រដ្ឋសភានឹងរៀបចំការប្រជុំវិសាមញ្ញនៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា នៅមន្ទីររដ្ឋសភា ដោយធ្វើការពិភាក្សា និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ចំណែកតំណាងរាស្ត្របក្សសង្គ្រោះជាតិ ៥៥រូបហាក់ស្ទាក់ស្ទើរចូលរួមកិច្ចប្រជុំនេះ។
ទាក់ទិនបញ្ហានេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងបែបស្រពិលស្រពិលថា កិច្ចប្រជុំនេះសមាជិកសភាទាំង ៥៥រូប មិនទាន់សម្រេចថា នឹងត្រូវចូលប្រជុំ ឬក៏បែបណាទេ ព្រោះថ្នាក់ដឹកនាំគណបក្សកំពុងប្រជុំសម្រេចលើបញ្ហានេះ។
«សំឡេង»
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម ថ្លែងថា សមាជិកសភាទាំង ៥៥រូប របស់គណបក្សប្រឆាំង ត្រូវតែចូលរួមប្រជុំសភា និងត្រូវតស៊ូមតិ ឲ្យបានច្រើន ក្នុងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬបទបញ្ជាផ្ទៃក្នុងរដ្ឋសភាកម្ពុជាជាដើម។
«សំឡេង»
ទោះយ៉ាងណា គណបក្សសង្រ្គោះជាតិ បានសម្រេចចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅក្រោយពេលចរចា ជាមួយថ្នាក់ដឹកនាំកំពូល ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១២ ខែកក្កដា។
ការសម្រេចចិត្តទម្លុះភាពទាល់ច្រក នយោបាយនៅពេលនេះគណបក្សសង្រ្គោះជាតិរំពឹងថា ខ្លួននឹងអាចកែប្រែ ការដឹកនាំរបស់រដ្ឋាភិបាលសភា ពិសេសស្ថាប័នបោះឆ្នោតបាន។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារបន្តទៀត...
2 comments:
Please don't attend the NatAss unless the CPP authoritarians release our Khmer youths of CNRP as soon as possible.
Thank you!
CNRP Supporter/Member in the U.S.
Sam Raingsy please don't ,forget khmer youth supporters who are in jail right now,should find out ans get release as soon as possible,thank.
Post a Comment