A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 August 2014

Back to parliament for ex-PM អតីត​នាយក​រដ្ឋ​មន្ត្រី លោក​ ប៉ែន សុវណ្ណ​នឹង​ជួប​អតីត​​សហសេវិក​​នៅ​រដ្ឋសភា​ថ្ងៃ​នេះ

Former prime minister turned opposition lawmaker Pen Sovann
Former prime minister turned opposition lawmaker Pen Sovann attends a meeting affiliated with the Cambodia National Rescue Party in Phnom Penh in 2012. Vireak Mai
When the opposition Cambodia National Rescue Party’s 55 lawmakers take their seats in parliament for the first time since last year’s disputed election, old foes will come face-to-face once more.
In the case of former prime minister Pen Sovann, now a CNRP lawmaker for Kampong Speu province, a bitter rivalry with Prime Minister Hun Sen will once again be confronted.
“I am excited . . . What I lost, I will have it again,” he said.
Sovann was prime minister of the Hanoi-backed People's Republic of Kampuchea from June to December 1981, before he was arrested and jailed in 1981 after floating the idea that Cambodia create a military independent from Vietnam. He also served as secretary-general of Kampuchean People's Revolutionary Party, a forerunner of the current ruling Cambodian People's Party, before his arrest.
He spent more than 10 years in a Vietnamese prison for falling afoul of Le Duc Tho, then Vietnam's chief adviser to the Kampuchean United Front for National Salvation, which Sovann helped found in 1978.
He was replaced by current National Assembly President Heng Samrin.

“Those who arrested me and sent me to jail, I will meet them again. But I will not seek to take revenge,” he said.
Returning to public life after nearly three decades in the shadows, the 78-year-old political veteran says he is looking forward to sparring with former colleagues in the CPP.
“When I rejoin the National Assembly, those [former colleagues] will know about me. I know that they will give me respect. Before, they misunderstood my ideas and they arrested me,” he said. “I expect that my former colleagues will see me and shake hands with me and strike up a conversation.”

Since his release from prison in 1992, Sovann's political career failed to take off until now. In 1998, he formed the National Support Party, before briefly allying with current CNRP president Sam Rainsy.
The party failed to win popular support and, in 2007, the former bodyguard to senior Khmer Rouge leader Ta Mok joined the Human Rights Party headed by CNRP deputy president Kem Sokha.
He stuck with the HRP until it joined with the Sam Rainsy Party in 2012 to form the CNRP, going on to win an unprecedented 55 seats in last year’s election.
“I have struggled for the Cambodian nation. My goals are still the same,” he said. "I am happy to meet with former colleagues, but I don't believe Cambodia should be subordinate to foreign powers as they do.”


លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ពី​​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ១៩៨២​។
លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ពី​​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ១៩៨២​។ ម៉ៃ រីរៈ
ភ្នំពេញៈ ​នៅ​ថ្ងៃ​នេះ ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​នោះ លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្រ្តី​នឹង​បង្ហាញ​ខ្លួន​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា ជាមួយ​នឹង​លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​និង​លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា ​បន្ទាប់​ពី​បាន​បាត់​តួនាទី​ពី​​កិច្ច​ការ​រដ្ឋ​អស់​ជាង ៣​ ទសវត្សរ៍ មក។
លោក ប៉ែន សុវណ្ណ អាយុ ៧៨ ឆ្នាំ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិបាន​ថ្លែង​ថា ៖ «ខ្ញុំ​រីក​រាយ​... អ្វី​ដែល​ខ្ញុំ​បាន​បាត់​បង់​ ខ្ញុំ​នឹង​បាន​មកវិញ។ អ្នក​ដែល​ចាប់​ខ្ញុំ​ដាក់​គុក ​ខ្ញុំ​នឹង​ជួប​ពួកគេ​ម្តង​ទៀត [នៅ​ក្នុង​រដ្ឋសភា] ​ប៉ុន្តែ ខ្ញុំ​នឹង​មិន​សងសឹក​ទេ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ធ្វើ​អំពើ​ល្អ​សម្រាប់​អនាគត»។
នេះ​ជា​លើក​ទី១ ហើយ​ក្នុង​ជីវិត​នយោបាយ​ចុងក្រោយ​របស់​លោក ប៉ែន សុវណ្ណ ​ដែល​លោក​មាន​ឱកាស​ឈាន​ជើង​ចូល ក្នុង​បន្ទប់​ប្រជុំ​របស់​សភា ជាមួយ​នឹង​​អតីត​សហសេវិក​ចាស់​ ក្នុង​ជួរ​គណបក្ស​ប្រជាជន កម្ពុជា ដូច​ជា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លោក ហេង សំរិន ប្រធាន​រដ្ឋសភា ​លោក ស ខេង ​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ និងលោក​ស្រី ម៉ែន សំអន...។
លោក ប៉ែន​ សុវណ្ណ ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ក្នុងអំឡុង​​ឆ្នាំ ១៩៨១ ដល់ ១៩៨២ ពេល​លោក​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ជា​អកុសល ​លោក​ត្រូវ​​ចាប់​ខ្លួន​ដោយ​សមាជិក​ក្នុង​បក្ស ហើយ​ត្រូវ​​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នៅ​វៀតណាម​អស់​ជាង ១០ ឆ្នាំ។ ​
លោក​ថ្លែង​ថា៖«​នៅ​ពេល​ខ្ញុំ​​ចូល​រួមក្នុង​​រដ្ឋ​សភា អ្នក​ទាំង​នោះ​នឹងស្គាល់​ខ្ញុំ​ ហើយខ្ញុំ​ដឹង​ថា គេ​​នឹង​ផ្តល់​តម្លៃ​ឲ្យ​ខ្ញុំ។ ​ពី​មុន​ពួកគេ​យល់​ខុស​​ពី​ខ្ញុំ ពួកគេ​បាន​ចាប់​ខ្ញុំ។ ខ្ញុំ​រំពឹង​ថា ​​អតីត​សហ​សេវិក​ខ្ញុំ​នឹង​ចាប់​ដៃ សួរ​សុខ​ទុក្ខ​ខ្ញុំ​»។
ចាប់​​ពី​លោក​ត្រូវ​ដោះ​លែង ​​​ជីវិត​នយោបាយ​លោក​បាន​រសាត់​​គ្មាន​គោល​ដៅ បើ​ទោះ​ជា​លោក​បង្កើត​គណបក្ស​នយោបាយ​«គណ​បក្ស​​ទ្រ​ទ្រង់​ជាតិ​ខ្មែរ» កាល​ពី​ឆ្នាំ១៩៩៨ បាន​ចង​សម្ព័ន្ធ​ជាមួយ​នឹង​គណបក្ស សមរង្ស៊ី រយៈពេល​ខ្លី ប៉ុន្តែ​ មិន​ជាប់​ឆ្នោត​ទេ។ ត​មក​នៅ​ឆ្នាំ​២០០៧ លោកបាន​ចូល​រួម​​គណបក្ស​សិទិ្ធ​មនុស្ស​ដឹក​នាំ​ដោយ​លោក កឹម សុខា រហូត​ក្លាយ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ឈ្នះ​អាសនៈ៥៥ ធ្វើ​ឲ្យ​លោក​មាន​ក្តី​សង្ឃឹម​សម្រាប់​ជីវិត​នយោបាយ​របស់​លោក​។
លោកបន្ថែម​ថា៖«​ខ្ញុំ​ជា​​កូន​ខ្មែរ ខ្ញុំ​តស៊ូ​ដើម្បី​ជាតិ​ខ្មែរ គោល​ដៅ​ខ្ញុំ​នៅ​ដដែល។ ខ្ញុំ​រីក​រាយ​នឹង​ជួប​អតីត​សហសេវិក​។ ខ្ញុំ​នៅ​តែ​រាក់​ទាក់​​ ប៉ុន្តែ​ ខ្ញុំ​មិន​ធ្វើ​នយោបាយ​រណប​​បរទេស​ដូច​ពួកគេ​ទេ»។
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ​ក្នុង​ពិធី​បិទ​សន្និ​សីទ​កាក​បាទ​ក្រហម​ កាល​ពី​ម្សិលមិញ​ថា កិច្ច​ប្រជុំ​ថ្ងៃ​​នេះ​អាច​ពន្យារ​ពេល​តាម​សំណើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ស្នើ​ដាក់​របៀប​វារៈ​មួយ​ចំនួន​ក្នុង​​កិច្ច​ប្រជុំ ខណៈ​រដ្ឋ​សភា​​គ្រោង​ដាក់​​របៀប​វារៈ​មួ​យ គឺ​​វិសោធនកម្ម​ ៦ ចំ​ណុច​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ហើយ​លោក​​ព្រមាន​ថា បើ​គាត់​មិន​ចូល​ប្រជុំ​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះជាតិ​មិន​អាច​មាន​សំឡេង​ឆ្នោត​គ្រប់​សម្រាប់​បេក្ខភាព​អនុប្រធាន​ទី១ រដ្ឋសភា​និង​គណៈ​កម្មា​ធិការ​ទាំង៥​ទេ។
លោកបន្ត​ថា ៖ «ឯកឧត្តម កឹម សុខា ​បាន​ស្នើ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​អង្គ​ប្រជុំ​ឲ្យបោះ​ឆ្នោត​ជា​កញ្ចប់​សម្រាប់​អនុ​ប្រធាន​​រដ្ឋ​សភា​​និង​គណៈ​កម្ម​ការ​។ ​ខ្ញុំ​​ប្រាប់​ថា មិន​អាច​បោះ​ជា​កញ្ចប់​កើត​ទេ ​​​​អាច​ធ្វើ​បាននៅ​​ដើម​អាណតិ្ត​។ ​គាត់​បារម្ភ​ខ្លាច​មិន​ជាប់​ឆ្នោត​។ ​ខ្ញុំ​​ប្រាប់​​ថា ​ខ្ញុំ​ធានា ​​ចលនា​​សមាជិក​គណបក្ស​ប្រជា​ជន​​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គាត់​ កុំ​បារម្ភ»។
លោក ប៉ែន សុវណ្ណ អះអាង​ថា លោក​គឺ​ជា​បិតា​រណសិរ្ស ២ ធ្នូដែល​បង្កើត​នៅ​ឆ្នាំ១៩៧៨​ មុន​​កាន់​​អំណាច​ពេញ​លេញ​គ្រប់​គ្រង​កម្ពុជា បន្ទាប់​ពី​ខ្មែរក្រហម ដួល​រលំ​​នៅ​ឆ្នាំ ១៩៧៩ ហើយ​ក្នុង​នាម​​ប្រធាន​គណបក្ស​លោក​​​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ១៩៨២​។
លោក ប៉ែន សុវណ្ណ បាន​ចំណាយ​​ពេល​ជិត​មួយ​ជីវិត​ក្នុង​ឆាក​នយោ​​បាយ ហើយ​ជីវិត​នយោ​បាយ​របស់​លោក​ពុំ​ទទួល​បាន​ជោគ​ជ័យ​ទេ ​ប៉ុន្តែ​ពេល​នេះ មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​លោក​។ លោក​បាន​ក្លាយ​ជា​តំណាង​រាស្រ្ត​​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ។
បុរស​វ័យ ៧៨ឆ្នាំ​រូប​នេះ ​អះអាង​ថា ​អាយុ​លោក​មិនជា​បញ្ហា​ទេ ហើយ​នៅ​អាច​ត​ទល់​នឹង​​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​ដោយ​ស្រប​ច្បាប់​បាន។
មន្រ្តី​គណបក្ស​ប្រជា​ជន​មិន​អាច​ទាក់​ទង​បាន​ទេ។ ​លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា និង​ជា​តំណាង​រាស្រ្ត​ពី​គណបក្ស​ប្រជា​ជន ​បដិសេធ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ទេ ដោយសារ​ថា លោក​​មិន​​ដឹង​​​រឿង​របស់​លោក ប៉ែន សុវណ្ណ​ ច្រើន​ទេ។
ផ្អែក​លើ​​សេចក្តី​ប្រកាស​ព័ត៌មាន​​​របស់​រដ្ឋសភា​​ កាល​ពី​ម្សិល​មិញ ​កិច្ច​ប្រជុំសភា​នៅ​ថ្ងៃនេះ ដើម្បី​ពិភាក្សា​និង​អនុម័ត​សំណើ​ធ្វើ​វិសោធនកម្ម ៦ ចំណុច នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា៕ TK

No comments: