A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 July 2014

The ruling CPP reshuffles positions in the National Assembly គណបក្ស​កាន់​អំណាច​ផ្លាស់​ប្តូរ​តំណែង​នៅ​រដ្ឋសភា



តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជាអធិបតី​ព្រះ​មហាក្សត្រ​កាល​ពី​ចុង​ឆ្នាំ​មុន។
តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជាអធិបតី​ព្រះ​មហាក្សត្រ​កាល​ពី​ចុង​ឆ្នាំ​មុន។ រូបហេង ជីវ័ន


ភ្នំពេញៈ ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​អំណាច​ក្នុង​រដ្ឋសភា កាល​ពី​សប្តាហ៍​មុន ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ផ្លាស់​ប្តូរ​អនុប្រធាន​ទី១ រដ្ឋសភា លោក ងួន ញិល ​ទៅ​ជា​អនុ​ប្រធាន​ទី ២​ ចំណែក​ឯ​ប្រធាន​គណៈកម្មការ​​រដ្ឋសភា​បច្ចុប្បន្ន និង​អនុ​ប្រធាន​ទី ២ នឹង​ក្លាយ​ជា​សមាជិក​ដដែល។
លោក ជាម យៀប ​តំណាងរាស្រ្ត​ពី​គណបក្ស​ប្រជា​ជន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ផ្លាស់​ប្តូរ​​ក្នុង​រដ្ឋ​សភា នឹង​ត្រួស​ត្រាយ​ផ្លូវ​ដល់​ការ​គោរព​ពេញ​លេញ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​​រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ។
គណបក្ស​សង្គ្រោះ​ជាតិ​នឹងទទួល​បាន​តំណែង​អនុ​ប្រធានទី១ ​បន្ថែម​ពី​លើ​តំណែង​​ប្រធាន​គណៈកម្ម​ការ​ចំនួន ៥ ហើយ​គណបក្ស​​ប្រជាជន​នឹង​​នៅ​តែ​កាន់​អាសនៈ​ភាគ​ច្រើន​ក្នុង​​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា ដោយ​សារ​តែ​តំណែង​ប្រធាន​រដ្ឋសភា និង​អនុ​ប្រធាន​ទី​២ រដ្ឋសភា។
លោក យៀប បាន​បន្ត​ថា៖ «យើង​គ្មាន​បញ្ហា​អំពី​ការ​​ផ្លាស់​ប្តូរ​អាសនៈ​ក្នុង​រដ្ឋសភា​ទេ ​អនុ​ប្រធាន​ទី ១ របស់​យើង​អាច​​ប្តូរ​ទៅ​ជា​អនុ​ប្រធាន​ទី ២ អនុ​ប្រធាន​ទី ២ អាច​ប្តូរ​ទៅ​ជា​សមាជិក​​ធម្មតា ​ហើយ​ប្រធាន​គណៈកម្ម​ការ​ចំនួន ៥ នាក់​របស់​យើង​នឹង​ប្តូរ​ទៅ​ជា​សមាជិក​​។ ឥឡូវ​នេះ​យើង​​កំពុង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​បញ្ជី​បេក្ខជន​កាន់​តំណែង​ទាំង​នេះ»។
ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ត​ថា ​រដ្ឋសភា​នឹងចាប់​ផ្តើម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ប្រកាស​សុពល​ភាព​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​លោក សម រង្ស៊ី បន្ទាប់​មក លោក​នឹង​ដឹកនាំ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​​ទៅ​ព្រះ​បរមរាជ​វាំង​ដើម្បី​ស្បថ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មាន​តែ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​គត់ ដែល​នឹង​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋ​សភា នៅ​ថ្ងៃ​ចន្ទ។
លោក សុវណ្ណ បាន​បន្ត​ថា៖ «​នៅ​ពេល​នេះ យើង​មិន​ចាប់​អារម្មណ៍​អំពី​បុគ្គល [បេក្ខ​ជន​នឹង​កាន់​តំណែង​ប្រធាន​គណៈកម្មការ​រដ្ឋសភា និង​អនុប្រធាន​ទី១ ទេ] ព្រោះ​វា​មិន​សំខាន់​ចំពោះ​យើង​ទេ។ ប៉ុន្តែ​យើង​ផ្តោត​លើ​កំណែ​ទម្រង់»។

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ ខុមហ្វ្រែល បាន​ថ្លែង​ថា បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​នឹង​ជា​បញ្ហា​សំខាន់​សម្រាប់​កំណែ​ទម្រង់ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ឲ្យ​មាន​គណនេយ្យ​ភាព។
លោក​បន្តថា៖«​គណបក្ស​ប្រជាជន​នៅ​តែ​សំឡេង​ភាគ​ច្រើន ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ដាក់​សម្ពាធ​លើ​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​គណនេយ្យ​ភាព តាម​រយៈការ​អញ្ជើញ​ឲ្យ​សាកសួរ ប៉ុន្តែ ចំណុច​នេះ​ចាំ​បាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​​ច្បាស់​លាស់​ទៅ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា»៕ TK

1 comment:

Anonymous said...

This is stupid Heng sarin who was a pagoda boy just read and write a little cambodian words but now he is a congressman leader,every time he was out to meet foreign country she he want to eat fish he has to draw a kind of fish when he want a restroom he draw a restroom he love to be a congress leader to lead all congressmen in parliament chheang Vun pray him as a god and Sihamony is a bad blood king who stay in the palace earned topple income and high class living and pray by cambodian but serve hun sen for Hanoi this is cambodian today should eliminate their obey of respecting in the future and find out the story now china knew this king who serve yuon so he can't get his treatment in china any more.