A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 July 2014

Kampong Chhnang authority deployed security forces to protect KDC, a company owned by the wife of Energy Minister Suy Sem, and to arrest 3 leaders of villagers who lands were grabbed សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ ព័ទ្ធចាប់​តំណាង​អ្នក​ភូមិ​ឡ​ពាង ជា​ឱកាស​ឲ្យ​ក្រុមហ៊ុន​KDC​ពន្លឿន​ការធ្វើ​របង​លើ​ដី​ជម្លោះ​​

Watch the videos here.

ដោយ៖​ ញឹម សុខន​​ | ថ្ងៃពុធ ទី9 កក្កដា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​៨០​គ្រួសារ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ហាក់​បាត់​សិទ្ធិ​ការពារ​ដី​របស់​ខ្លួន នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ដាក់ពង្រាយ​ឡោម​ព័ទ្ធ​ជិត​ដី​ជម្លោះ គ្រោង​ចាប់​ខ្លួន​តំណាង​អ្នក​តវ៉ា​។​
តំណាង​អ្នក​ភូមិ លោក​សៀង ហេង ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ពុធ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ថា នៅ​សប្តាហ៍​នេះ កម្លាំង​សមត្ថកិច្ច​ជិត​២០០​នាក់ បាន​ពង្រាយ​កម្លាំង​បោះជំរំ​ស្នាក់​នៅ​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ភូមិ និង​ជិតទីតាំង​នៃ​ដី​កំពុងមាន​ជម្លោះ នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់​ត្រ​ឡាវ​ច ខេត្ត​កំពង់ឆ្នាំង​។​
លោក​សៀង ហេង បន្តថា ពេល​សមត្ថកិច្ច ដាក់ពង្រាយ​ច្រើន​បែប​នេះ ធ្វើឲ្យ​ពួកគាត់​៨៥​គ្រួសារ ដែល​បាត់បង់​ដី​ដោយសា​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង រំលោភ​យក មិន​អាច​ចេញទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដែល​កំពុង​សម្រុក ធ្វើរ​បង​បាន ដោយ​បារម្ភ​ខ្លាច​មាន​ការចាប់ខ្លួន​តំណាង​ពួកគេ «​មាន​[​ប្រដាប់​]​ការពារ​ខ្លួន ដូចជា កាំបិត ពូថៅ ដំបង ព្រួញ កៅស៊ូ​ចម្ពាម ព្រោះ​ពួក​ខ្ញុំ​សម្រេចចិត្តថា ដី​គឺជា​អាយុជីវិត​របស់​ខ្ញុំ​។ ប្រសិន​ជា​ខ្ញុំ​បាត់បង់​ដី​ហើយ ខ្ញុំ​ដូចជា​បាត់បង់​ជីវិត​អ៊ីចឹង​»​។​
អ្នក​តវ៉ា​អះអាងថា តំណាង​អ្នក​ភូមិ ដែល​ក្រុមហ៊ុន​គំរាម​ចាប់ខ្លួន​នោះ​រូ​ម​មាន​លោក ស្ងួន ញឿន លោក សៀង ហេង និង​អ្នកស្រី​អ៊ុំ សុ​ភី​។​
អ្នកស្រី អ៊ុំ សុ​ភី ឲ្យដឹងថា វាសនា​របស់​គាត់​ពេលនេះ ពឹង​លើ​អ្នកភូមិ​រងគ្រោះ​រឿង​ដីធ្លី ដែល​បាន​ដេក​យាម​ទាំងយប់​ទាំង​ថ្ងៃ​នេះ ប៉ុន្តែ​អ្នកស្រី​ក្រើនរំឭក ដល់​អ្នកភូមិ​ទាំងនោះ​ថា ពួកគេ​ត្រូវ​បន្ត​ការតស៊ូ ដោយ​សន្តិវិធី ប្រឆាំង​នឹង​ការរំលោភ​បំពាន ពី​សំណាក់​ក្រុមហ៊ុន​ដែល​មាន​អំណាច​មួយ​នេះ ដើម្បី​ទាមទារ​រក​យុត្តិធម៌ បើសិនជា​មាន​ការចាប់​ខ្លួន​តំណាង​ទាំង​៣​នាក់​ពិតប្រាកដ​មែន​នោះ«​ប្រសិន​ជា​មាន​ករណី​ចាប់ខ្លួន​នាង​ខ្ញុំ​បាន​មែន អ៊ីចឹង​សូមឲ្យ​បងប្អូន​ទាំង​អស់​គ្នា រួមដៃគ្នា តវ៉ា​ទាមទារ​ដី​របស់​យើង​មកវិញ​គ្រប់​ខេត្ត​ក្រុង ទាំងអស់ដែល​មាន​វិបត្តិ​ដីធ្លី​ទាំង​ប៉ុន្មាន​ខេត្ត​ក្រុង​នេះ​»​។​
​ដំណឹង​ចាប់ខ្លួន​អ្នកភូមិ បាន​កើតឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ការតវ៉ា​មាន​ផ្ទុះ​ហិង្សា​មួយ កាលពី​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៤​លើ​ដី​ជម្លោះ​។ ក្រោយ​ប៉ះទង្គិច ខ្ទម​របស់​ក្រុមហ៊ុន ដែល​សង់​លើដី​ជម្លោះ ចំនួន​៥​ត្រូវ​បាន​ដុត​បំផ្លាញ អ្នកភូមិ​យ៉ាងតិច​១៤​នាក់​បាន​រងរបួស។​

អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​លោក ហ៊ុល វាសនា ដែល​ចុះ​ពិនិត្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពុង​ឈូសឆាយ​ធ្វើ​ព្រំ​លើដី​ជម្លោះ នៅ​ភូមិ​ឡ​ពាង នា​ថ្ងៃ​ពុធ​នេះ ប្រាប់​VOD​ថា លោក​មិន​បានដឹង​ពី​គម្រោង​ចាប់ខ្លួន​អ្នក​ភូមិ​ទេ ដោយ​អះអាង​ថា ជា​បញ្ជា​របស់​ថ្នាក់លើ ហើយ​វត្តមាន​របស់​លោក​នៅ​ជិត​ការដ្ឋាន​ក្រុមហ៊ុន​នៅ​ពេល​នេះ គ្រាប់​តែ​ឃ្លាំ​មើល​នឹង​ទប់ស្កាត់​កុំឲ្យ​មាន​ហិង្សា​តែប៉ុណ្ណោះ​។​
VOD ​មិន​អាច​រក​ការបំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន KDC​លោក ស្រី​ជា ខេង បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​លោក ថៃ ហ៊ី ដែល​ពលរដ្ឋ​អះអាងថា តំណាង​ក្រុមហ៊ុន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។​
​យ៉ាងនេះក្តី អ្នកភូមិ​ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ពួកគេ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា រក្សា​ការពារ បញ្ឈប់​សកម្មភាពរបស់​ក្រុមហ៊ុន រង់ចាំ​សាលក្រម​សម្រេច​ជា​ស្ថាពរ​លើ​ពាក្យបណ្តឹង​របស់​អ្នកភូមិ​៕

កម្មករកំពុងពន្លឿនការធ្វើរបងឲ្យក្រុមហ៊ុន KDC

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: