A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 27 July 2014

Sam Rainsy said in his first party's National congress that all political issues will be resolved tomorrow 28/7/14 after the ninth NEC member is selected, but failed to say who បក្ស​ប្រឆាំង៖ បញ្ហា​នយោបាយ​នឹង​ត្រូវ​​ដោះស្រាយ​បញ្ចប់​នៅ​ថ្ងៃ​ស្អែក

សន្និបាត សង្គ្រោះ​ជាតិ ៦១០
ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ចូល​រួម​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​សួន​ច្បារ​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បញ្ហា​​នយោបាយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​​​ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​ស្អែក។
ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​​​ទី​២៧ កក្កដា នេះ នា​សួន​ច្បារ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ ដែល​មាន​សកម្មជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ចូល​រួម។
មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បេក្ខជន​ទី​៩ របស់ គ.ជ.ប នឹង​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ស្អែក ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​នរណា​នៅ​ឡើយ​ទេ។
សន្និបាត​​គណបក្ស​នេះ​បាន​ព្រមព្រៀង​គ្នា​ថា បើ​សិន​ជា​បេក្ខជន​ទី​៩ គ.ជ.ប រើស​មិន​បាន​ទេ នោះ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប​ នឹង​មិន​ចូល​ស្បថ​កាន់​តំណែង​ឡើយ។

សម រង្ស៊ី កឹម សុខា ៦១០
លោក សម រង្ស៊ី (ស្ដាំ) និង​លោក កឹម សុខា ​នៅ​ក្នុង​​វេទិកា​​​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​សួន​ច្បារ​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៤។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...

1 comment:

Anonymous said...

Why they let Hun Sen screw them again and again..?