(អត្ថបទចុះផ្សាយនៅថ្ងៃ 19-07-2014,) | ដោយ រួបរួម
លោក ចាន់ ចេង បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកណ្តាល បានទទួលដីកាកោះឲ្យចូលខ្លួននាវេលាព្រឹកម៉ោង៩ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាដំបូងខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃសៅរ៍នេះ។
ការកោះហៅលោក ចាន់ ចេង គឺទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌលេខ១០០០អ.ក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ។ ការកោះហៅលោក ចាន់ ចេង នេះ គឺទាក់ទងនឹងសំណុំរឿងកាលពីបួនឆ្នាំមុន ខណៈលោក មានតួនាទីជាតំណាងរាស្ត្របក្សសម រង្ស៊ី។ កាលនោះ លោក ចាន់ ចេង ត្រូវបានតុលាការចោទប្រកាន់ថា បានរំដោះជនសង្ស័យម្នាក់ចេញពីពន្ធនាគារ។
ករណីលោក ចាន់ ចេង គឺជារឿងដោយឡែកពីបេក្ខជនជាប់ឆ្នោតបក្សប្រឆាំង៧រូបផ្សេងទៀត ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការរាជធានីភ្នំពេញបានចោទប្រកាន់ពីបង្កឲ្យមានកុប្បកម្មហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា នៅលើទីលានប្រជាធិបតេយ្យ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺលើករណីនេះនៅថ្ងៃទី២៥ ខែកក្កដា ផងដែរ។ ស្របពេលជាមួយគ្នា លោក សម រង្ស៊ី ប្រធានគណបក្សដែលទើបត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃនេះ បានអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំឃាំងដោយឥតលក្ខខណ្ឌ ហើយបានស្នើសុំការចរចាថ្នាក់កំពូលជាគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃចន្ទតទៅ។ លោកលើកឡើងថា បញ្ហានានាដែលបានកើតឡើងសុទ្ធតែមកពីការជាប់គាំងផ្នែកនយោបាយ៕
2 comments:
តើតុលាការ អយុត្តិធម៏ឆ្កែរដ្ឋាភិបាលកម្ពុជាមានប្របើកសវនាការចំពោះជន រងគ្រោះមានប្រយោជន៏អ្វីប្រជារាស្សមិនទទួលស្គាល់ អន្តរជាតិក៏ដឹងថាតុ លាការនេះបង្កើតឡើងសំរាប់កាត់ទោសចំពោះអ្នកណាមិនព្រមដើរតាម មាគារនយោបាយរបស់ខ្លួន ហើយក៏គ្រាន់តែបង្ហាញអន្តរជាតិថាខ្លួនមានតុ លាការត្រឹមត្រូវដូចប្រទេសនានាដែរ គឺបើធ្វើដូចកាលប៉ុលពតចាប់បាញ់ៗ ដូចកាលនោះវាមិនល្អមើល ដូច្នេះគេត្រូវបង្កើតតុលាការដើម្បីសំលាប់ឲ្យ ស្របច្បាប់ បើយើងមិនសំលាប់អង្គតុលាការនេះឲ្យវិនាសសាបសូន្យទេ វានឹងសំលាប់បងប្អូនមួយម្ដងៗទាល់តែអស់ពីមុខវា ។
បងប្អូនដឺងទេរឿង ចាប់នាក់ដឺកនាំសង្រ្គោះជាតិ គឺមកពីបងប្អូនខ្មែរចុចចំលើ ចំណុចសំខាន់ ដែលយួនរុំលោភយកទឺកដីខ្មែរ យួនមកនៅពាសពេញស្រុកខ្មែរខុសច្បាប់ ហើយមានសិទ្ធិលើសខ្មែរទៅទៀត យួនវាមានការរសើបខ្លាំងណាស់ បានជាវាឱ្យ ហ៊ុន សែន ចាប់អ្នកទាំងនោះ ហើយបង្វែរជារឿងផ្សេងទៅវិញ ចាំទេកាលពីមុន សំរង្ស៊ី គ្រាន់តែដកបង្គោល នៅទល់ដែនថាដាក់គុក១២ឆ្នាំ ជាពិសែសកឺគេមិនចង់ឱ្យលើករឿងរបស់យួនដែលបំពានមកលើខ្មែរតែម្តង ហើយបើរឿងនេះនៅតែមាន ការចាប់ចងដូចជាមិនឈប់ឡើយ តែបើខ្មែរមិននាំគ្នារើ គឺចប់តែម្តង ហើយនឹងគ្មានពេលរើបានទើតទេ។
Post a Comment