A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 July 2014

What do people think about the political deal between the two warring parties? ទស្សនៈ​ពលរដ្ឋ​ចំពោះ​បក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ

សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០
លោក សម រង្ស៊ី (កណ្ដាល) និង​លោក កឹម សុខា (ឆ្វេង) និង​លោក ហ៊ុន សែន (ស្ដាំ) ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya
ប្រជាពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ក៏​ធ្លាប់​ចូលរួម​ធ្វើ​បាតុកម្ម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​នយោបាយ​ជាប់​គាំង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដោយ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​មិន​ព្រម​ចូលរួម​ប្រជុំ​សភា​ជិត​១​ឆ្នាំ​មក​នោះ​។
ក៏ប៉ុន្តែ នៅ​ពេល​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ហើយ​នោះ  គឺ​ម្ចាស់​ឆ្នោត​ខ្លះ​បាន​សម្ដែង​ការ​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា។
ពីរ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​បញ្ឈប់​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ហើយ​សុខ​ចិត្ត​ចូល​ស្បថ​យក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​នៅ​ក្នុង​សភា​មក គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ខ្លះ បាន​សម្ដែង​ការ​ត្រេកអរ និង​ខ្លះ​ទៀត​សម្ដែង​ការ​អាក់អន់​ចិត្ត។
អ្នក​ខ្លះ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុខ​ចិត្ត​ចូលរួម​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ពេល​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ខ្លះ​ទៀត​ចាត់​ទុក​ថា ជា​រឿង​កំសាក។
អាជីវករ​ម្នាក់​ដែល​កំពុង​អង្គុយ​ផឹក​កាហ្វេ​ពេល​ព្រឹក​នៅ​ហាង​តូច​មួយ​ជាប់​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ទី​រួម​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា លោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុខ​ចិត្ត​ចូលរួម​ក្នុង​សភា​នោះ គឺ​ចាញ់​បោក​គណបក្ស​ប្រជាជន​កម្ពុជា ដូច​កាល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​មុន​ទៀត។ ក៏ប៉ុន្តែ លោក​យល់​ថា លោក​គាំទ្រ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​សភា​ដូច្នេះ៖ «ចិត្ត​ខ្ញុំ​ចង់​ឱ្យ​ចូល! បើ​ចូល យើង​អាច​ទៅ​តតាំង​នៅ​ក្នុង​សភា ដើម្បី​កុំ​ឱ្យ​នយោបាយ​ជាប់​គាំង​យូរ​ពេក។ ការ​ចូល​នេះ តាម​គំនិត​ខ្ញុំ ប្រហែល​អាច​ដោះស្រាយ​តំណាង​រាស្ត្រ​ដែល​គេ​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​ហ្នឹង​ឱ្យ​រួច​មួយ​គ្រាៗ​សិន»
ចំណែក​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ទៀត គឺ​លោក ឆាយ សីហា មាន​ប្រសាសន៍​ថា បើ​ទោះ​បី​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត និង​សកម្មជន​ចំនួន ៨​នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ ក៏​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ជ្រើស​យក​ផ្លូវ​ចូលរួម​ក្នុង​សភា​ទេ គួរ​តែ​ហ៊ាន​លះ​បង់ ហើយ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន ត​ទៅ​ទៀត៖ «ដូច​ជា​វា​អន់​ពេក ព្រោះ​ថា​ពី​មុន​មក យើង​ធ្លាប់​តែ​ប្រទូសរ៉ាយ ឬ​ក៏​ធ្វើ​អី​មួយ។ ឥឡូវ​ដល់​គេ​ចូល​សភា​អ៊ីចឹង វា​ជា​រឿង​របស់​អ្នក​ធំ​ទេ តែ​គ្រាន់​តែ​ពួក​ខ្ញុំ​ម៉ូតូ​ឌុប​សុំ​ឱ្យ​ជួយ​មើល​ផង ថា​តើ​រាល់​ថ្ងៃ​ស្រុក​ខ្មែរ​យើង ពូជសាសន៍​ពី​ក្រៅ​ចូល​មក​ច្រើន ហើយ​មុខ​របរ​អ្វី​ក៏​គ្មាន​ដែរ។ ឥឡូវ​ម៉ូតូ​ឌុប​សង្ឃឹម​អ្វី?»

ទោះ​យ៉ាង​ណា បុរស​អ្នក​រត់​រ៉ឺម៉ក​កង់​៣ ដឹក​ភ្ញៀវ​ទេសចរ​ម្នាក់​ទៀត ដែល​កំពុង​អង្គុយ​រង់ចាំ​ម៉ូយ ឈ្មោះ ចៅ ប៉ូលីន មាន​ប្រសាសន៍​ថា គាត់​សប្បាយ​ចិត្ត​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុខ​ចិត្ត​ចូល​ក្នុង​សភា​នេះ ក៏ប៉ុន្តែ​លោក​រំលឹក​ឱ្យ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា ត្រូវ​កុំ​ភ្លេច​ការ​សន្យា​កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ៖ «ជួយ​អភិវឌ្ឍ​ទាំងអស់​គ្នា​ទៅ ដូច​ខ្ញុំ​រត់​ទុកទុក​អ៊ីចឹង គឺ​ទី​១​បញ្ហា​ថ្លៃ​សាំង ទី​២ ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ស្រុក​យើង​ឱ្យ​បាន​ច្រើន។ ពេល​ដែល​ឈ្លោះ​ទាស់ទែង​គ្នា ដូច​ជា​មាន​បាតុកម្ម​អ៊ីចឹង ភ្ញៀវ​ទេសចរ​ក៏​គេ​មាន​ចិត្ត​មួយ​អត់​ចង់​មក​ស្រុក​យើង ហើយ​អ្នក​វិនិយោគទុន​ក៏​គេ​អត់​ហ៊ាន​មក​ស្រុក​យើង​ដែរ»

3 comments:

Anonymous said...

I don't trust sam raingsy yet he is a weak politician,Hun sen is a devil why he get agreement so easy after cpp took 7 cnrp put in jail and sam raingsy so scare and take agreement right away he may scare go to jail like last time when kim sokha was oversea and sam raingsy accepted 80 % jus wait for kim sokha for him is ok now. Don' forget Hun Sen is a vIET mINH HIS NOT FOR KHMER.

Anonymous said...

This was no deal but a gave in by CNRP.

Anonymous said...

Cnrp needs a new leadership. Sam rainsy is not making a deal for Cambodia but for hun sen and Vietnam.If cncnrp continues to let sam rainsy making desls with cpp, cnrp will be destroyed from within.