A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 August 2014

The CNRP said the new Senate leadership will appointed soon គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ព្រឹទ្ធសភា​ធ្វើឡើង​ឆាប់ៗ​នេះ

5.jpg
លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ថ្លែង​ក្នុង​មហា​បាតុកម្ម។
Photo: RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី​៥ សីហា ទៅ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន បញ្ជាក់​ប្រាប់​ពី​សមាសភាព​ក្រុម​ការងារ​ពិភាក្សា ​អំពី​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ព្រឹទ្ធសភា​ឡើង​វិញ ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ពេល​ឆាប់​ៗនេះ។
លិខិត​ដែល​ចុះផ្សាយ​តាម​គេហទំព័រ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ម៉ោង មុន​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ​៥៥​រូប ចូល​ស្បថ​ក្នុង​វាំង នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា នេះ បង្ហាញ​សមាសភាព​ក្រុម​ការងារ​ពិភាក្សា​ខាង​ភាគី​សង្គ្រោះ​ជាតិ​មាន ៣ រូប គឺ​លោក គង់ គាំ លោក ទាវ វណ្ណុល និង​លោក ហុង​ សុខហួរ។ ក្រុម​ការងារ​នេះ​ដឹកនាំ​ដោយ​លោក គង់ គាំ។
គម្រោង​កិច្ចពិភាក្សា​អំពី​ការ​រៀបចំ​ក្បាលម៉ាស៊ីន​ព្រឹទ្ធសភា​ថ្មី​នេះ ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង រវាង​បក្ស​ទាំងពីរ កាល​ពី​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ​២០១៤។
មុន​រួបរួម​ជាមួយ​បក្ស​សិទ្ធិមនុស្ស ​បក្ស សម រង្ស៊ី មាន​សមាជិក​ព្រឹទ្ធសភា ១១ រូប ធ្វើការ​ជាមួយ​សមាជិកព្រឹទ្ធសភា​ខាង​បក្ស​ប្រជាជន​ចំនួន ៤៥ រូប។
ដោយឡែក​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ​ដែល​ទើប​បង្កើត​ក្រោយ ហើយ​រួបរួម​ជាមួយ​បក្ស សម រង្ស៊ី ដែល​ក្លាយ​ជា​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ មិន​មាន​សមាជិក​ព្រឹទ្ធសភា​ទេ៕

No comments: