A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 18 January 2012

Two SRP councillors from Kampong Thom seriously injured in traffic accident


លោកជំទប់ទី១ ឃុំក្រវ៉ា និងលោកជំទប់ទី២ ឃុំចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ទទួលរងរបូសជាទម្ងន់

សេចក្តីអំពាវនាវ

សូមមើលរូបភាពជា វីដេអូរ "http://www.youtube.com/embed/vy8GPPKWRXQ"

ប្រធានក្រុមប្រឹក្សាគណបក្ស សម​ រង្ស៊ី ខេត្តកំពង់ធំ សូមជម្រាបជូនដល់អស់លោក លោកស្រីដែលជាសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី នៅឯនាយសមុទ្រទាំងអស់ មេត្តាជ្រាបថា លោក​ ង៉ុយ តាំ ជំទប់ទី១ ឃុំក្រវ៉ា ស្រុកបារាយណ៏ និងលោក ពេជ សុ ជំទប់ទី២ ឃុំចើងដើង ស្រុកបារាយណ៏ បានទទួលរងរបួសជាទម្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ ខណៈដែល អ្នកទាំងពីររូបកំពុងធ្វើដំណើរដោយ​ម៉ូតូ ទៅចូលរួម កម្មវិធីជួបសំណេះសំណាលជាមួយលោកប្រធាន សម រង្ស៊ី សំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅទីស្នាក់ការគណបក្សខេត្ត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ ។

ខ្ញុំសូមអំពាវនាវដល់អស់លោក លោកស្រីដែលជាសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី នៅឯនាយសមុទ្រទាំងអស់ មេត្តាជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីជួយសំរាលបន្ទុកជីវភាព និងលើកទឹកចិត្តដល់អ្នកទាំងពីររូប (ដែលជាអង្គបោះឆ្នោត) ហើយបច្ចុប្បន្ន កំពុងសំរាកព្យាបាលរបួស នៅមន្ទីរពេទ្យខេត្តកំពង់ធំ ។

ខ្ញុំសូមថ្លែងនូវអំណរគុណ និងដឹងគុណទុកជាមុន ដល់អស់លោក លោកស្រីដែលជាសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី នៅឯនាយសមុទ្រទាំងអស់ ចំពោះការជួយឧបត្ថម្ភនេះ ។

កំពង់ធំ, ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២

ម៉ែន សុថាវរិន្រ្ទ

ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត

និងជាប្រធានភូមិភាគទី៨

សូមទំនាក់ទំនងទូរស័ព្ទលេខ (855) 12 863 533 / 12 266 373

Email: csun80@gmail.com

No comments: