A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 July 2014

Opposition Calls for More Talks on Election Reform គណបក្ស​ប្រឆាំង​សុំ​ឱ្យ​គណបក្ស​កាន់​អំណាច​បន្ត​ការ​ចរចា​លើ​ការ​បង្កើត​គ.ជ.ប

 02.07.2014
by Heng Reaksmey, VOA Khmer
Opposition officials say they want to return to the negotiating table with the ruling party to continue talks on election reform.
Opposition officials say they want to return to the negotiating table with the ruling party to continue talks on election reform
Opposition officials say they want to return to the negotiating table with the ruling party to continue talks on election reform.
Both sides are at odds over how the National Election Committee, a critical government body that oversees elections, would be selected and approved in parliament.
The ruling party wants a simple majority vote, while the opposition wants a two-thirds vote for approval.
Kem Sokha, vice president of the opposition Cambodia National Rescue Party, said Wednesday the two sides should resume talks “to make a final decision.”
Prime Minister Hun Sen said Tuesday that his Cambodian People’s Party would not consider a two-thirds vote.
The opposition has boycotted the government since July 2013 elections it says were unfair and marred by fraud.
Chheang Von, a negotiator and lawmaker for the CPP, said he too thinks the two sides should return to talks. “But the opposition should not request a two-thirds majority to vote on the election body,” he said. “If they raise the same formula, it will be struck down again.”
Political analyst Lao Mong Hay said the two sides should find a new formula that they can agree on. The main point is that the NEC is not lopsided with political supporters for one party or another, he said.
02.07.2014
គណបក្ស​ប្រឆាំង​សុំ​ឱ្យ​គណបក្ស​កាន់​អំណាច​បន្ត​ការ​ចរចា​លើ​ការ​បង្កើត​គ.ជ.ប
ដោយ ហេង រស្មី VOA Khmer
មន្ត្រី​គ.ជ.ប.​ប្រជុំ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល។ (រូបថត​ ឯកសារ)
មន្ត្រី​គ.ជ.ប.​ប្រជុំ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល។ (រូបថត​ ឯកសារ)
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ចូល​រួម​ប្រជុំ​ចរចា​ដើម្បី​ស្វះស្វែង​រក​​រូបមន្ត​កណ្តាល​មួយ​ដើម្បី​ទម្លុះ​ទម្លាយ​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​
ការ​ស្នើ​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​​បាន​ប្រកាស​ដាច់​ណាត់​ថា​គណបក្ស​​ប្រជាជន​​កម្ពុជា​នឹង​មិន​ចូល​រួម​ចរចា​​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​ទៀត​ទេ​ប្រសិន​ណា​បើ​គណបក្ស​នេះ​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សំឡេង​២ភាគ​៣ ​នៃ​សមាជិក​សភា​ទាំង​មូល។​
លោក​ហ៊ុន សែន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​​​ថា ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គជប) ​តាម​រូបមន្ត​២ភាគ​៣​នឹង​បង្ក​ឲ្យ​មាន​ការ​​ជាប់​គាំង​នយោបាយ។
លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ពី​ស្តី​បន្ទោស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ថា​ គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ផ្តល់​ជម្រើស​ថ្មី​មួយ​ទៀត​សម្រាប់​ជា​ផ្លូវ​កណ្តាល​ដែល​គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​ដោះ​ស្រាយ។​
លោក​ កឹម សុខា​ មាន​ប្រសាសន៍​ថា ​ផ្លូវ​កណ្តាល​ដែល​លោក​បាន​ស្នើ​ឡើង​នោះ​ទាល់​តែ​គណបក្ស​ទាំង​ពីរ​ចូល​រួម​អង្គុយ​តុ​ចរចារ​ដើម្បី​ស្វែង​រក​គន្លឹះ​ថា​ តើ​នឹង​ត្រូវ​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​តាម​របៀបណា។​
លោក​និយាយ​ថា៖​ «គណបក្ស​ប្រជាជន​ចង់​បាន​៥០​ភាគរយ​បូក​១​ គណបក្ស​សង្គ្រោះជាតិ​ចង់​បាន​២ភាគ​៣​ ​មក​អង្គុយ​ជជែក​គ្នា​សិន ​បាន​ដឹង​ថា​កន្លែង​ណា​មួយ​ដែល​យើង​អាច​ថា​មិន​ផ្អៀង​ទៅ​ខាង​ណាៗ។ ​តែ​គ.ជ.ប​មាន​លក្ខណៈ​ឯករាជ្យ​ដែល​មិន​ស្ថិត​នៅ​ក្នុង​គណបក្ស​នយោ​បាយ​ណា​មួយ​ដែល​ត្រួតត្រា​បាន»។​
នៅ​សល់​តែជាង​​បី​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ​ ប្រទេស​កម្ពុជា​បាន​ជាប់​គាំង​នយោបាយ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​គត់​​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ជាប់​គាំង​ក្នុង​ពេល​នេះ​គឺការ​ខ្វែង​គំនិត​គ្នា​លើ​ការ​អនុម័ត​បង្កើត​សមាស​ភាព​គ.ជ.ប​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ដំណើរ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ​ដោយ​សារ​តែ​មាន​បទ​ពិសោធន៍​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច។​
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​ដាក់​គ.ជ.ប ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ឬ​មាន​ន័យ​ថា​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​ការ​ជ្រើសតាំង​សមាសភាព​នៃ​គ.ជ.ប​នេះ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​សមាជិក​សភា​ចំនួន​២ភាគ៣។ ចំណែក​ឯ​គណបក្ស​កាន់​អំណាច​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​ គ.ជ.ប ​នេះ​ដោយ​សំឡេង​៥០​បូក១​នៃ​សមាជិក​សភា​សរុប​វិញ។​
លោក​ ឈាង វ៉ុន​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​មិន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​ឡើង​របស់​លោក​កឹម សុខា​ដែល​ទាម​ទារ​រក​រូបមន្ត​ផ្លូវ​កណ្តាល​មួយ​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំងទេ។ ​ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​នៅ​តែ​ប្រកាន់​ជំហរ​ឱ្យ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គ.ជ.ប​ដោយ​សំឡេង​៥០​ភាគ​រយ​បូក​មួយ​ដដែល ​បើទោះ​បី​ជាស្ថិត​នៅ​ក្នុង​រូបមន្ត​ណាក៏​ដោយ។​
លោក​បញ្ជាក់​ថា៖​ «ការ​ស្នើ​របស់​លោក​ កឹម សុខា​នេះ​ ​ចំពោះ​ខ្លួន​ខ្ញុំ​ទេ​ ខ្ញុំ​គិត​ថា​ជា​គំនិត​ល្អ​មួយ​ដែល​យើង​អាច​ធ្វើ​ដំណើរ​ការ។ ​ប៉ុន្តែ​ការ​សម្រុះ​សម្រួល​គ្នា​ក្នុង​ការ​បែង​ចែក​អាសនៈ​របស់​គ.ជ.ប​នេះ​គឺ​គេ​មិន​បាច់​និយាយ​ថា​ត្រូវ​បោះឆ្នោត​២ភាគ​៣​ដើម្បី​ចង​គ្នា​ទៅ​វិញ​ ទៅ​មក​នោះ​ទេ​ អាហ្នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​រដ្ឋ​គាំង»។​
លោក​ បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​បាន​ផ្តល់​យោបល់​ឱ្យ​គណបក្ស​ទាំង​ពីរ​គួរ​តែ​ផ្លាស់​ប្តូរ​ជំហរ​​ទាមទារ​ដែល​មិន​អាច​រក​ច្រក​ចេញ​បាន​នេះ។​
លោក​បាន​ឱ្យ​រូប​មន្ត​ចំនួន​ពីរ​សម្រាប់​គណបក្ស​ទាំង​ពីរ​ត្រូវ​ជ្រើសរើស​ហើយ​ប្រសិន​បើ​២ភាគ​បី​មិន​អាច​ទៅ​រួច​ទេ​គេ​គួរ​តែ​យក​រូប​មន្ត​៦៩​ បូក​មួយ​ បូក​២​និង​បូក​៣​ ដែល​រូបមន្ត​បូក​នេះ​តុលាការ​ខ្មែរ​ក្រហម​បាន​អនុវត្ត​រួច​មក​ហើយ​និង​ជម្រើស​ទី២​ដើម្បី​កុំ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​និង​សមាសភាព​ច្រើន​មិន​បាន​ការ។ ​សមាសភាព​ថ្នាក់​ដឹកនាំ​គ.ជ.ប​លើក​ក្រោយ​នេះ​គួរ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ ​ហើយ​ត្រូវ​ជា​មនុស្ស​ឯករាជ្យ៕

4 comments:

Anonymous said...

Both paties are clowns in Cambdia, never ever find solution for Cambodians,they has any kinds strategies to kill Innocent people than they will share the power again.they never solves the probems besides extending time and negation with stupid idear,so we are no need the leaders likes them.please all youths stand up,united and fight for freedom for our country.stop to believe all the politicians they are the traitors.

Anonymous said...

every politicians appeared to want to rule the world by themselves ,i have yet to see one who want to share his power for the common good of its people. when they want to become a leader they promise the people a white elephant but once in power all the people get is a chicken egg...

Anonymous said...

5:02 am

Not all correct, but you can believe what you want to.

Anonymous said...

Let call all the alligators to a round table negotiation. We are optimistic about the results.