A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 August 2014

Minister of Finance asked National Bank to freeze the assets of four tycoons ឧកញ៉ា ៤ រូប ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​ឲ្យ​ធនាគារជាតិ បង្កក​ទ្រព្យសម្បត្តិ​

The four tycoons are: Mrs. Suy Sophan, Mrs. Phu Siv Kheng, Mr. Ngin Mono and Mr. Norng Savuth.
(ថ្ងៃទី 1 សីហា 2014) | ដោយ: CEN

ភ្នំពេញ: ឧកញ៉ា ៤ រូប ដែល​ក្នុងនោះ មានឈ្មោះ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ី​មិច ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សរសេរ​លិខិត ស្នើ​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា បង្កក​ទ្រព្យសម្បត្តិ​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ក្នុង​លិខិត ទៅកាន់​ទេសាភិបាល​ធនាគារ​ជាតិ​ថា ការស្នើ​សុំ​ឲ្យ​ធនាគារជាតិ បង្កក​ទ្រព្យសម្បត្តិ​នោះ មក​ពី​ឧកញ៉ា​ទាំង ៤ រូប ខកខាន​សងបំណុល ដែល​ជំពាក់​រដ្ឋ ពាក់ព័ន្ធ​នឹង​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ​។​

​    ​

អ្នកស្រី ស៊ុយសាផាន

​លិខិត​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ឈ្មោះ​ឧកញ៉ា​ទាំង ៤​រូប ដែល​លោក​រដ្ឋមន្ត្រី បាន​ស្នើសុំ​បង្កក​ទ្រព្យសម្បត្តិ រួមមាន​៖ លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ី​មិច លោកស្រី ភូ ស៊ីវ ខេង ប្រធាន​ក្រុមហ៊ុន Golden Century Import Export CoLtd លោក ឧកញ៉ា ងិន ម​នោ ប្រធាន​ក្រុមហ៊ុន មនោ​រតន ខន​ស្រា្ត​ក់​សិន និង​លោក​ឧកញ៉ា នង សាវុធ ប្រធាន​ក្រុមហ៊ុន សុវណ្ណ វឌ្ឈនៈ​។​


​លិខិត​ដដែល បាន​លើកឡើង​ថា ការស្នើសុំ​នេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ទាំង ៤​រូប ជាប់ជំពាក់​នឹង​ការទិញ​អចលនទ្រព្យ​ដែល ជា​សម្បត្តិ​រដ្ឋ ដូចជា ករណី​លោក​ស្រី ស៊ុយ សុផាន គឺ នៅក្នុង​ករណី​បង់ប្រាក់​លំអៀង​ពី​ការដោះដូរ​ទីតាំង​អតីត​នាយកដ្ឋាន​សម្ភារៈ របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ទូទាត់​បង្គ្រប់​ថ្លៃ​ទិញ​ផ្តាច់​អតីត​ដី​អង់​តែ​ន​ទូរទស្សន៍​ទួលគោក របស់​ក្រសួង​ព័ត៌មាន​។ 

​ដោយឡែក  លោកស្រី ភូ ស៊ីវ ខេង ពាក់ព័ន្ធ​ជុំវិញ​ករណី​បង់​បង្គ្រប់​ថ្លៃ​ទិញ​ផ្តាច់​ទីតាំង​អតីត​សណ្ឋាគារ​ជ័យ​ជំ​នៈ និង​អាង​ហែល​ទឹក ដែល​មាន​ទីតាំង​នៅក្នុង​ខេត្ត​បាត់ដំបង របស់​ក្រសួង​មហាផ្ទៃ​។ ចំណែក​លោក ងិន ម​នោ គឺ​ករណី​ទូទាត់​ជា​ដំណាក់​ថ្លៃ​ទិញ​ផ្តាច់​ទីតាំង អតីត​សណ្ឋាគារ​មនោ​រម្យ របស់​សាលា​រាជធានី​ភ្នំពេញ និង​បង់ប្រាក់​លំអៀង ថ្លៃ​ដោះដូ​ទីតាំង​ឃ្លាំង​ឱសថ​របស់​ក្រសួង​ការពារជាតិ​។ លោក​ឧកញ៉ា នង សាវុធ ពាក់ព័ន្ធ​នឹង​ករណី​ទិញ​ផ្តាច់​ទីតាំង​អតីត​នាយកដ្ឋាន​វត្ថុ​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់​នៅក្នុង​លិខិត​ថា "​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជូនដំណឹង ក្រើនរំលឹក​ជា​បន្តបន្ទាប់ ដល់​ភាគី​ឯកជន​ឲ្យ​រួសរាន់​សងបំណុល ដែល​ជាប់​ជំពាក់​រដ្ឋ តែ​មិន​ព្រម ក៏​ឈាន​ដល់​ដំណាក់កាល​ការចាត់វិធានការ​តឹង​ទារបំណុល​បែបនេះ​"​។ 

​លោក​រដ្ឋមន្ត្រី បាន​សរសេរ​ក្នុង​លិខិត​ថា ក្រសួង​នឹង​ស្នើ​បើក​គណនី​អ្នក​ទាំង​បួន​ឡើងវិញ នៅពេល​ដែល​ភាគី​ឯកជន​ទាំងនោះ បាន​ទូទាត់​សងបំណុល​ជាប់ជំពាក់ និង​ប្រាក់​ពិន័យ​ជូន​រដ្ឋ​រួចរាល់ និង​គ្រប់​ចំនួន​៕

2 comments:

Anonymous said...

when you put money in a bank you basically lost control of that money..the bank can become insolvent , you lost all your money... the gov can order seizure of money , you lose it again. the central banks in Europe and US have agreed that the next time banks fail or become insolvent , they will take some of the people money to bail out the bank known as bail-in [ what cyprus did a while back ]...people will have no choice allow bail-in and have some money in account left or so you lose it all. anyway you look at it when money is not in your hands , it is not really yours.

NBC staff said...

It is just a CPP's game, Porn Monyrath is a big cash supplier to Hun Sen's family. They named him as minister of 10% of national budget. Now he just wanted the donor countries happy . Remember that these dirty tycoons are supplying cash to Bun Rany's Blood Red Cross.