A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 August 2014

Hun Sen urges authority to resolve land dispute between the people and the companies [Is Hun Sen talking about KDC, which is owned by Minister Suy Sem?] លោក ហ៊ុន សែន ជំរុញ​អាជ្ញាធរខេត្ត​ដោះស្រាយ​ជម្លោះ​​ដី​អ្នកស្រុក​ជាមួយ​ក្រុមហ៊ុន

ជម្លោះ​ដី ឡពាង ៦១០
សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​កម្មករ​ក្រុមហ៊ុន ខេ.ឌី.ស៊ី នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ក្រុមហ៊ុន​វិនិយោគ​ទាំង​អស់ ឲ្យ​ឈប់​រំលោភ​យក​ដី​ពលរដ្ឋ ហើយ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជម្លោះ​ដី​ទាំងនោះ ដោយ​ផ្ដល់​អាទិភាព​ឲ្យ​ពល​រដ្ឋ​មាន​សិទ្ធ​កាន់កាប់​វិញ។
ថ្លែង​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ នៅ​វិមាន​សន្តិភាព​ថ្ងៃ​ទី​១៨ សីហា លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​មន្ត្រី​ទាំង​នោះ រួម​ទាំង​អភិបាល​ខេត្ត​ផង បើ​នៅ​ក្នុង​ខេត្ត​របស់​ទាំង​នោះ​នៅ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​​តទៅ​ទៀត។
ទាក់ទង​ការ​ព្រមាន​នេះ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ធ្លាប់រិះគន់ លោក​នាយករដ្ឋមន្ត្រីថា ធ្លាប់​ប្រកាស​ប្រហាក់ប្រហែល​គ្នា​នេះ​ជា​ច្រើន​ដង​មក​ហើយ​តែ​មិន​មានប្រសិទ្ធភាព៕

No comments: