A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 July 2014

Cambodia-Thailand discuss about Preah Vihear dispute កម្ពុជា-​ថៃ​ពិភាក្សា​គ្នា​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ

ទៀ បាញ់ ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២។
RFA/Sok Serey
Read in English here.
ក្រុម​ការងារ​ភាគី​កម្ពុជា តំណាង​ឲ្យ​រដ្ឋាភិបាល ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ធ្វើ​ទស្សនកិច្ច​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៨ កក្កដា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា និង​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ។
កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​សាលក្រម​ឲ្យ​ភាគី​ថៃ ដកទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​ថៃ បាន​បញ្ជូន​កង​ទាហាន​មក​កាន់​កាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ដោយ​បាន​បក​ស្រាយ​ថា តំបន់​នោះ​ស្ថិត​ក្នុង​បូរណភាព​ដែន​ដី​កម្ពុជា។ មក​ទល់​ពេល​នេះ ភាគី​ថៃ នៅ​មិន​ទាន់​ដកទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​តាម​សាល​ដីកា​នោះ​នៅ​ឡើយ​ទេ។
ក្រៅ​តែ​ពី​កិច្ចពិភាក្សា​អំពី​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​ថ្ងៃ​ទី​២៨ កក្កដា ថា ក្រុម​ការងារ​ភាគី​កម្ពុជា ដែល​ក្នុង​នោះ​មាន​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ចូល​រួម​ដែរ​នោះ នឹង​ជួប​ពិភាក្សា​ជាមួយ​មេទ័ព​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) រួម​ទាំង​មេ​បញ្ជាការ​ជាន់​ខ្ពស់​យោធា​ថៃ ដទៃ​ទៀត អំពី​ប្រធានបទ​ដទៃ​ទៀត ដូច​ជា​ការ​សហការ​ការពារ​សន្តិសុខ​ព្រំដែន ភេរវកម្ម​ ពលករ​ខុស​ច្បាប់ និង​ការ​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន៕

No comments: