A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 July 2014

Mu Sochua's interview with Phnom Penh Post យុទ្ធសាស្រ្ដ​ស​ង្រ្គោះជាតិ​សម្រុក​ចូល​រដ្ឋសភា





ពហិការ​មិន​ស្បថ​ចូលកាន់​តំណែង​របស់​បក្ស​ប្រឆាំង​បាន​ទាញ​ឲ្យ​រដ្ឋសភា​ជាតិអាណត្តិ​ទី៥​ធ្វើការ​ជា​ឯកបក្ស​ដ៏យូរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​លទ្ធិប្រជាធិប្បតេយ្យ​ដ៏ក្មេងខ្ចី​នៅ​កម្ពុជា។​
ទោះបីជា​កិច្ច​ព្រមព្រៀង​នយោបាយ​ក្រោម​សម្ពាធ​ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃទី២២​ ខែ​កក្កដា​ ឆ្នាំ​២០១៤​នេះ​បាន​បង្ហាញ​ពី​ការ​បង្រួប​បង្រួម​ជាតិ​ និង​ បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ដ៏យូរ​នេះ​ក្តី​ ក៏ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ស្នូរ​សង្ស័យ​បន្លឺ​ឡើង​ដល់​អ្នក​គាំទ្រ​បក្ស​នេះ​ចំពោះ​យុទ្ធសាស្ត្រ​ និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​បក្ស​ប្រឆាំង​ដែល​មាន​ជំហរ​ដាច់ខាត​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​តាំង​ពី​ដំបូងៗ​។ ​
សម្រាប់​កម្មវិធី​សោតទស្សន៍​អនឡាញ​ «គតិឧត្ដមជន»​ សប្ដាហ៍​​ទី១​នេះ​ លោក​ស្រី ​មូរ សុខហួរ ពន្យល់​ពី​ករណីកិច្ច​ចាំបាច់​ដែល​បក្សប្រឆាំង​ត្រូវ​ត្រឡប់​ទៅកាន់​រដ្ឋសភា​ជាតិ។

No comments: