A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 8 July 2014

Kampuchea Thmey Newspaper: Miss Thy Sovantha makes the CPP's popularity drops [Kampuchea Thmey newspaper is owned by Hun Sen] កាសែតកម្ពុជាថ្មី៖​ ធី សុវណ្ណថា ធ្វើអោយCPP ធ្លាក់ប្រជាប្រិយភាព



ភ្នំពេញ ៖ លោក ទិត សុធា មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អនុប្រធានព័ត៌មាន និងប្រត្តិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី
បានបញ្ជាក់ថា៖ ការផុសសារនយោបាយផ្សេងៗនៅលើបណ្ដាញ

សង្គមហ្វេសបុករបស់កញ្ញា ធី សុវណ្ណថា នោះជាទូទៅបាន
បំរើអោយនិន្នាការនយោបាយរបស់គណបក្សប្រឆាំង ហើយបញ្ជាក់ថាជាការចូលជ្រៅទៅក្នុងគណបក្សនយោបាយ
នោះទៀតផង ហើយសារនយោបាយរបស់ ធី សុវណ្ណថា ក៏បានលុបបំបាត់ចោលនៅគុណសម្បត្តិទាំងឡាយរបស់
រាជរដ្ឋាភិបាលដែលបានខិតខំដើម្បីភាពសុខសាន្ដ និងស្ថិរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍន៍ផ្សេងៗដើម្បី
ភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ពីព្រោះយើងដឹងហើយថា
ដំណើរការរបស់រាជរដ្ឋាភិបាលបានកើតឡើងពីបាតដៃទទេ ប៉ុន្ដែកញ្ញាម្នាក់នេះហាក់ដូចជាបំភ្លេចចោលនៅសមិទ្ធផល
ទាំងនោះ ើយធ្វើសកម្មភាពយ៉ាងពេញមុខពេលមាត់អោយ
គណបក្សប្រឆាំង។

លោក ទិត សុធា បានបញ្ជាក់ថា សកម្មភាពរបស់កញ្ញា
ធី សុវណ្ណថា ដែលនៅវ័យខ្ចីម្នាក់នេះបានមើលតែទិដ្ឋភាព
ម្ខាងនៃក្រុមប្រឆាំង ហើយសាររិះគន់ទាំងឡាយរបស់មហាជន
ទៅលើសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ក៏ត្រូវតែដឹងខ្លួនឯងថាអ្វីដែលខ្លួនគួរធ្វើត្រឹមត្រូវ ឬមិនត្រឹមត្រូវ ហើយបើគិតថាខ្លួនដើរតួជាប្រជាពលរដ្ឋសាមញ្ញគួរតែធ្វើសកម្មភាពនៅក្នុងលក្ខណៈកណ្ដាលវាប្រសើរជាងការប្រើពាក្យវាយប្រហារតែម្ខាង ហើយក៏អាចធ្វើអោយបាត់បង់ពេលវេលារបស់ខ្លួនផងដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះលោក ទិត សុធា បានអះអាងថា គណបក្សប្រឆាំងគួរតែធ្វើការងារជាមួយកញ្ញាម្នាក់នេះដោយស្ងាត់ស្ងៀមជាជាងយកពេលវេលាដែលស្រុកទេសត្រូវការយកទៅបំរើបញ្ហាបុគ្គលបង្កអោយមានភាពវឹកវរ។ លោកបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនមែនជាឥស្សរជនល្បីល្បាញនោះទេ ហើយអ្វីដែលជាសកម្មភាពឆ្លើយឆ្លងតាមប្រព័ន្ធទំនាក់ទំនងសង្គមនោះគួរតែជៀសវាងអោយផុតនៅចរិតញុះញង់បង្កអោយមានបញ្ហាវាប្រសើរជាង ពីព្រោះវាអាចមានបញ្ហាដោយសារនយោបាយរបស់ខ្លួនដែលបានលើកឡើងនោះ ហើយបញ្ហានោះក៏ជាសាររបស់មហាជនទូទៅចង់បានផងដែរ៕

3 comments:

Kim Ea said...

The traitor is begin to worry now . She is young , beautiful, real patriotism . She speak of her mind and all dog Yuon start to get embarrassing with her popularity right now . The truth is the truth don't get made if the girl just have a courage to tell the public the truth . Khmer people specially youth wake up speak up your mind out loud to chase this barbaric traitor out .

Anonymous said...

ពួកវាថាបានធ្វើពីបាតដៃទទេ តែឥឡូវពួកវារកសីុមានបានសល់លុយវាល់ កោដដុល្លា តើបានលុយពីណាមក បើប្រាក់ខែពួកគេបានតែ២ឬ៣រយដុល្លាក្នុងមួយខែ ! ពួកបក្សប្រជាជននេះពុករលួយតាំងពីជម្ទប់ឡើងទៅថ្នាក់លើ ពួកនេះសុទ្ធ តែពួកក្បត់ជាតិ ពួកនេះបានលុយដោយការលួចបន្លំពីជំនួយសាងសង់អភិ វឌ្ឍគ្រប់យា៉ងទាំងអស់ បើតាមការបា៉ន់ស្មាន ឧទ្ទាហរ៏ ១លានដុល្លា យកមក សាងសង់ចំណាយតែ៥០សិបមុឺនដុល្លា ឯ៥០ទៀតចែកគ្នាដាក់ហាបា៉វនេះ ជារឿងពិតក្នុងការអភិវឌ្ឍសូមបង ប្អូនជ្រាប ឯប្រជារាស្សគាំទ្រពួកវាមិនមានបានអី្វទេ ក្រៅតែពីការល្ងង់ខ្លៅ ។

Anonymous said...

Well done Miss Thy Sovantha. It's nice to know that the CPP and Hun Sen are afraid of you.