A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 23 July 2014

The U.S hopes the two parties are working toward reforms and democracy អាមេរិក សង្ឃឹម​គណបក្ស​ទាំង​ពីរ ធ្វើការ​ជាមួយគ្នា​លើកតម្កើង​កំណែទម្រង់ និង​លទ្ធិប្រជាធិបតេយ្យ​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី23 កក្កដា 2014, 

លោក សម រង្ស៊ី(ធ្វេង) និង លោក ហ៊ុន សែន ស្វាគមន៍គ្នាក្រោយពីសម្រេចការចរចា
មន្ត្រី​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ពុធ​នេះ ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ ដើម្បី​ឈាន​ទៅដល់​ការទម្លាយ​ភាពជាប់គាំង​នយោបាយ​នៅ​កម្ពុជា ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ​។​
​កិច្ចព្រមព្រៀង​នយោបាយ​មួយ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ការចរចា​ប្រមាណ​ជា​៥​ម៉ោង នៅ​វិមាន​ព្រឹទ្ធសភា​។​
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក John Simmons ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​ថា​សហរដ្ឋអាមេរិក ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង ដែល​សម្រេច​បាន​កាលពី​ម្សិលមិញ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូចជា​ការដោះលែង​លោកស្រី មូរ សុខ​ហួរ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត​។​
​លោក John Simmons បញ្ជាក​ក់ថា​«​យើង​សង្ឃឹមថា​ការវិវឌ្ឍ​ចុងក្រោយ​នេះ នឹង​ជួយ​ឲ្យ​ភាគី​ទាំងពីរ ធ្វើការ​ជាមួយគ្នា ដើម្បី​ការលើកតម្កើង​កំណែទម្រង់ និង​ការរីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។​
​កាលពី​ថ្ងៃ​អង្គារ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ថ្លែង​អបអរសាទរ​ដែល​ភាគី​គណបក្ស​នយោបាយ​ទាំងពីរ បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​នយោបាយ​មួយ ។​លោក​ជំរុញ​ឲ្យមាន​កំណែទម្រង់​តាម​ការស​ន្យា​។​
​ក្រោយ​ពី​ការចរចា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ទៅ​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា ជោគជ័យ​ហើយ ដោយ​ចាប់ពី​ថ្ងៃនេះ គណបក្ស​ទាំង​ពីរ អាច​ចាប់ដៃគ្នា​ក្នុង​ការធ្វើការ «​នាំគ្នា​ទះដៃ​បាន​ហើយ​»​។​
​ចំណែក​លោក សម រង្ស៊ី មានប្រសាសន៍ថា​ភាព​ជោគជ័យ​នៃ​ការចរចា ជា​ជម្រើស​ចុងក្រោយ និង​ល្អ​បំផុត​សម្រាប់​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​។​លោក​ថា​«​យើង​អត់​មាន​ជម្រើស​ទេ ជម្រើស​ដែល​សមរម្យ​តែ​មួយ​គឺ​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​បញ្ចប់​ស្ថានភាព​តានតឹង​»​។ 

​កិច្ចព្រមព្រៀង​នយោបាយ ផ្តោតលើ​ការជ្រើសរើស​សមាសភាព​គ​.​ជ​.​ប តុល្យភាព​អំណាច​នៅក្នុង​សភា និង​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់​ជាដើម​៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: