ដោយ៖ ញឹម សុខន | ថ្ងៃសៅរ៍ ទី19 កក្កដា 2014,
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី នៅព្រឹកថ្ងៃសៅរ៍នេះ អំពាវនាវឲ្យមានជំនួបកំពូលរវាងមេដឹកនាំបក្សទាំងពីរ នៅថ្ងៃចន្ទខាងមុខ ដើម្បីពិភាក្សារកដំណោះស្រាយចេញពីការជាប់គាំងនយោបាយ។
ពេលក្បួនដំណើររបស់លោកមកដល់មុខទីស្ដីការគណៈរដ្ឋមន្ត្រី លោកសម រង្ស៊ី បានចំណាយពេលជាង២០នាទី ដើម្បីថ្លែងសារនយោបាយនៅទីនោះ ក្នុងនោះលោកទាមទារឲ្យដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិទាំង៧នាក់ និងលោកអឿ ណារិទ្ធិ ដោយគ្មានលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើខ្មែរគ្នាឯង។ លោកសម រង្ស៊ី ក៏ទាមទារឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញដងដែរ។
ជាមួយគ្នាលោកសម រង្ស៊ី ក៏បានបញ្ជាក់ពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការចរចាផងដែរ ដោយ គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យ គជប ឯករាជ្យ។
សូមជម្រាបថា ក្នុងដំណើរវិលត្រឡប់របស់លោកសម រង្ស៊ី នៅថ្ងៃសៅរ៍នេះ មានប្រជាពលរដ្ឋចូលរួមទទួលលោកប្រមាណជិត៣ម៉ឺននាក់ ហើយប្រជាពលរដ្ឋទាំងនោះមានជំនឿថា ការវិលត្រឡប់មកដល់របស់លោក សម រង្ស៊ី នឹងអាចនាំឲ្យមានការចរចាបញ្ចប់ការជាប់គាំងនយោបាយ ដែលអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមកហើយ។
សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment