​ធម្ម​ធម្មនុញ្ញ និង​វិធាន​ផ្ទៃក្នុង​របស់​រដ្ឋសភា ហើយ​ថា​នេះ​គឺជា​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ឲ្យ​តំណាងរាស្ត្រ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក៏​ដូចជា​សង្គម​ស៊ីវិល ដើម្បី​ឆ្លុះបញ្ចាំង​ក្នុង​កិច្ចការ​សង្គម​។ លោក​បន្តថា ការធ្វើ​បែប​នេះ គឺ​បញ្ជាក់​ឲ្យឃើញថា ខ្លួន​ធ្វើ​ជា​តំណាងរាស្ត្រ​តែ​គ្មាន​ចិត្ត​ឆន្ទៈ​ក្នុង​ការបម្រើ​រាស្ត្រ​ទេ ខណៈ​មន្ទីរ​រដ្ឋសភា​គឺ​ជា​ទីកន្លែង​មួយ ដែល​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​តំណាងរបស់​ខ្លួន​ជួយ​អន្តរាគមន៍។​

​នាយក​ប្រតិបត្តិ​អង្គការ​និ​កហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការ​ចេញ​សារាចរ របស់​រដ្ឋ សភា នេះ​គឺ​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​បង្ក​ភាពលំបាក​ដល់​ប្រជាជន​ក្នុង​ការសុំ​អន្តរាគមន៍​ពី​តំណាងរាស្ត្រ ដែល​ខ្លួន​ជួបប្រទះ ហើយ​ថា​នេះ​បញ្ជាក់​ឲ្យឃើញ​ពីការ​រឹតត្បិត​សេរីភា​ព​របស់​តំណាងរាស្ត្រ និង​ប្រជាជន ក៏​ដូចជា​សង្គម​ស៊ីវិល ដែល​គ្រាន់តែ​ពួកគេ​ជួបគ្នា​ក្នុង​មន្ទីរ​រដ្ឋសភា សួរនាំ​ពី​បញ្ហា​ក្នុង​សង្គម។
​ចាប់តាំងពី​គណបក្សប្រឆាំង​ចូល​ធ្វើការ​ក្នុង​សភា​ជា​មួយ​បក្ស​កាន់​អំណាច តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង បានធ្វើ​សកម្មភាព​បើកទូលាយ ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភបំពាន​ដីធ្លី​ផ្សេងៗ និង សង្គម​ស៊ីវិល​ចូលជួប​ក្នុង​សភា ដើម្បី​ដោះស្រាយ​បញ្ហា​។ ប៉ុន្តែ​សារាច​រណ៍​ណែនាំ​របស់​ប្រធានរដ្ឋសភា ជា​នីតិវិធី​សាំញ៉ាំ​មួយ​ពិបាក​ឲ្យ​ពលរដ្ឋ​ជួប​ជាមួយ​តំណាងរាស្ត្រ​របស់​ខ្លួន​៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

1 comment:

Anonymous said...

Heng Samrin should go back to live in his old habitat (forest).