A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 19 July 2014

Sam Rainsy announced that he will lead a protest to free Freedom Park if there is no solution to the political deadlock លោក សម រង្ស៊ី ប្រកាស​ដឹកនាំ​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ បើ​ការចរចា​មិន​មាន​លទ្ធផល​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសៅរ៍ ទី19 កក្កដា 2014,

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ ស្នើ​ឲ្យមាន​ការចរចា​ជា​បន្ទាន់ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ការដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ និង​ការបើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​។​
​លោក សម រង្ស៊ី ថ្លែង​បែប​នេះ នៅ​ពេល​លោក​ដឹកនាំ​អ្នកគាំទ្រ​ជា​ច្រើន​ពាន់​នាក់ ដង្ហែ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មកកាន់​ទីស្នាក់កា​រគ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែ នៅ​ព្រឹក​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៤​។​
​លោក សម រង្ស៊ី ប្រកាស​ជា​សាធារណៈ​នៅ​ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា លោក​ស្នើ​ឲ្យមាន​ការចរចា​បន្ទាន់​ជាមួ​យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​ខាង​នយោបាយ​នៅ​កម្ពុជា និង​ស្នើ​ឲ្យមាន​ការដោះលែង​បេក្ខជន​ជា​ប់ឆ្នោត​តំណាងរាស្ត្រ​៧​រូប និង​សកម្មជន​ម្នាក់​ពី​ពន្ធនាគារ ដោយ​គ្មាន​លក្ខខណ្ឌ ។ លោក​បញ្ជាក់ថា បញ្ហា​ជាប់​គាំង​នយោបាយ បញ្ហា​ឃុំខ្លួន​បេក្ខជន​តំណាងរាស្ត្រ និង​ការបើក​ទីលាន​ប្រជាធិបតេយ្យ ជា​របៀបវារៈ​តែ​មួយ ដែល​ត្រូវ​ដោះស្រាយ​បញ្ចប់​តាមរយៈ​ការចរចា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ 
​លោក សម រង្ស៊ី ព្រមាន​ថា បើ​ការចរចា​មិន​អាច​ទៅ​រួច​លោក​នឹង​ដឹកនាំ​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​ដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​។ លោក​សង្ឃឹមថា ដំណើរ​ត្រឡប់​មក​វិញ​របស់​លោក នឹង​អាច​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ធូរស្រាល​ឡើងវិញ​។ 
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ការចរចា​នៅ​តែ​មាន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប្រសិនបើ​មិន​ធ្វើ​ឲ្យបាន​ឆាប់​នោះទេ  គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​ការបាត់បង់​អាសនៈ​នៅ​រដ្ឋសភា តាមរយៈ​ការអនុវត្ត​ច្បាប់បោះឆ្នោត​។​

​ការខ្វែងគំនិត​គ្នា​ចុង​ក្រោយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅត្រង់​ការបោះឆ្នោត​សម្តែង​ការទុកចិត្ត​លើ សមាសភាព គ​.​ជ​.​ប ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រូបមន្ត​សំឡេង​២/៣​នៃ​រដ្ឋសភា រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទាមទារ​សំឡេង​៥០​បូក​១៕

1 comment:

Anonymous said...

Why Sam Rainsy has not led any protest before. Mu Sochua has been the one who led those protests and now she is in jail.

-Drgunzet-