A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 September 2014

11 forest activists, including director of Mother Nature's Alex Gonzales-Davidson, were arrested for blocking officials from reaching the Areng region សកម្មជន និង​យុវជន​១១​នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​នៅ​តំបន់​អា​រ៉ែ​ង​​


ដោយ៖​ អ៊ិត សូធឿ​ត និង កាន់ វិច្ឆិកា​​ | ថ្ងៃចន្ទ ទី15 កញ្ញា 2014 | 

កោះកុង ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ៦១០
ប្រជាពលរដ្ឋ​មក​ពី ៣​ឃុំ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ហែរ​ក្បួន​តាម​ម៉ូតូ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​​មុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ដាក់​ញត្តិ​ជូន​អាជ្ញាធរ ស្នើ​ឲ្យ​ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង នៅ​ព្រឹក​ថ្ងៃ​៣១ មីនា ឆ្នាំ​២០១៤។
Licadho Photo
​សកម្មជន និង​ក្រុម​យុវជន​១១​នាក់​ត្រូវបាន​អាជ្ញាធរ​ខេត្ត​កោះកុង ចាប់ខ្លួន​នៅ​តំបន់​អា​រ៉ែ​ង ខណៈ​ដែល​ពួកគេ​បិទផ្លូវ​រារាំង​មិន​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន​ស៊ី​ណូហាយ​ដ្រូ (Shynohydro) មិនឲ្យ​ចូលទៅ​តំបន់ស្ទឹង​ឆាយ​អារ៉ែង​។​
ប្រធាន​កម្មវិធី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)  លោក ហួន ជុន​ឌី ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​១១​នាក់​គឺ​ជា​សកម្មជន និង​សមាជិក​របស់​អង្គការ​មាតា​ធម្មជាតិ (Mother of Nature) និង​ក្រុម​យុវជន​មហា​នគរ ដែល​ក្នុងនោះ​ក៏​មាន​ប្រធាន​សមាគម​ចលនា​មាតា​ធម្មជាតិ​លោក អា​ឡិច ចាន់​ដ្រូ ផងដែរ។
​សមាជិក​អង្គការ​មាតា​ធម្មជាតិ​លោក ស៊ីម សំណាង មានប្រសាសន៍ថា ក្រុម​សកម្មជន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ចន្ទ​នេះ ហើយ​លោក អា​ឡិច ចាន់​ដ្រូ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ខេត្ត​កោះកុង​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ ចំណែកឯ​អ្នក​ផ្សេង​ទៀត​ត្រូវ​បានបញ្ជូន​ទៅកាន់​អធិការដ្ឋាន​ស្រុក​ថ្មបាំង​។​
សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​មួយ​រូប​ទៀត​លោក ម៉េង ហេង ឲ្យដឹងថាឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ​ និង​សកម្មជន​ ដែល​ប្រើប្រាស់​ក្នុង​ពេល​បិទផ្លូវ​ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ទៅ​កាន់​ទីរួមស្រុក​ថ្មបាំងដើម្បី​រក្សា​ទុក​។​
មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​កោះកុង​លោក ថុង ណា​រ៉ុង មានប្រសាសន៍ថា លោក​ទទួលបាន​ដំណឹង​ថា​មាន​ការឃាត់ខ្លួន​សកម្ម​ជន​ការពារ​តំបន់​អា​រ៉ែ​ង​នេះ​ ដើម្បី​សួរនាំ ហើយ​តុលាការ​កំពុង​បន្ត​ការសាកសួរ​ដោយ​មិន​ទាន់​ដឹងថា ​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​។​

​កន្លងមកប្រជា​សហគមន៍​អា​រ៉ែ​ងចលនា​មាតា​ធម្មជាតិ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​យុវជន​ខ្មែរ​មហានគរ ប្រកាស​ជំហរ​ប្តេជ្ញា​រួម​គ្នា​ទប់ស្កាត់ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ឆាយ​អា​រ៉ែ​ង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ស៊ី​ណូហាយ​ដ្រូ​( Sinohydro)​។​
ប្រធាន​សមាគម​ចលនា​មាតា​ធម្មជាតិ​លោក អា​ឡិច ចាន់​ដ្រូ ដែល​ត្រូវបាន​ចាប់​ខ្លួន​ធ្លាប់​មានប្រសាសន៍ថា ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង​នេះផ្តល់​ថាមពល​តិចតួច​ប៉ុណ្ណោះ តែ​វា​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​បរិស្ថាន​ធម្មជាតិ និង​សហគមន៍​មូលដ្ឋាន​ដែល​ជា​ជនជាតិដើមភាគតិច​៕
សូមសរសេរមកលោក​ អុិត សូធឿត តាមរយៈ sotheouth@vodhotnews.com

No comments: